Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 18:20 - អាល់គីតាប

20 លោក​យ៉ូអាប់​និយាយ​ថា៖ «ទេ! ចាំ​ថ្ងៃ​ក្រោយ​សឹម​អ្នក​នាំ​ដំណឹង​ទៅ ថ្ងៃ​នេះ អ្នក​មិន​មែន​នាំ​ដំណឹង‌ល្អ​ទេ ពី‌ព្រោះ​បុត្រ​របស់​ស្តេច​ស្លាប់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ប៉ុន្តែ យ៉ូអាប់​ឆ្លើយ​ថា៖ «ថ្ងៃ​នេះ ឯង​មិន​ត្រូវ​នាំ​យក​ដំណឹង​ទៅ​ទេ ចាំ​ដល់​ថ្ងៃ​ក្រោយ​វិញ តែ​ថ្ងៃ​នេះ ឯង​មិន​ត្រូវ​នាំ​យក​ដំណឹង​ទៅ​ឡើយ ព្រោះ​រាជ​បុត្រ​របស់​ស្តេច​សុគត​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 លោក​យ៉ូអាប់​មាន​ប្រសាសន៍​ថា៖ «ទេ! ចាំ​ថ្ងៃ​ក្រោយ សឹម​លោក​នាំ​ដំណឹង​ទៅ ថ្ងៃ​នេះ លោក​មិន​មែន​នាំ​ដំណឹង‌ល្អ​ទេ ពី‌ព្រោះ​បុត្រ​របស់​ស្ដេច​សោយ​ទិវង្គត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 តែ​យ៉ូអាប់​ឆ្លើយ​ថា ថ្ងៃ​នេះឯង​មិន​ត្រូវ​នាំ​យក​ដំណឹង​ទៅ​ទេ ចាំ​ដល់​ថ្ងៃ​ក្រោយ​វិញ តែ​ថ្ងៃ​នេះ​ឯង​មិន​ត្រូវ​នាំ​យក​ដំណឹង​ទៅ​ឡើយ ពី​ព្រោះ​ព្រះ‌រាជ​បុត្រ​នៃ​ស្តេច​សុគត​ហើយ

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 18:20
8 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អហ៊ី‌ម៉ាស់​ជា​កូន​របស់​អ៊ីមុាំ​សាដុក ពោល​ទៅ​កាន់​លោក​យ៉ូអាប់​ថា៖ «សូម​ទុក​ឲ្យ​ខ្ញុំ​រត់​ទៅ​ជម្រាប​ស្តេច​អំពី​ដំណឹង‌ល្អ​ថា អុលឡោះ‌តាអាឡា​បាន​រក​យុត្តិធម៌​ឲ្យ​ស្តេច ដោយ​រំដោះ​ស្តេច​ពី​កណ្តាប់​ដៃ​របស់​សត្រូវ»។


លោក​យ៉ូអាប់​បង្គាប់​ទៅ​ជន‌ជាតិ​អេត្យូ‌ពីម្នាក់​ថា៖ «ចូរ​ទៅ​ជម្រាប​ស្តេច​ទត​តាម​ហេតុ‌ការណ៍​ដែល​អ្នក​បាន​ឃើញ​ចុះ!»។ ជន‌ជាតិ​អេត្យូ‌ពី​នោះ ក្រាប​សំពះ​លា​លោក​យ៉ូអាប់ ហើយ​រត់​ចេញ​ទៅ។


អ្នក​យាម​ជម្រាប​ថា៖ «តាម​មើល​របៀប​រត់​នេះ​ខ្ញុំ​ស្គាល់​ច្បាស់​ថា អ្នក​ដែល​រត់​មក​មុន គឺ​លោក​អហ៊ី‌ម៉ាស់ ជា​កូន​របស់​អ៊ីមុាំ​សាដុក»។ ទត​មាន​ប្រសាសន៍​ថា៖ «គាត់​ជា​មនុស្ស​ល្អ គាត់​ពិត​ជា​នាំ​ដំណឹង‌ល្អ​មក​ហើយ»។


ទត​សួរ​ថា៖ «ចុះ​អាប់‌សា‌ឡុម​សុខ​សប្បាយ​ទេ?»។ លោក​អហ៊ី‌ម៉ាស​ជម្រាប​ថា៖ «ពេល​លោក​យ៉ូអាប់​ចាត់​ខ្ញុំ និង​អ្នក​បម្រើ​ម្នាក់​ទៀត​មក​នោះ ខ្ញុំ​សង្កេត​ឃើញ​មាន​ការ​ជ្រួល​ច្របល់​យ៉ាង​ខ្លាំង ប៉ុន្តែ ខ្ញុំ​មិន​ដឹង​ថា​មាន​ហេតុ‌ការណ៍​អ្វី​កើត​ឡើង​ទេ»។


ពេល​នោះ ស្តេច​ទត​ក្តុក‌ក្តួល​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង គាត់​ឡើង​ទៅ​បន្ទប់​ខាង​លើ​ខ្លោង​ទ្វារ​ក្រុង ហើយ​គាត់​យំ។ គាត់​ឡើង​ទៅ​ទាំង​រៀប​រាប់​ថា៖ «អាប់‌សា‌ឡុម​កូន​ឪពុក! ឱ​កូន​ឪពុក! អាប់‌សា‌ឡុម កូន​ឪពុក​អើយ! គួរ​តែ​ឲ្យ​ឪពុក​ស្លាប់​ជំនួស​កូន​វិញ! អាប់‌សា‌ឡុម កូន​ឪពុក ឱ​កូន​ឪពុក​អើយ!»។


ស្តេច​ទត​មាន​ប្រសាសន៍​ទៅ​កាន់​លោក​យ៉ូអាប់ លោក​អប៊ី‌សាយ និង​លោក​អ៊ីត‌តាយ​ថា៖ «បើ​អស់​លោក​ស្រឡាញ់​យើង ចូរ​កុំ​ធ្វើ​បាប​អាប់‌សា‌ឡុម ជា​កូន​របស់​យើង​ឡើយ!»។ ពល​ទ័ព​ទាំង​មូល​បាន​ឮ​ពាក្យ ដែល​ស្តេច​ទត​ផ្តែ‌ផ្តាំ​មេ‌ទ័ព​ទាំង​អស់ ស្តី​អំពី​ស្តេច​អាប់‌សា‌ឡុម។


មាន​គេ​មក​ជម្រាប​លោក​យ៉ូអាប់​ថា ទត​យំ និង​អាឡោះ​អាល័យ​ស្តេច​អាប់‌សា‌ឡុម។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម