Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 9:5 - អាល់គីតាប

5 «ពាក្យ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​ឮ​គេ​និយាយ​នៅ​ក្នុង​ស្រុក​របស់​ខ្ញុំ ស្តី​អំពី​ស្តេច និង​អំពី​ប្រាជ្ញា​របស់​ស្តេច ពិត​ជា​ត្រឹម​ត្រូវ​មែន!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ព្រះនាង​មាន​សវនីយ៍​ទៅ​ស្តេច​ថា៖ «ពាក្យ​ដែល​ខ្ញុំ​ម្ចាស់​បាន​ឮ​និយាយ នៅ​ស្រុក​ខ្ញុំ​ម្ចាស់ ពី​រាជ‌កិច្ច និង​ប្រាជ្ញា​របស់​ព្រះ‌ករុណា នោះ​គឺ​ពិត​ប្រាកដ​មែន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 «ពាក្យ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ម្ចាស់​បាន​ឮ​គេ​និយាយ​នៅ​ក្នុង​ស្រុក​របស់​ខ្ញុំ​ម្ចាស់ ស្ដី​អំពី​ព្រះ‌ករុណា និង​អំពី​ប្រាជ្ញា​របស់​ព្រះ‌ករុណា ពិត​ជា​ត្រឹម​ត្រូវ​មែន!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 រួច​មាន​សវនីយ៍​ទៅ​ស្តេច​ថា ពាក្យ​ដែល​ខ្ញុំ​ម្ចាស់​បាន​ឮ​និយាយ នៅ​ស្រុក​ខ្ញុំ​ម្ចាស់ ពី​ព្រះ‌រាជ‌កិច្ច នឹង​ប្រាជ្ញា​របស់​ទ្រង់ នោះ​ក៏​ពិត​ប្រាកដ​មែន

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 9:5
3 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​មាន​ប្រសាសន៍​ទៅ​កាន់​ស្តេច​ស៊ូឡៃ‌ម៉ាន​ថា៖ «ពាក្យ​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បាន​ឮ​គេ​និយាយ​នៅ​ក្នុង​ស្រុក​របស់​ខ្ញុំ ស្តី​អំពី​ស្តេច និង​អំពី​ប្រាជ្ញា​របស់​ស្តេច​នោះ ពិត​ជា​ត្រឹម​ត្រូវ​មែន!


ឃើញ​ម្ហូប​អាហារ​របស់​ស្តេច លំ‌នៅ​ដ្ឋាន​របស់​នាម៉ឺន​មន្ត្រី​របៀប​របប និង​ឯក​សណ្ឋាន​របស់​ពួក​អ្នក​បម្រើ ពួក​មហា‌តលិក និង​ឯក​សណ្ឋាន​របស់​ពួក​គេ ព្រម​ទាំង​ឃើញ​គូរបាន​ដុត ដែល​ស្តេច​ធ្វើ​នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា នាង​ក៏​កោត​ស្ញប់‌ស្ញែង​យ៉ាង​ខ្លាំង ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​ស្តេច​ស៊ូឡៃ‌ម៉ាន​ថា៖


មុន​ពេល​ខ្ញុំ​មក​ដល់ និង​មុន​ពេល​ខ្ញុំ​ឃើញ​ផ្ទាល់​នឹង​ភ្នែក ខ្ញុំ​មិន​បាន​ជឿ​ពាក្យ​ដែល​គេ​ថ្លែង​ទេ ឥឡូវ​នេះ​ខ្ញុំ​យល់​ឃើញ​ថា​អ្វីៗ​ដែល​គេ​រៀប​រាប់​ប្រាប់​ខ្ញុំ អំពី​ប្រាជ្ញា​ដ៏​ឧត្តុង្គ‌ឧត្តម​របស់​ស្តេច ត្រឹម​ត្រូវ​តែ​ពាក់​កណ្តាល​ប៉ុណ្ណោះ។ ស្តេច​មាន​ប្រាជ្ញា​ឈ្លាស​វៃ លើស​ពី​សេចក្តី​ដែល​ខ្ញុំ​បាន​ឮ​ទៅ​ទៀត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម