Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 31:10 - អាល់គីតាប

10 មូស្ទី​អសា‌រា​ពី​អំបូរ​សាដុក​ជម្រាប​ស្តេច​ថា៖ «ចាប់​ពី​ពេល​ប្រជា‌ជន​នាំ​ជំនូន​ដែល​គេ​បាន​ញែក​ទុក មក​ដាក់​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា នោះ​យើង​មាន​អាហារ​បរិភោគ​យ៉ាង​បរិបូណ៌ ថែម​ទាំង​នៅ​សេស‌សល់​ជា​ច្រើន​ឥត​គណនា​ផង ដ្បិតអុលឡោះ‌តាអាឡា​ប្រទាន​ពរ​ដល់​ប្រជា‌រាស្ត្រ​របស់​ទ្រង់។ អ្វីៗ​ដែល​គរ​នៅ​ទី​នេះ សុទ្ធ​តែ​ជា​របស់​ដែល​យើង​មាន​លើស​ពី​សេចក្តី​ត្រូវ​ការ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 សម្ដេច​សង្ឃ​អ័សារា ដែល​ជា​វង្ស​សាដុក លោក​ទូល​ថា៖ «ចាប់​តាំង​ពី​គេ​នាំ​យក​តង្វាយ​មក​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា យើង​ខ្ញុំ​បាន​ទទួល​ទាន​ឆ្អែត ហើយ​នៅ​មាន​សល់​ជា​បរិបូរ​ផង ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​ដល់​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ដូច្នេះ​ហើយបានជា​យើង​នៅ​សល់​គំនរ​ធំ​យ៉ាង​នេះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 លោក​មហា‌បូជា‌ចារ្យ​អសា‌រា​ពី​អំបូរ​សាដុក ទូល​ស្ដេច​ថា៖ «ចាប់​ពី​ពេល​ប្រជា‌ជន​នាំ​តង្វាយ ដែល​គេ​បាន​ញែក​ទុក មក​ដាក់​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ នោះ​យើង​មាន​អាហារ​បរិភោគ​យ៉ាង​បរិបូណ៌ ថែម​ទាំង​នៅ​សេស‌សល់​ជា​ច្រើន​ឥត​គណនា​ផង ដ្បិត​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ដល់​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ។ អ្វីៗ​ដែល​គរ​នៅ​ទី​នេះ សុទ្ធ​តែ​ជា​របស់​ដែល​យើង​មាន​លើស​ពី​សេចក្ដី​ត្រូវ​ការ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 នោះ​អ័សារា ជា​សំដេច​សង្ឃ ដែល​ជា​វង្ស​សាដុក លោក​ទូល​ថា ចាប់​តាំង​ពី​វេលា​ដែល​គេ​ផ្តើម​នាំ​យក​ដង្វាយ​មក ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​យើង​ខ្ញុំ​បាន​ទទួល​ទាន​ឆ្អែត ហើយ​មាន​នៅ​សល់​ជា​បរិបូរ​ផង ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ពរ​ដល់​រាស្ត្រ​ទ្រង់ ហើយ​សំណល់​ដែល​សល់​នោះ គឺ​ជា​គំនរ​យ៉ាង​ធំ​ទាំង​នេះ​ឯង។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 31:10
30 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីសា‌ហាក់​សាប​ព្រោះ​ស្រូវ​នៅ​ស្រុក​នោះ ហើយ​ច្រូត​បាន​ផល​មួយ​ជា​មួយ​រយ ដ្បិតអុលឡោះ‌តាអាឡា​ប្រទាន​ពរ​ឲ្យ​គាត់។


នាយក​ពន្ធនាគារ​លែង​ខ្វល់​ខ្វាយ​នឹង​កិច្ចការ​អ្វី ដែល​គាត់​ដាក់​ឲ្យ​យូសុះ​ធ្វើ​នោះ​ហើយ ដ្បិតអុលឡោះ‌តាអាឡា​នៅ​ជា​មួយ​យូសុះ កិច្ចការ​អ្វី​ដែល​គាត់​ធ្វើ អុលឡោះ‌តាអាឡា​ប្រោស​ប្រទាន​ឲ្យ​បាន​លទ្ធផល​ល្អ​ទាំង​អស់។


ចាប់​ពី​ពេល​ដែល​ប៉ូទី‌ផារ តែង​តាំង​យូសុះ​ឲ្យ​មើល​ខុស​ត្រូវ​លើ​ផ្ទះ​សំបែង និង​លើ​ទ្រព្យ​សម្បត្តិ​របស់​គាត់​មក អុលឡោះ‌តាអាឡា​ប្រទាន​ពរ​ដល់​ជន‌ជាតិ​អេស៊ីប​នេះ ព្រោះ​តែ​យូសុះ ហើយ​អុលឡោះ​ក៏​ប្រទាន​ពរ​ដល់​អ្វីៗ​ទាំង​អស់ ដែល​ជា​កម្ម​សិទ្ធិ​របស់​គាត់ គឺ​ទាំង​ផ្ទះ​សំបែង ទាំង​ស្រែ​ចម្ការ។


ស្តេច​ស៊ូឡៃ‌ម៉ាន​តែង‌តាំង​លោក​បេណា‌យ៉ា ជា​មេ‌ទ័ព​ជំនួស​លោក​យ៉ូអាប់ ហើយ​តែង‌តាំង​អ៊ីមុាំ​សាដុក​ជា​អ៊ីមុាំ ជំនួស​លោក​អបៀ‌ថើរ។


ឱអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​អើយ ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​បរិបូណ៌​ដែល​យើង​ខ្ញុំ​ត្រៀម​ទុក​សង់​ដំណាក់ សម្រាប់​នាម​ដ៏‌វិសុទ្ធ​របស់​ទ្រង់ សុទ្ឋ​តែ​ជា​អំណោយ​ទាន​របស់​ទ្រង់។ អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ជា​កម្ម‌សិទ្ធិ​របស់​ទ្រង់។


លោក​អសា‌រា​ជា​ឪពុក​របស់​លោក​សេរ៉ា‌យ៉ា លោក​សេរ៉ា‌យ៉ា​ជា​ឪពុក​របស់​លោក​យេហូ‌សាដាក។


លោក​អហ៊ី‌ទូប​ជា​ឪពុក​របស់​អ៊ីមុាំ​សាដុក អ៊ីមុាំ​សាដុក​ជា​ឪពុក​របស់​លោក​អហ៊ី‌ម៉ាស


លោក​អហ៊ី‌ម៉ាស​ជា​ឪពុក​របស់​លោក​អសា‌រា លោក​អសា‌រា​ជា​ឪពុក​របស់​លោក​យ៉ូហា‌ណាន


អ៊ីមុាំ​អសា‌រា​ចូល​មក​តាម​ក្រោយ​ស្តេច ដោយ​មាន​អ៊ីមុាំ​បម្រើអុលឡោះ‌តាអាឡា​ចំនួន​ប៉ែត‌សិប​នាក់ ដែល​សុទ្ធ​តែ​ជា​មនុស្ស​មាន​ចិត្ត​អង់‌អាច​មក​ជា​មួយ​ផង។


ស្តេច​ហេសេ‌គា និង​មូស្ទី​អសា‌រា ដែល​ទទួល​ខុស​ត្រូវ​លើ​ការ‌ងារ​ក្នុង​ដំណាក់​របស់​អុលឡោះបាន​តែង‌តាំង​លោក​យេហ៊ី‌អែល លោក​អសា‌ស៊ា លោក​ណា‌ហាត លោក​អេ‌សាអែល លោក​យេរី‌ម៉ុត លោក​យ៉ូសា‌បាដ លោក​អេលាល លោក​យីស‌ម៉ាគា លោក​ម៉ា‌ហាត និង​លោក​បេណា‌យ៉ា​ឲ្យ​ធ្វើ​ការ​នៅ​ក្រោម​បញ្ជា​របស់​លោក​កូណា‌នា និង​លោក​ស៊ី‌ម៉ៃ ជា​ប្អូន។


ស្តេច​ហេសេ‌គា​សាក​សួរ​ក្រុម​អ៊ីមុាំ និង​ក្រុម​លេវី ស្តី​អំពី​គំនរ​ជំនូន​ទាំង​នោះ។


ដ្បិត​របស់​របរ​ដែល​បាន​ទទួល​សម្រាប់​ការ​ងារ មាន​ល្មម​គ្រប់​គ្រាន់​ហើយ»។


មាន​តែ​ពរ​មក​ពីអុលឡោះ‌តាអាឡា​ទេ ដែល​ធ្វើ​ឲ្យ​មនុស្ស​ចំរុង‌ចំរើន ការ​ខ្វល់‌ខ្វាយ​របស់​មនុស្ស​មិន​អាច​បន្ថែម​អ្វី​បាន​ឡើយ។


មនុស្ស​មាន​ចិត្ត​ទូលាយ​រឹត​តែ​មាន​ទ្រព្យ​ច្រើន រីឯ​មនុស្ស​កំណាញ់​ធ្វើ​ឲ្យ​ខ្លួន​កាន់​តែ​ក្រ​ទៅៗ។


ធ្វើ​ដូច្នេះ កូន​នឹង​មាន​ស្រូវ​ពេញ​ជង្រុក ហើយ​មាន​ស្រា​ទំពាំង‌បាយជូរ​ដ៏​បរិបូណ៌​ហូរ‌ហៀរ។


ចូរ​យក​ផល​ដំបូង​នៃ​ទ្រព្យ​សម្បត្តិ​ដែល​កូន​រក​បាន មក​ជូនអុលឡោះ‌តាអាឡា ដើម្បី​សំដែង​ការ​គោរព​ចំពោះ​ទ្រង់។


រីឯ​ក្រុម​អ៊ីមុាំ​នៃ​កុល‌សម្ព័ន្ធ​លេវី ជា​កូន​ចៅ​របស់​លោក​សាដុក​វិញ ក្នុង​ពេល​ដែល​ជន‌ជាតិ​អ៊ីស្រ‌អែល​វង្វេង​ចេញ​ឆ្ងាយ​ពី​យើង​នោះ ពួក​គេ​នៅ​តែ​បម្រើ​យើង​ក្នុង​ទី‌សក្ការៈ។ ដូច្នេះ ពួក​គេ​នឹង​ចូល​មក​បម្រើ​យើង ពួក​គេ​នឹង​ស្ថិត​នៅ​ក្បែរ​យើង ដើម្បី​ជូន​ខ្លាញ់ និង​ឈាម -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។


ផល​ដំបូង​បង្អស់​នៃ​ដំណាំ​ទាំង‌ឡាយ និង​អ្វីៗ​គ្រប់​យ៉ាង​ដែល​អ្នក​រាល់​គ្នា​ញែក​ទុក​ដោយ​ឡែក​នោះ ជា​ចំណែក​របស់​ពួក​អ៊ីមុាំ។ ត្រូវ​យក​ម្សៅ​ដំបូង​បង្អស់​មក​ជូន​ពួក​អ៊ីមុាំ ដើម្បី​ឲ្យ​ផ្ទះ​របស់​អ្នក​បាន​ទទួល​ពរ។


នៅ​ឆ្នាំ​ទី​ប្រាំ​មួយ​យើង​នឹង​ឲ្យ​ពរ​អ្នក​រាល់​គ្នា គឺ​ក្នុង​ឆ្នាំ​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ភោគ​ផល​គ្រប់​គ្រាន់​សម្រាប់​បី​ឆ្នាំ។


ហេតុ​នេះ ចូរ​សង្កេត​មើល​ហេតុ‌ការណ៍​ដែល កើត​មាន​ចាប់​ពី​ឥឡូវ​នេះ​ត​ទៅ​ខាង​មុខ។ ចាប់​តាំង​ពី​ថ្ងៃ​ទី​ម្ភៃ​បួន​ក្នុង​ខែ​ទី​ប្រាំ​បួន គឺ​ចាប់​ពី​ថ្ងៃ​ដែល​គេ​ចាក់​គ្រឹះ​សង់ ម៉ាស្ជិទ​របស់អុលឡោះ‌តាអាឡា។ ចូរ​សង្កេត​មើល​ចុះ!


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល​ថា៖ «ចូរ​នាំ​យក​ជំនូន​មួយ​ភាគ​ដប់​ទាំង​ប៉ុន្មាន មក​ដាក់​នៅ​ក្នុង​ឃ្លាំង ដើម្បី​ឲ្យ​មាន​ស្បៀង​អាហារ ក្នុង​ដំណាក់​របស់​យើង។ ចូរ​ធ្វើ​យ៉ាង​នេះ ដើម្បី​ល្បង‌ល​យើង​ទៅ នោះ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ថា យើង​នឹង​បើក​ផ្ទៃ​មេឃ បង្ហូរ​ពរ​របស់​យើង​ដ៏​លើស‌លប់​មក​លើ​អ្នក​រាល់​គ្នា»។


អុលឡោះ​មាន​បន្ទូល​មក​កាន់​បាឡាម​ថា៖ «កុំ​ទៅ​ជា​មួយ​ពួក​គេ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ដាក់​បណ្តា‌សា​ប្រជា‌ជន​នោះ​ដែរ ដ្បិត​យើង​បាន​ឲ្យ​ពរ​ពួក​គេ​រួច​ហើយ!»។


ពួក​គេ​បរិភោគ​ឆ្អែត​គ្រប់ៗ​គ្នា ហើយ​ប្រមូល​នំបុ័ង និង​ត្រី​ដែល​នៅ​សល់ បាន​ប្រាំ​ពីរ​ជាល។


អុលឡោះ‌តាអាឡា​ប្រទាន​ពរ ឲ្យ​អ្នក​មាន​ស្រូវ​ពេញ​ជង្រុក ហើយ​អ្វីៗ​ដែល​អ្នក​ធ្វើ ទ្រង់​ប្រទាន​ពរ​ជា​និច្ច។ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក នឹង​ប្រទាន​ពរ​អ្នក ក្នុង​ស្រុក​ដែល​ទ្រង់​ប្រទាន​ឲ្យ​អ្នក។


ខ្ញុំ​បាន​ទទួល​សព្វ​គ្រប់​ទាំង​អស់​ហើយ ហើយ​ខ្ញុំ​មាន​បរិបូណ៌​ថែម​ទៀត ឥឡូវ​នេះ​ខ្ញុំ​មាន​រឹត​តែ​ច្រើន ដោយ​បាន​ទទួល​អំណោយ​ពី​បង​ប្អូន​តាម​រយៈ​លោក​អេប៉ោ‌ប្រូឌីត។ អំណោយ​ទាំង​នេះ​ប្រៀប​បី​ដូច​ជា​ក្លិន​ក្រអូប​ឈ្ងុយ‌ឈ្ងប់ ជា​គូរបាន​ដែល​អុលឡោះ​គាប់​ចិត្ត និង​យល់​ព្រម​ទទួល។


ការ​ហាត់​ប្រាណ​មាន​ប្រយោជន៍​តែ​បន្ដិច‌បន្ដួច​ប៉ុណ្ណោះ រីឯ​ការ​គោរព​ប្រណិ‌ប័តន៍​អុលឡោះ​វិញ មាន​ប្រយោជន៍​គ្រប់​ជំពូក​ទាំង​អស់ ហើយ​ផ្ដល់​ជីវិត​នា​បច្ចុប្បន្ន​កាល និង​ជីវិត​ទៅ​អនាគត​កាល តាម​បន្ទូល​សន្យា​នៃ​អុលឡោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម