២ របាក្សត្រ 32:19 - អាល់គីតាប19 ពួកគេនិយាយពីអុលឡោះជាម្ចាស់នៃក្រុងយេរូសាឡឹម ហាក់ដូចជានិយាយពីព្រះរបស់ជាតិសាសន៍នានានៅផែនដី ដែលសុទ្ធសឹងជាស្នាដៃរបស់មនុស្ស។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 គេបាននិយាយពីព្រះនៃក្រុងយេរូសាឡិម ទុកដូចជាព្រះរបស់សាសន៍ដទៃទាំងប៉ុន្មាននៅផែនដី ជាព្រះដែលជាស្នាដៃរបស់មនុស្សលោក។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 ពួកគេនិយាយពីព្រះនៃក្រុងយេរូសាឡឹម ហាក់ដូចជានិយាយពីព្រះរបស់ជាតិសាសន៍នានានៅផែនដី ដែលសុទ្ធសឹងជាស្នាដៃរបស់មនុស្ស។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 គេបាននិយាយពីព្រះនៃក្រុងយេរូសាឡិម ទុកដូចជាអស់ទាំងព្រះរបស់សាសន៍ដទៃទាំងប៉ុន្មាននៅផែនដី ជាព្រះដែលជាស្នាដៃរបស់មនុស្សលោកទេ។ សូមមើលជំពូក |
អ្នកនាំសាររបស់អុលឡោះចូលជួបស្តេចអ៊ីស្រអែល ហើយជម្រាបថា៖ «អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: ដោយជនជាតិស៊ីរីពោលថាអុលឡោះតាអាឡាជាម្ចាស់នៃតំបន់ភ្នំ គឺមិនមែនជាម្ចាស់នៃវាលទំនាបទេនោះ យើងនឹងប្រគល់កងទ័ពដ៏សន្ធឹកសន្ធាប់នេះមកក្នុងកណ្តាប់ដៃរបស់អ្នក ហើយអ្នករាល់គ្នានឹងទទួលស្គាល់ថាយើងពិតជាអុលឡោះតាអាឡាមែន»។