Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 33:15 - អាល់គីតាប

15 ស្តេច​បាន​យក​ព្រះ​ដទៃ​ព្រម​ទាំង​រូប​ចម្លាក់​ចេញ​ពី​ដំណាក់​របស់អុលឡោះ‌តាអាឡា ហើយ​គាត់​ក៏​យក​អាសនៈ​ទាំង​ប៉ុន្មាន​ដែល​គាត់​បាន​សង់​នៅ​លើ​ភ្នំ​នៃ​ដំណាក់​របស់អុលឡោះ‌តាអាឡា ទៅ​បោះ​ចោល​ខាង​ក្រៅ​ទី‌ក្រុង​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ទ្រង់​យក​អស់​ទាំង​ព្រះ​នៃ​សាសន៍​ដទៃ និង​រូប​ព្រះ​នោះ​ចេញ​ពី​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​អាស‌នា​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ស្អាង នៅ​លើ​ភ្នំ​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា និង​នៅ​ក្រុង​យេរូ‌សាឡិម​ទៅ​បោះ​ចោល​នៅ​ខាង​ក្រៅ​ទី​ក្រុង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ស្ដេច​បាន​យក​ព្រះ​ដទៃ ព្រម​ទាំង​រូប​ចម្លាក់​ចេញ​ពី​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ហើយ​ស្ដេច​ក៏​យក​អាសនៈ​ទាំង​ប៉ុន្មាន​ដែល​ស្ដេច​បាន​សង់​នៅ​លើ​ភ្នំ​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ទៅ​បោះ​ចោល​ខាង​ក្រៅ​ទីក្រុង​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ទ្រង់​យក​អស់​ទាំង​ព្រះ​នៃ​សាសន៍​ដទៃ នឹង​រូប​ព្រះ​នោះ​ចេញ​ពី​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​អាសនា​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ស្អាង នៅ​លើ​ភ្នំ​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា នឹង​នៅ​ក្រុង​យេរូ‌សាឡិម ទៅ​បោះ​ចោល​នៅ​ខាង​ក្រៅ​ទី​ក្រុង

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 33:15
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ម៉ាណា‌សេ​បាន​ធ្វើ​រូប​បដិមា​របស់​ព្រះ‌អាសេ‌រ៉ា យក​ទៅ​តម្កល់​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា ថ្វី​ដ្បិត​តែអុលឡោះ‌តាអាឡា​ធ្លាប់​មាន​បន្ទូល​មក​កាន់​ស្តេច​ទត និង​ស្តេច​ស៊ូឡៃ‌ម៉ាន ជា​កូន​ថា «យើង​ជ្រើស​រើស​ដំណាក់ និង​ក្រុង​យេរូ‌សាឡឹម ពី​ចំណោម​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ទុក​ជា​កន្លែង​សម្រាប់​នាម​យើង​រហូត​ត​ទៅ។


នៅ​ឆ្នាំ​ទី​ប្រាំ​បី​នៃ​រជ្ជ‌កាល​របស់​ស្តេច ក្នុង​គ្រា​ដែល​ស្តេច​នៅ​ក្មេង​នៅ​ឡើយ ស្តេច​យ៉ូ‌សៀស​ចាប់​ផ្តើម​ស្វែង​រក​អុលឡោះ​ជា​ម្ចាស់​របស់​ស្តេច​ទត​ជា​អយ្យ‌កោ។ នៅ​ឆ្នាំ​ទី​ដប់‌ពីរ ស្តេច​លុប​បំបាត់​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ ព្រម​ទាំង​បង្គោល​របស់​ព្រះ‌អា‌សេ‌រ៉ា រូប​បដិមា និង​រូប​ចម្លាក់​ឯ​ទៀតៗ​ដែល​គេ​សិត​ធ្វើ ឲ្យ​អស់​ពី​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម។


អ្នក​បម្រើ​ដែល​បាន​ទទួល​ប្រាក់​ប្រាំ​ណែន យក​ប្រាក់​ចេញ​ទៅ​រក​ស៊ី​ភ្លាម ហើយ​ចំណេញ​បាន​ប្រាំ​ណែន​ទៀត។


ចូរ​ប្រព្រឹត្ដ​អំពើ​ល្អ ដើម្បី​បញ្ជាក់​ថា​អ្នក​រាល់​គ្នា​បាន​កែ​ប្រែ​ចិត្ដ​គំនិត​មែន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម