Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 2:6 - អាល់គីតាប

6 ឥឡូវ​នេះ សូមអុលឡោះ‌តាអាឡា​សំដែង​ចិត្ត​សប្បុរស និង​ចិត្ត​ស្មោះ‌ស្ម័គ្រ​ចំពោះ​អ្នក​រាល់​គ្នា​វិញ។ ដោយ‌សារ​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ ខ្ញុំ​ក៏​នឹង​ប្រព្រឹត្ត​ល្អ​ចំពោះ​អ្នក​រាល់​គ្នា​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ឥឡូវ​នេះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​សម្ដែង​សេចក្ដី​សប្បុរស និង​សេចក្ដី​ទៀង​ត្រង់​ដល់​អ្នក​រាល់​គ្នា​ចុះ ខ្ញុំ​ក៏​នឹង​សង​ដល់​អ្នក​រាល់​គ្នា​ដោយ​សប្បុ‌រស​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ឥឡូវ​នេះ សូម​ព្រះ‌អម្ចាស់​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស និង​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​ចំពោះ​អ្នក​រាល់​គ្នា​វិញ។ ដោយ‌សារ​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ ខ្ញុំ​ក៏​នឹង​ប្រព្រឹត្ត​ល្អ​ចំពោះ​អ្នក​រាល់​គ្នា​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ឥឡូវ​នេះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ទ្រង់​សំដែង​សេចក្ដី​សប្បុរស ហើយ​នឹង​សេចក្ដី​ទៀង​ត្រង់​ដល់​អ្នក​រាល់​គ្នា​ចុះ ឯ​ខ្ញុំ​ក៏​នឹង​សង​ដល់​អ្នក​រាល់​គ្នា ដោយ​ព្រោះការ​សប្បុរស​នោះ​ដែរ

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 2:6
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ទត​គិត​ថា៖ «យើង​ចង់​សំដែង​ចិត្ត​សប្បុរស​ចំពោះ​ស្តេច​ហា‌នូន ជា​បុត្រ​របស់​ស្តេច​ណា‌ហាស ដូច​បិតា​របស់​ស្តេច​បាន​សំដែង​ចំពោះ​យើង​ដែរ»។ ទត​ក៏​ចាត់​មន្ត្រី​ឲ្យ​ទៅ​ចូល​រួម​រំលែក​ទុក្ខ​ស្តេច​ហា‌នូន ក្នុង​ឱកាស​ដែល​បិតា​ស្លាប់។ ពេល​ពួក​មន្ត្រី​របស់​ទត​ទៅ​ដល់​ស្រុក​អាំម៉ូន


អ្នក​ទើប​នឹង​មក​ស្នាក់​អាស្រ័យ​ក្នុង​ស្រុក​របស់​យើង​ពុំ​ទាន់​បាន​ប៉ុន្មាន​ផង ថ្ងៃ​នេះ តើ​គួរ​ឲ្យ​យើង​នាំ​អ្នក​ទៅ​ជា​មួយ​ដែរ​ឬ? ដ្បិត​យើង​ក៏​ពុំ​ដឹង​ថា យើង​ត្រូវ​ទៅ​ទី​ណា​ផង​នោះ! ចូរ​នាំ​បង​ប្អូន​របស់​អ្នក​វិល​ត្រឡប់​ទៅ​ទី‌ក្រុង​វិញ​ចុះ។ សូមអុលឡោះ‌តាអាឡា​ប្រព្រឹត្ត​ចំពោះ​អ្នក ដោយ​ចិត្ត​សប្បុរស និង​ស្មោះ​ត្រង់»។


ចូរ​មាន​កម្លាំង និង​មាន​ចិត្ត​ក្លាហាន​ឡើង! ស្តេច​សូល ជា​ចៅហ្វាយ​របស់​អ្នក​រាល់​គ្នា​បាន​ស្លាប់​ផុត​ទៅ​ហើយ។ ចំណែក​ខ្ញុំ​វិញ អ្នក​ស្រុក​យូដា​បាន​តែង​តាំង​ខ្ញុំ ជា​ស្តេច​គ្រប់‌គ្រង​លើ​ពួក​គេ»។


ទត​សួរ​ថា៖ «តើ​ក្នុង​រាជ‌វង្ស​របស់​ស្តេច​សូល មាន​សល់​អ្នក​ណា​ម្នាក់​នៅ​រស់​ដែរ​ឬ​ទេ? យើង​ចង់​សំដែង​សេចក្តី​សប្បុរស​ដល់​គេ តាម​ពាក្យ​ដែល​យើង​បាន​សន្យា​នៅ​ចំពោះ​អុលឡោះ»។ ស៊ីបា​ជម្រាប​ថា៖ «មាន​កូន​ប្រុស​ម្នាក់​របស់​សម្តេច​យ៉ូណា‌ថាន​នៅ​រស់ គាត់​ខ្វិន​ជើង​ទាំង​ពីរ»។


ស្តេច​ទត​ប្រាប់​ថា៖ «ចូរ​កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​ដោយ​សប្បុរស ព្រោះ​យើង​គិត​ដល់​សម្តេច​យ៉ូណា‌ថាន ជា​ឪពុក​របស់​អ្នក។ យើង​នឹង​ប្រគល់​ដី​ធ្លី​ទាំង​ប៉ុន្មាន ដែល​ជា​កម្ម‌សិទ្ធិ​របស់​ស្តេច​សូល ជា​ជីតា​របស់​អ្នក​ឲ្យ​អ្នក​វិញ ហើយ​អ្នក​នឹង​បរិភោគ​រួម​តុ​ជា​មួយ​យើង​រៀង​រាល់​ថ្ងៃ»។


ពី​សូរ៉កា សូម​ទ្រង់​ប្រទាន​ការ​សង្គ្រោះ​មក​ខ្ញុំ សូម​ទ្រង់​វាយ​ប្រហារ​អស់​អ្នក ដែល​បៀត‌បៀន​ខ្ញុំ - សម្រាក សូម​អុលឡោះ​សំដែង​ចិត្ត​មេត្តា‌ករុណា និង​ចិត្ត​ស្មោះ‌ស្ម័គ្រ​របស់​ទ្រង់។


បន្ទាប់​មក អុលឡោះ‌តាអាឡា​បាន​ឆ្លង​កាត់​ពី​មុខ​ម៉ូសា ទាំង​ប្រកាស​ថា៖ «អុលឡោះ‌តាអាឡា ជា​ម្ចាស់​ប្រកប​ដោយ​ចិត្ត​អាណិត​អាសូរ និង​ប្រណី​សន្តោស ទ្រង់​មាន​ចិត្ត​អត់​ធ្មត់ ហើយ​ពោរ​ពេញ​ទៅ​ដោយ​ចិត្ត​មេត្តា‌ករុណា និង​ស្មោះ​ស្ម័គ្រ​ជា​និច្ច។


អស់​អ្នក​ដែល​មាន​បំណង​អាក្រក់​តែងតែ​ត្រូវ​វង្វេង រីឯ​អ្នក​ដែល​មាន​បំណង​ល្អ​រមែង​មាន​ចិត្ត​សប្បុរស និង​ស្មោះ​ត្រង់។


«ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ឲ្យ​ចៀម​ទៅ​កណ្ដាល​ហ្វូង​ចចក។ ហេតុ​នេះ ត្រូវ​ចេះ​ប្រយ័ត្ន​ខ្លួន​ដូច​សត្វ​ពស់ ហើយ​កាន់​ចិត្ដ​ស្លូត​ត្រង់​ដូច​សត្វ​ព្រាប។


រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ទូរអា​អុលឡោះ សូម​ទ្រង់​ប្រទាន​ពរ​ឲ្យ​អស់​អ្នក​ដែល​បៀត‌បៀន​អ្នក​រាល់​គ្នា​ផង។


អ្នក​ណា​មាន​ចិត្ដ​មេត្ដា‌ករុណា អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​អុលឡោះ​នឹង​សំដែង​ចិត្ត មេត្ដាក‌រុណា​ដល់​ពួក​គេ​វិញ!


បុរស​ទាំង​ពីរ​ឆ្លើយ​ថា៖ «ប្រសិន​បើ​ពួក​នាង​មិន​យក​រឿង​របស់​យើង​ទៅ​បរិហារ​ប្រាប់​គេ​ទេ​នោះ យើង​នឹង​យក​ជីវិត​របស់​យើង​មក​ធានា​ជីវិត​របស់​ពួក​នាង។ កាល​ណាអុលឡោះ‌តាអាឡា​ប្រគល់​ស្រុក​នេះ​ឲ្យ​យើង​ហើយ យើង​នឹង​ប្រព្រឹត្ត ចំពោះ​នាង​ដោយ​សប្បុរស និង​ស្មោះ​ត្រង់»។


ពេល​នោះ នាង​ណា‌អូមី​ពោល​ទៅ​កាន់​កូន​ប្រសា​ស្រី​ទាំង​ពីរ​ថា៖ «ចូរ​កូន​ត្រឡប់​ទៅ​នៅ​ជា​មួយ​ម្តាយ​រៀងៗ​ខ្លួន​វិញ​ទៅ! សូមអុលឡោះ‌តាអាឡា​សំដែង​ចិត្ត​សប្បុរស​ចំពោះ​នាង ដូច​នាង​ធ្លាប់​មាន​ចិត្ត​សប្បុ‌រស​ចំពោះ​កូន​ខ្ញុំ​ដែល​បាន​ស្លាប់​ទៅ​ហើយ និង​ចំពោះ​រូប​ខ្ញុំ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម