Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 19:5 - អាល់គីតាប

5 ពេល​នោះ លោក​យ៉ូអាប់​ចូល​ជួប​ទត​នៅ​ក្នុង​បន្ទប់ ហើយ​ជម្រាប​ថា៖ «ពល​ទាហាន​ទាំង​អស់​បាន​សង្គ្រោះ​ស្តេច ព្រម​ទាំង​បុត្រា​បុត្រី និង​ស្រី​ស្នំ​ទាំង​ប៉ុន្មាន តែ​ថ្ងៃ​នេះ ស្តេច​ធ្វើ​ឲ្យ​ពួក​គេ​ត្រូវ​អាម៉ាស់​ទៅ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ពេល​នោះ យ៉ូអាប់​មក​គាល់​ស្តេច​នៅ​ក្នុង​ដំណាក់ ទូល​ថា៖ «នៅ​ថ្ងៃ​នេះ ព្រះ‌ករុណា​បាន​ធ្វើ​ឲ្យ​ពួក​ប្រជាជន​ទាំង‌ឡាយ ដែល​ជា​អ្នក​បម្រើ​របស់​ព្រះករុណា​មាន​សេចក្ដី​ខ្មាស គឺ​ជា​ពួក​អ្នក​ដែល​បាន​សង្គ្រោះ​ដល់​ព្រះ‌ជន្ម​ព្រះ‌ករុណា និង​បុត្រា បុត្រី ពួក​ភរិយា ព្រម​ទាំង​ពួក​អ្នក​ម្នាង​របស់​ព្រះ‌ករុណា​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ពេល​នោះ លោក​យ៉ូអាប់​ចូល​គាល់​ស្ដេច​នៅ​ក្នុង​បន្ទប់ ហើយ​ទូល​ថា៖ «ពល​ទាហាន​ទាំង​អស់​បាន​សង្គ្រោះ​ព្រះ‌ករុណា ព្រម​ទាំង​បុត្រា​បុត្រី និង​ស្រី​ស្នំ​ទាំង​ប៉ុន្មាន តែ​ថ្ងៃ​នេះ ព្រះ‌ករុណា​ធ្វើ​ឲ្យ​ពួក​គេ​ត្រូវ​អាម៉ាស់​ទៅ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 គ្រា​នោះ យ៉ូអាប់​មក​ឯ​ស្តេច នៅ​ក្នុង​ព្រះ‌រាជ​មន្ទីរ​ទូល​ថា នៅ​ថ្ងៃ​នេះ ព្រះ‌ករុណា​បាន​ធ្វើ​ឲ្យ​ពួក​ប្រជា‌ជន​ទាំង‌ឡាយ ដែល​ជា​ពួក​អ្នក​បំរើ​ទ្រង់​មាន​សេចក្ដី​ខ្មាស គឺ​ជា​ពួក​អ្នក​ដែល​បាន​ជួយ​សង្គ្រោះ​ដល់​ព្រះ‌ជន្ម​នៃព្រះ‌ករុណា នឹង​ព្រះ‌រាជ​បុត្រា បុត្រី ពួក​ភរិយា ហើយ​នឹង​ពួក​អ្នក‌ម្នាង​របស់​ព្រះ‌ករុណា​នៅ​ថ្ងៃ​នេះ​ផង

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 19:5
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ទត​ឡើង​ភ្នំ​ដើម​អូលីវ ដោយ​យំ​ផង ស្តេច​ទទូរ​ក្បាល ហើយ​ដើរ​ជើង​ទទេ។ រីឯ​បណ្តា‌ជន​ទាំង​អស់​ដែល​ឡើង​ទៅ​ជា​មួយ​ស្តេច ក៏​ទទូរ​ក្បាល ហើយ​ឡើង​ទៅ​ទាំង​យំ​ដែរ។


គេ​យក​សព​ស្តេច​អាប់‌សា‌ឡុម ទៅ​បោះ​ចោល​ក្នុង​រណ្តៅ​មួយ​ដ៏​ធំ នៅ​កណ្តាល​ព្រៃ ហើយ​យក​ថ្ម​យ៉ាង​ច្រើន​មក​គរ​ពី​លើ​ផង។ ពេល​នោះ ពល​ទាហាន​អ៊ីស្រ‌អែល​រត់​ទៅ​ជំរំ​របស់​គេ​រៀងៗ​ខ្លួន​វិញ។


បន្ទាប់​មក សូម​អ្នក​ទាំង​ពីរ​ទៅ​ប្រាប់​លោក​អម៉ា‌សា​ផង​ថា “លោក​ជា​សាច់​ញាតិ​របស់​យើង ដូច្នេះ យើង​សូម​សន្យា​ថា បើ​យើង​មិន​តែង‌តាំង​លោក​ឲ្យ​ធ្វើ​ជា​មេ‌ទ័ព ជំនួស​លោក​យ៉ូអាប់​រហូត​ទេ​នោះ សូម​អុលឡោះ​ដាក់​ទោស​យើង​ចុះ”»។


រីឯ​ទត​វិញ គាត់​គ្រប​មុខ​ជិត ហើយ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា៖ «អាប់‌សា‌ឡុម កូន​ឪពុក! ឱ​កូន​ឪពុក! អាប់‌សា‌ឡុម កូន​ឪពុក​អើយ!»។


ស្តេច​ស្រឡាញ់​អ្នក​ដែល​ស្អប់​ស្តេច ហើយ​ស្អប់​អ្នក​ដែល​ស្រឡាញ់​ស្តេច​ទៅ​វិញ។ នៅ​ថ្ងៃ​នេះ ស្តេច​បង្ហាញ​ថា ស្តេច​មិន​គិត​គូរ​ដល់​មេ​បញ្ជា​ការ និង​ពល​ទាហាន​ទេ។ ខ្ញុំ​ដឹង​ថា ប្រសិន​បើ​ស្តេច​អាប់‌សា‌ឡុម​នៅ​រស់ ហើយ​ខ្ញុំ​ទាំង​អស់​គ្នា​ស្លាប់ ស្តេច​មុខ​ជា​យល់​ថា​ជា​ការ​ធម្មតា។


ទោះ​បី​អុលឡោះ​បាន​តែង​តាំង​ខ្ញុំ ជា​ស្តេច​ក្តី ក៏​ខ្ញុំ​នៅ​តែ​ទន់​ខ្សោយ​ដែរ។ រីឯ​កូនៗ​របស់​អ្នក​ស្រី​សេរូ‌យ៉ា គេ​កាច​ជាង​ខ្ញុំ។ ដូច្នេះ សូមអុលឡោះ‌តាអាឡា​ដាក់​ទោស​មនុស្ស​អាក្រក់ តាម​អំពើ​អាក្រក់​ដែល​គេ​បាន​ប្រព្រឹត្ត​ចុះ»។


ពេល​នោះ ទ្រង់​ក៏​ប្រគល់​ពួក​គេ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​បច្ចា‌មិត្ត ហើយ​បច្ចា‌មិត្ត​ជិះ‌ជាន់​សង្កត់‌សង្កិន​ពួក​គេ។ ពេល​មាន​អាសន្ន ពួក​គេ​ស្រែក​អង្វរ​ទ្រង់ ទ្រង់​ស្ដាប់​ពួក​គេ​ពី​សូរ៉កា ហើយ​អាណិត‌អាសូរ​ពួក​គេ​យ៉ាង​ខ្លាំង ទ្រង់​ប្រទាន​អ្នក​រំដោះ មក​សង្គ្រោះ​ពួក​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ របស់​បច្ចា‌មិត្ត។


សូម​ជម្រាប​អុលឡោះ‌តាអាឡា មាន​តែ​ទ្រង់​ទេ ដែល​អាច​សង្គ្រោះ! សូម​ប្រទាន​ពរ​ដល់​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ផង! - សម្រាក


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម