Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 10:5 - អាល់គីតាប

5 មាន​គេ​នាំ​ដំណឹង​នេះ​ទៅ​ជម្រាប​ស្តេច​ទត គាត់​ក៏​ចាត់​អ្នក​នាំ​ពាក្យ​មក​ជួប​ពួក​មន្ត្រី ដែល​ត្រូវ​អាម៉ាស់​មុខ​យ៉ាង​ខ្លាំង​នោះ។ ទត​បាន​បង្គាប់​ដល់​ពួក​គេ​ថា៖ «ចូរ​ស្នាក់​នៅ​ក្រុង​យេរី‌ខូ​សិន​ចុះ ចាំ​ដល់​ពុក​ចង្កា​របស់​អស់​អ្នក​ដុះ​ឡើង​វិញ សឹម​ត្រឡប់​មក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 កាល​ដំណឹង​នោះ​បាន​ជ្រាប​ដល់​ដាវីឌ ទ្រង់​ក៏​ចាត់​មនុស្ស​ឲ្យ​ទៅ​ទទួល ដ្បិត​គេ​ត្រូវ​ខ្មាស​ណាស់ ស្តេច​បាន​បង្គាប់​ថា៖ «ចូរ​ស្នាក់​នៅ​ក្រុង​យេរីខូរ​សិន​ចុះ ចាំ​ទម្រាំ​ពុក‌ចង្កា​ដុះ​ជា​ថ្មី សឹម​ត្រឡប់​មក​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 មាន​គេ​នាំ​ដំណឹង​នេះ​ទៅ​ទូល​ព្រះ‌បាទ​ដាវីឌ ទ្រង់​ក៏​ចាត់​អ្នក​នាំ​ពាក្យ​មក​ជួប​ពួក​មន្ត្រី ដែល​ត្រូវ​អាម៉ាស់​មុខ​យ៉ាង​ខ្លាំង​នោះ។ ស្ដេច​ត្រាស់​បង្គាប់​ដល់​ពួក​គេ​ថា៖ «ចូរ​ស្នាក់​នៅ​ក្រុង​យេរីខូ​សិន​ចុះ ចាំ​ដល់​ពុក​ចង្កា​របស់​អស់​លោក​ដុះ​ឡើង​វិញ សឹម​ត្រឡប់​មក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 កាល​ដំណឹង​នោះ​បាន​ជ្រាប​ដល់​ដាវីឌ នោះ​ទ្រង់​ក៏​ចាត់​មនុស្ស​ឲ្យ​ទៅ​ទទួល ដ្បិត​គេ​មាន​សេចក្ដី​ខ្មាស​ណាស់ ស្តេច​ទ្រង់​បង្គាប់​ថា ចូរ​ស្នាក់​នៅ​ក្រុង​យេរីខូរ​សិន​ចុះ ចាំ​ទំរាំ​ពុក‌ចង្កា​ដុះ​ជា​ថ្មី​ឡើង រួច​សឹម​ត្រឡប់​មក​វិញ។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 10:5
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ស្តេច​ហា‌នូន​ចាប់​ពួក​មន្ត្រី​របស់​ទត ហើយ​ឲ្យ​គេ​កោរ​ពុក​ចង្កា​មួយ​ចំហៀង ព្រម​ទាំង​កាត់​សម្លៀក‌បំពាក់​ឲ្យ​ខ្លី​ត្រឹម​គូថ រួច​បណ្តេញ​ឲ្យ​ទៅ​វិញ។


កាល​ជន‌ជាតិ​អាំ‌ម៉ូន​ឃើញ​ថា ពួក​គេ​បាន​ធ្វើ​ឲ្យ​ទត​ខឹង​ដូច្នេះ ពួក​គេ​ក៏​ទៅ​ជួល​ពល​ទាហាន​ស៊ីរី​ចំនួន​ពីរ​ម៉ឺន​នាក់ ពី​ក្រុង​បេត‌រេហូប និង​ស្រុក​សូបា មួយ​ពាន់​នាក់​ទៀត​ពី​កង‌ទ័ព​របស់​ស្តេច​ស្រុក​ម៉ាកា ព្រម​ទាំង​មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ទៀត​ពី​ស្រុក​ថូប។


នៅ​ជំនាន់​នោះ លោក​ហ៊ីអែល​ជា​អ្នក​ស្រុក​បេត‌អែល សង់​កំពែង​ក្រុង​យេរី‌ខូ​ឡើង​វិញ។ កាល​គាត់​ចាក់​គ្រឹះ នោះ​អប៊ីរ៉ាម​ជា​កូន​ប្រុស​ច្បង​ក៏​ស្លាប់ ហើយ​កាល​គាត់​ដាក់​ទ្វារ​ក្រុង​ឡើង នោះ​សេគូប​ជា​កូន​ប្រុស​ពៅ​ក៏​ស្លាប់​ដែរ ស្រប​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​បាន​ថ្លែង តាម​រយៈ​យ៉ូស្វេ​ជា​កូន​របស់​លោក​នូន។


មាន​គេ​នាំ​ដំណឹង​អំពី​មន្ត្រី​ទាំង​នោះ​យក​ទៅ​ជម្រាប​ស្តេច​ទត ស្តេច​ក៏​ចាត់​អ្នក​នាំ​ពាក្យ​មក​ជួប​ពួក​គេ ដ្បិត​ពួក​គេ​ត្រូវ​អាម៉ាស់​មុខ​យ៉ាង​ខ្លាំង។ ស្តេច​បង្គាប់​ពួក​គេ​ថា៖ «ចូរ​ស្នាក់​នៅ​ក្រុង​យេរី‌ខូ​សិន​ចុះ ចាំ​ដល់​ពុក​ចង្កា​របស់​អស់​អ្នក​ដុះ​ឡើង​វិញ​សឹម​ត្រឡប់​មក»។


ពេល​នោះ គេ​បិទ​ទ្វារ​ក្រុង​យេរីខូ​យ៉ាង​ជិត គ្មាន​នរណា​ម្នាក់​ចេញ​ចូល​បាន​ឡើយ ព្រោះ​គេ​ខ្លាច​ជន‌ជាតិ​អ៊ីស្រ‌អែល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម