Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 29:18 - អាល់គីតាប

18 បន្ទាប់​មក​ក្រុម​លេវី នាំ​គ្នា​ទៅ​ជួប​ស្តេច​ហេសេ‌គា​ជម្រាប​ថា៖ «យើង​ខ្ញុំ ធ្វើ​ពិធី​ជម្រះ​ដំណាក់​ទាំង​មូល​របស់អុលឡោះ‌តាអាឡា ព្រម​ទាំង​អាសនៈ​ធ្វើ​គូរបាន​ដុត និង​គ្រឿង​បរិក្ខារ​ទាំង​អស់​ដែល​ត្រូវ​ប្រើ​ប្រាស់​ជា​មួយ តុ​តម្កល់​នំបុ័ង និង​គ្រឿង​បរិក្ខារ​ទាំង​អស់​ដែល​ត្រូវ​ប្រើ​ប្រាស់​ជា​មួយ ចប់​សព្វ​គ្រប់​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 រួច​គេ​ចូល​ទៅ​ក្នុង​ព្រះ‌រាជ‌ដំណាក់ គាល់​ស្តេច​ហេ‌សេ‌គា ទូល​ថា៖ «យើង​ខ្ញុំ​រាល់​គ្នា​បាន​សម្អាត​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​ស្រេច​ហើយ ព្រម​ទាំង​អាស‌នា​តង្វាយ​ដុត និង​គ្រឿង​ប្រដាប់​នៃ​អាស‌នា​ទាំង​អស់ តុ​សម្រាប់​នំបុ័ង​តាំង​ទុក និង​គ្រឿង​ប្រដាប់​នៃ​តុ​នោះ​ទាំង​អស់​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 បន្ទាប់​មក ក្រុម​លេវី​នាំ​គ្នា​ទៅ​គាល់​ព្រះ‌បាទ​ហេ‌សេគា​ទូល​ថា៖ «យើង​ខ្ញុំ​ព្រះ‌ករុណា​ធ្វើ​ពិធី​ជម្រះ​ព្រះ‌ដំណាក់​ទាំង​មូល​របស់​ព្រះ‌អម្ចាស់ ព្រម​ទាំង​អាសនៈ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​គ្រឿង​បរិក្ខារ​ទាំង​អស់​ដែល​ត្រូវ​ប្រើ‌ប្រាស់​ជា​មួយ តុ​តម្កល់​នំបុ័ង និង​គ្រឿង​បរិក្ខារ​ទាំង​អស់​ដែល​ត្រូវ​ប្រើ‌ប្រាស់​ជា​មួយ ចប់​សព្វ​គ្រប់​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 រួច​គេ​ចូល​ទៅ​ក្នុង​ព្រះ‌រាជ‌ដំណាក់ គាល់​ស្តេច​ហេសេគា ទូល​ថា យើង​ខ្ញុំ​រាល់​គ្នា​បាន​សំអាត​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ស្រេច​ហើយ ព្រម​ទាំង​អាសនា​ដង្វាយ​ដុត នឹង​គ្រឿង​ប្រដាប់​នៃ​អាសនា​ទាំង​អស់ តុ​សំរាប់​នំបុ័ង​តាំង​ទុក នឹង​គ្រឿង​ប្រដាប់​នៃ​តុ​នោះ​ទាំង​អស់​ផង

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 29:18
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​ធ្វើ​គូរបាន​ដុត និង​គ្រឿង​ក្រអូប​ចំពោះអុលឡោះ‌តាអាឡា រាល់​ព្រឹក រាល់​ល្ងាច។ ពួក​គេ​ក៏​តម្កល់​នំបុ័ង​នៅ​លើ​តុ​ដ៏​វិសុទ្ធ ព្រម​ទាំង​អុជ​ចង្កៀង​ដែល​ស្ថិត​នៅ​លើ​ជើង​ចង្កៀង​មាស​ជា​រៀង​រាល់​ល្ងាច។ ពួក​យើង​ប្រណិ‌ប័តន៍​តាម​សេចក្តី​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង​បាន​បង្គាប់។ ចំណែក​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ទ្រង់។


ពួក​គេ​ធ្វើ​ពិធី​ញែក​ដំណាក់​ឲ្យ​បាន​បរិសុទ្ធ​នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​មួយ។ នៅ​ថ្ងៃ​ទី​ប្រាំ​បី ពួក​គេ​ចូល​ទៅ​ក្នុង​បន្ទប់​ល្វែង​នៃ​ដំណាក់​របស់អុលឡោះ‌តាអាឡា ហើយ​ចំណាយ​ពេល​ប្រាំ​បី​ថ្ងៃ​ទៀត ដើម្បី​ធ្វើ​ពិធី​ញែក​ដំណាក់​របស់អុលឡោះ‌តាអាឡា​ឲ្យ​បាន​បរិសុទ្ធ។ ពួក​គេ​ធ្វើ​ពិធី​នេះ​ចប់​សព្វ​គ្រប់ នៅ​ថ្ងៃ​ទី​ដប់​ប្រាំ​មួយ។


រីឯ​វត្ថុ​ទាំង​ប៉ុន្មាន​ដែល​ស្តេច​អហាស​ធ្វើ​ឲ្យ​សៅ‌ហ្មង នៅ​ពេល​ស្តេច​បោះ​បង់​ចោលអុលឡោះ‌តាអាឡា ក្នុង​គ្រា​ស្តេច​គ្រង​រាជ្យ​នោះ យើង​ខ្ញុំ​ក៏​បាន​ជួស​ជុល និង​ញែក​ជា​បរិសុទ្ធ​ហើយ​ដែរ។ យើង​ខ្ញុំ​ដាក់​វត្ថុ​ទាំង​នោះ​នៅ​មុខ​អាសនៈ​របស់អុលឡោះ‌តាអាឡា»។


ស្តេច​ឲ្យ​គេ​ធ្វើ​អាសនៈ​មួយ​ពី​លង្ហិន មាន​បណ្តោយ​ប្រាំ​ហត្ថ ទទឹង​ម្ភៃ​ហត្ថ និង​កំពស់​ដប់​ហត្ថ។


គឺ​ទត​ចូល​ទៅ​ក្នុង​ដំណាក់​របស់​អុលឡោះ ហើយ​យក​នំបុ័ង​ដែល​គេ​ទុក​ជូន​អុលឡោះ មក​បរិភោគ​ជា​មួយ​ពួក​អ្នក​បម្រើ។ តាម​គីតាប​ហ៊ូកុំ មាន​តែ​អ៊ីមុាំ​ប៉ុណ្ណោះ ដែល​បរិភោគ​នំបុ័ង​នេះ​បាន រីឯ​ស្តេច​គ្មាន​សិទ្ធិ​បរិភោគ​ទេ ហើយ​ពួក​អ្នក​បម្រើ​ក៏​គ្មាន​សិទ្ធិ​បរិភោគ​ដែរ តើ​អ្នក​រាល់​គ្នា​ធ្លាប់​អាន​អាយិត​នោះ​ឬ​ទេ?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម