Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 4:21 - អាល់គីតាប

21 ផ្នែក​ដាក់​ប្រេង តួ​ចង្កៀង និង​ឃ្នាប​ប្រឆេះ ក៏​ធ្វើ​អំពី​មាស​ដ៏​សុទ្ធ​បំផុត​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ហើយ​ផ្កា ចង្កៀង និង​ឃ្នាប​ប្រឆេះ ក៏​ធ្វើ​ពី​មាស​ដែរ គឺ​ជា​មាស​យ៉ាង​សុទ្ធ​បំផុត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ផ្នែក​ដាក់​ប្រេង តួ​ចង្កៀង និង​ឃ្នាប​ប្រឆេះ ក៏​ធ្វើ​អំពី​មាស​ដ៏​សុទ្ធ​បំផុត​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ហើយ​ផ្កា ចង្កៀង នឹង​ឃ្នាប​ប្រឆេះ ក៏​ធ្វើ​ពី​មាស​ដែរ គឺ​ជា​មាស​យ៉ាង​សុទ្ធ​បំផុត

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 4:21
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ឈើ​តាត្រៅ​ដែល​គេ​ពាស​ផ្នែក​ខាង​ក្នុង​ដំណាក់ មាន​ឆ្លាក់​ជា​ក្បាច់​រចនា​រូប​ផ្កា​ក្រពុំ និង​រូប​ផ្កា​រីក។ គេ​ពាស​ជញ្ជាំង​ទាំង​អស់​ពី​ឈើ​តាត្រៅ ដោយ​ឥត​ឃើញ​ថ្ម​ឡើយ។


នៅ​តាម​ជញ្ជាំង​ដំណាក់​ទាំង​ខាង​ក្នុង និង​ខាង​ក្រៅ ស្តេច​ឲ្យ​គេ​ឆ្លាក់​ក្បាច់​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​ក្បាច់​ដើម​ចាក និង​ក្បាច់​ផ្ការីក​ផង។


នៅ​លើ​សន្លឹក​ទ្វារ​ទាំង​ពីរ​ស៊ូឡៃ‌ម៉ាន​ឲ្យ​គេ​ឆ្លាក់​ក្បាច់​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប ក្បាច់​ដើម​ចាក និង​ក្បាច់​ផ្កា​រីក ព្រម​ទាំង​ស្រោប​មាស​តំរូវ​តាម​ក្បាច់​នោះ​ផង។


ជើង​ចង្កៀង និង​ចង្កៀង​ធ្វើ​អំពី​មាស​សុទ្ធ ដែល​ត្រូវ​ដុត​តាម​ក្បួន​តម្រា​នៅ​មុខ​ទី‌សក្ការៈ។


កាំបិត ផើង​ដាក់​ឈាម ពែង និង​ភាជន៍​ធ្វើ​អំពី​មាស​សុទ្ធ​ទាំង​អស់។ រីឯ​សន្លឹក​ទ្វារ​ប៉ែក​ខាង​ក្នុង​របស់​ដំណាក់ សម្រាប់​ចូល​ទៅ​ក្នុង​ទី‌សក្ការៈ​បំផុត និង​សន្លឹក​ទ្វារ​ចូល​ដំណាក់​សុទ្ធ​តែ​ធ្វើ​ពី​មាស។


អាង​នេះ​មាន​កំរាស់​មួយ​ទះ មាត់​របស់​វា​រីក ដូច​មាត់​ពែង និង​មាន​រាង​ដូច​ផ្កា​ម្លិះ ហើយ​មាន​ចំណុះ ប្រមាណ ៣ ០០០ អំរែក។


រីឯ​តួ​ដែល​នៅ​កណ្តាល​មាន​ក្បាច់​បួន​គន្លាក់ រាង​ដូច​ទង​ផ្កា ត្របក​ផ្កា និង​ស្រទាប់​ផ្កា​ក្រពុំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម