Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 28:14 - អាល់គីតាប

14 ពួក​ទាហាន​ក៏​ដោះ​លែង​ឈ្លើយ​សឹក នៅ​ចំពោះ​មុខ​មេ​ដឹក​នាំ និង​អង្គ​ប្រជុំ​ទាំង​មូល ហើយ​ពួក​គេ​ក៏​បោះ​បង់​ចោល​ជយ‌ភ័ណ្ឌ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ដូច្នេះ ពួក​ទាហាន​ក៏​ដោះ​លែង​ឈ្លើយ​ទាំង​នោះ និង​បោះ​បង់ជ័យ‌ភណ្ឌ​ចោល​នៅ​មុខ​ពួក​ចៅ‌ហ្វាយ និង​ក្រុម​ជំនុំ​ទាំង​អស់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ពួក​ទាហាន​ក៏​ដោះ​លែង​ឈ្លើយ​សឹក នៅ​ចំពោះ​មុខ​មេ​ដឹក​នាំ និង​អង្គ​ប្រជុំ​ទាំង​មូល ហើយ​ពួក​គេ​ក៏​បោះ​បង់​ចោល​ជយ‌ភណ្ឌ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ដូច្នេះពួក​ទាហាន​ក៏​លះ‌បង់​ឈ្លើយ​ទាំង​នោះ នឹង​របឹប​ចោល​នៅ​មុខ​ពួក​ចៅហ្វាយ នឹង​ពួក​ជំនុំ​ទាំង​អស់​គ្នា

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 28:14
3 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ទាំង​នោះ​ពោល​ទៅ​ពួក​គេ​ថា៖ «សូម​កុំ​នាំ​ឈ្លើយ​សឹក​មក​ទី​នេះ​ឡើយ! អ្នក​រាល់​គ្នា​មុខ​ជា​ធ្វើ​ឲ្យ​ពួក​យើង​មាន​ទោស​យ៉ាង​ធ្ងន់​ចំពោះអុលឡោះ‌តាអាឡា ថែម​ពី​លើ​អំពើ​បាប និង​កំហុស​ដ៏​ធ្ងន់‌ធ្ងរ ដែល​ពួក​យើង​កំពុង​តែ​មាន​នេះ​ស្រាប់! អុលឡោះ‌តាអាឡា​កំពុង​តែ​ខឹង​ទាស់​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល​ហើយ!»។


គេ​បាន​ចាត់​តាំង​ទាហាន​មួយ​ចំនួន​តាម​ឈ្មោះ​របស់​ខ្លួន ឲ្យ​ជួយ​ពួក​ឈ្លើយ​សឹក គឺ​យក​សម្លៀក‌បំពាក់ និង​ស្បែក​ជើង​ពី​ក្នុង​របស់​ជយ‌ភ័ណ្ឌ មក​ពាក់​ឲ្យ​អ្នក​ដែល​នៅ​ខ្លួន​ទទេ យក​អាហារ និង​ទឹក​មក​ឲ្យ​ពួក​គេ​បរិភោគ ព្រម​ទាំង​ព្យាបាល​អ្នក​របួស ហើយ​លើក​អ្នក​ដែល​ដើរ​ពុំ​បាន​ដាក់​លើ​ខ្នង​លា រួច​នាំ​ពួក​គេ​ទៅ​ជួប‌ជុំ​បង​ប្អូន​របស់​ខ្លួន​នៅ​ក្រុង​យេរី‌ខូ ជា​ក្រុង​ដើម​លម៉ើ។ បន្ទាប់​មក​ទាហាន​ទាំង​នោះ​វិល​ត្រឡប់​ទៅ​ក្រុង​សាម៉ា‌រី​វិញ។


អ្នក​ទាំង​នោះ​តប​វិញ​ថា៖ «យើង​ខ្ញុំ​សុខ​ចិត្ត​ប្រគល់​ឲ្យ​ពួក​គេ​វិញ ហើយ​យើង​ខ្ញុំ​ក៏​មិន​ទាម‌ទារ​អ្វី​ពី​ពួក​គេ​ទៀត​ដែរ យើង​ខ្ញុំ​ធ្វើ​តាម​ពាក្យ​របស់​លោក»។ ពេល​នោះ ខ្ញុំ​បាន​ហៅ​អ៊ីមុាំ​មក ហើយ​ខ្ញុំ​ឲ្យ​ម្ចាស់​បំណុល​ស្បថ​នៅ​មុខ​អ៊ីមុាំ​ទាំង​នោះ​ថា ពួក​គេ​នឹង​ធ្វើ​តាម​ពាក្យ​សំដី​របស់​ខ្លួន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម