២ របាក្សត្រ 7:19 - អាល់គីតាប19 ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាបែកចិត្តចេញពីយើង ហើយមិនកាន់តាមហ៊ូកុំ និងបទបញ្ជាដែលយើងប្រគល់ឲ្យទេ ឬប្រសិនបើអ្នករាល់គ្នាបែរទៅគោរព និងថ្វាយបង្គំព្រះដទៃ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 ប៉ុន្តែ បើអ្នកងាកបែរចេញ ហើយបោះបង់ចោលបញ្ញត្តិ និងក្រឹត្យក្រមទាំងប៉ុន្មាន ដែលយើងបានដាក់សម្ញែងនៅមុខអ្នករាល់គ្នា ទៅគោរពប្រតិបត្តិថ្វាយបង្គំដល់ព្រះដទៃវិញ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាបែកចិត្តចេញពីយើង ហើយមិនកាន់តាមច្បាប់ និងបទបញ្ជាដែលយើងប្រគល់ឲ្យទេ ឬប្រសិនបើអ្នករាល់គ្នាបែរទៅគោរព និងថ្វាយបង្គំព្រះដទៃ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 ប៉ុន្តែបើឯងរាល់គ្នាងាកបែរចេញ ហើយបោះបង់ចោលបញ្ញត្ត នឹងក្រិត្យក្រមទាំងប៉ុន្មាន ដែលអញបានដាក់សំញែងនៅមុខឯងរាល់គ្នា ទៅគោរពប្រតិបត្តិថ្វាយបង្គំដល់ព្រះដទៃវិញ សូមមើលជំពូក |
រីឯកូនវិញ ស៊ូឡៃម៉ានអើយ! ចូរទទួលស្គាល់អុលឡោះជាម្ចាស់របស់ឪពុក ហើយគោរពបម្រើទ្រង់ដោយស្មោះអស់ពីចិត្ត និងអស់ពីគំនិត ដ្បិតអុលឡោះតាអាឡាឈ្វេងយល់ចិត្តគំនិត និងបំណងទាំងប៉ុន្មានរបស់មនុស្ស។ ប្រសិនបើកូនស្វែងរកទ្រង់ នោះទ្រង់នឹងឲ្យកូនរកឃើញ ក៏ប៉ុន្តែ ប្រសិនបើកូនបោះបង់ចោលទ្រង់ នោះទ្រង់នឹងលះបង់ចោលកូនរហូតតទៅ។