Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 32:18 - អាល់គីតាប

18 អ្នក​បម្រើ​របស់​ស្តេច​ស្រុក​អាស្ស៊ី‌រី នាំ​គ្នា​ស្រែក​ប្រកាស​យ៉ាង​ខ្លាំងៗ​ជា​ភាសា​យូដា ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​ប្រជា‌ជន ដែល​ស្ថិត​នៅ​តាម​កំពែង​ក្រុង​យេរូ‌សាឡឹម ព្រឺ​ខ្លាច និង​ភ័យ​តក់‌ស្លុត ដើម្បី​ឲ្យ​ពួក​គេ​ងាយ​ចូល​វាយ​យក​ទី‌ក្រុង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ពួក​ទូត​នោះ​ក៏​ស្រែក​យ៉ាង​ខ្លាំង ជា​ភាសា​របស់​ពួក​យូដា ដល់​ពួក​ក្រុង​យេរូ‌សាឡិម ដែល​នៅ​លើ​កំផែង ដើម្បី​គំរាម​បំភ័យ​ឲ្យ​គេ​វល់​គំនិត ឲ្យ​អាច​នឹង​យក​ទី​ក្រុង​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 រាជ​បម្រើ​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី​នាំ​គ្នា​ស្រែក​ប្រកាស​យ៉ាង​ខ្លាំងៗ​ជា​ភាសា​យូដា ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​ប្រជា‌ជន ដែល​ស្ថិត​នៅ​តាម​កំពែង​ក្រុង​យេរូ‌សាឡឹម​ព្រឺ​ខ្លាច និង​ភ័យ​តក់‌ស្លុត ដើម្បី​ឲ្យ​ពួក​គេ​ងាយ​ចូល​វាយ​យក​ទីក្រុង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ពួក​ទូត​នោះ​ក៏​ស្រែក​យ៉ាង​ខ្លាំង ជា​ភាសា​របស់​ពួក​យូដា ដល់​ពួក​ក្រុង​យេរូ‌សាឡិម ដែល​នៅ​លើ​កំផែង ដើម្បី​នឹង​គំរាម​បំភ័យ​ឲ្យ​គេ​វល់​គំនិត ប្រយោជន៍​ឲ្យ​អាច​នឹង​យក​ទី​ក្រុង​បាន

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 32:18
5 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ទាំង​នោះ​មាន​បំណង​បំភ័យ​ពួក​យើង ដោយ​គិត​ថា​ពួក​យើង​មុខ​ជា​បាក់​ទឹក​ចិត្ត លែង​ធ្វើ​ការ​ត​ទៅ​មុខ​ទៀត។ ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​ប្រទាន​កម្លាំង​ឲ្យ​ខ្ញុំ​ឥឡូវ​នេះ​ផង!


បន្ទាប់​មក មេ‌ទ័ព​អាស្ស៊ីរី​នោះ​ឈរ​ស្រែក​ក្ដែងៗ​យ៉ាង​អស់​ទំហឹង ជា​ភាសា​យូដា​ថា៖ «ចូរ​នាំ​គ្នា​ស្ដាប់​បញ្ជា​របស់​មហាក្សត្រ‌ធិរាជ គឺ​ស្តេច​ក្រុង​អាស្ស៊ីរី ដូច​ត​ទៅ:


ទាហាន​ភីលី‌ស្ទីន​នោះ​និយាយ​ទៀត​ថា៖ «ថ្ងៃ​នេះ អញ​នឹង​បំបាក់​មុខ​ពល​ទ័ព​អ៊ីស្រ‌អែល! ចូរ​ឲ្យ​ម្នាក់​ចេញ​មក​ប្រយុទ្ធ​គ្នា​ជា​មួយ​អញ​មើល៍!»។


ទត​សួរ​ទាហាន​ដែល​នៅ​ជិត​ខ្លួន​ថា៖ «តើ​អ្នក​ដែល​សម្លាប់​ជន​ភីលី‌ស្ទីន​នោះ ហើយ​លុប​លាង​ការ​អាម៉ាស់​របស់​អ៊ីស្រ‌អែល នឹង​ទទួល​អ្វី​ជា​រង្វាន់? ជន​ភីលី‌ស្ទីន ជា​សាសន៍​មិន​ខតាន់​នេះ​ជា​នរណា បាន​ជា​ហ៊ាន​បំបាក់​មុខ​ពល​ទ័ព​របស់​អុលឡោះ​ដែល​នៅ​អស់‌កល្ប​ជានិច្ច​ដូច្នេះ?»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម