Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 12:15 - អាល់គីតាប

15 បន្ទាប់​មក ណាពី​ណាថាន​ក៏​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​គាត់​វិញ។ អុលឡោះ‌តាអាឡា​ធ្វើ​ឲ្យ​កូន ដែល​នាង​បាត‌សេបា ជា​ភរិយា​របស់​សព​លោក​អ៊ូរី បាន​បង្កើត​ជូន​ទត​នោះ​មាន​ជំងឺ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 បន្ទាប់​មក ណា‌ថាន់​ក៏​វិល​ទៅ​ផ្ទះ​លោក​វិញ។ ព្រះ‌យេហូវ៉ា​បាន​ប្រហារ​បុត្រ​ដែល​ប្រពន្ធ​អ៊ូរី​បាន​បង្កើត​ឲ្យ​ដាវីឌ ឲ្យ​មាន​ជំងឺ​ឈឺ​ជា​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 បន្ទាប់​មក ព្យាការី​ណាថាន​ក៏​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​លោក​វិញ។ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​កូន​ដែល​នាង​បាត‌សេបា ជា​ភរិយា​របស់​សព​លោក​អ៊ូរី បាន​បង្កើត​ថ្វាយ​ព្រះ‌បាទ​ដាវីឌ​នោះ​មាន​ជំងឺ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រហារ​បុត្រ ដែល​ប្រពន្ធ​អ៊ូរី​បាន​បង្កើត​ឲ្យ​ដាវីឌ ឲ្យ​មាន​ជំងឺ​ឈឺ​ជា​ខ្លាំង

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 12:15
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ណាពី​ណាថាន​ជម្រាប​ថា៖ «អុលឡោះ‌តាអាឡា​លើក‌លែង​ទោស​ឲ្យ​អ្នក អ្នក​នឹង​មិន​ស្លាប់​ទេ។ ប៉ុន្តែ ដោយ​អ្នក​ប្រព្រឹត្ត​អំពើ​បាប​ដ៏​ធ្ងន់​នេះ ជា​ឱកាស​ឲ្យ​ខ្មាំង​សត្រូវ​ប្រមាថ​មើល‌ងាយអុលឡោះ‌តាអាឡា កូន​របស់​អ្នក​ដែល​ទើប​ប្រសូត​មក​នោះ នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន»។


ស្តេច​ទត​ទូរអា‌អង្វរ​អុលឡោះ​ឲ្យ​កូន​នោះ ទាំង​តម​អាហារ។ កាល​គាត់​ចូល​បន្ទប់​គេង គាត់​សម្រាន្ត​ផ្ទាល់​នឹង​ដី។


អុលឡោះ‌តាអាឡា​បាន​ធ្វើ​ឲ្យ​ស្តេច​អសារា​កើត​ឃ្លង់ រហូត​ដល់​ថ្ងៃ​ដែល​ស្តេច​ស្លាប់។ ស្តេច​ត្រូវ​នៅ​ក្នុង​ដំណាក់​មួយ​ដាច់​ឡែក​ពី​គេ។ សម្តេច​យ៉ូថាម​ជា​កូន មាន​ភារកិច្ច​មើល​ខុស​ត្រូវ​កិច្ចការ​ក្នុង​វាំង និង​ទទួល​បន្ទុក​គ្រប់‌គ្រង​ប្រជា‌ជន​នៅ​ក្នុង​ស្រុក។


ក្នុង​រជ្ជ‌កាល​របស់​ស្តេច​អប៊ី‌យ៉ា ស្តេច​យេរ៉ូ‌បោម​ចុះ​ទន់​ខ្សោយ ហើយ​បន្ទាប់​មកអុលឡោះ‌តាអាឡា​បាន​ប្រហារ​ស្តេច​ឲ្យ​ស្លាប់​ទៅ។


ប៉ុន្តែ បើ​ទ្រង់​មិន​រវី‌រវល់​ទេ​នោះ វា​មុខ​ជា​ភ័យ​ញាប់‌ញ័រ ហើយ​បើ​ទ្រង់​ដក​ខ្យល់​ដង្ហើម​ចេញ​ពី​វា វា​នឹង​ផុត​ដង្ហើម វិល​ត្រឡប់​ទៅ​ជា​ធូលី​ដី។


រំពេច​នោះ ស្រាប់​តែ​មាន​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ‌ជាអម្ចាស់​មក​ប្រហារ​ស្ដេច​ហេរ៉ូដ ព្រោះ​ស្តេច​ពុំ​បាន​ផ្តល់​សិរី‌រុង‌រឿង​ទៅ​អុលឡោះ។ ស្ដេច​ត្រូវ​ដង្កូវ​ចោះ ហើយ​ក៏​ផុត​ដង្ហើម​ទៅ។


ឥឡូវ​នេះ ចូរ​ទទួល​ស្គាល់​ថា មាន​តែ​យើង​ប៉ុណ្ណោះ​ដែល​ជាអុលឡោះ‌តាអាឡា ក្រៅ​ពី​យើង គ្មាន​ម្ចាស់​ណា​ផ្សេង​ទៀត​ឡើយ។ យើង​ផ្តល់​ជីវិត និង​ដក​ជីវិត យើង​ធ្វើ​ឲ្យ​របួស និង​ធ្វើ​ឲ្យ​ជា​វិញ គ្មាន​នរណា​អាច​រំដោះ​ពី​ដៃ​យើង​បាន​ទេ។


ប្រមាណ​ជា​ដប់​ថ្ងៃ​ក្រោយ​មក អុលឡោះ‌តាអាឡា​បាន​ប្រហារ​គាត់ ហើយ​គាត់​ក៏​ទទួល​មរណ‌ភាព។


ទត​មាន​ប្រសាសន៍​ទៀត​ថា៖ «អុលឡោះ‌តាអាឡា​នៅ​អស់‌កល្ប​ជានិច្ច! ដូច្នេះ មាន​តែ​ទ្រង់​ទេ​ដែល​ផ្តាច់​ជីវិត​ស្តេច ដោយ​ឲ្យ​ស្តេច​ស្លាប់​មក​ពី​អស់​អាយុ ឬ​ស្លាប់​នៅ​សម‌រភូមិ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម