Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 26:21 - អាល់គីតាប

21 ស្តេច​អូសៀស​កើត​ឃ្លង់ រហូត​ដល់​ថ្ងៃ​ដែល​គាត់​ស្លាប់។ ដោយ​ស្តេច​កើត​ឃ្លង់​ដូច្នេះ គាត់​ត្រូវ​នៅ​ក្នុង​ដំណាក់​មួយ​ដាច់​ឡែក​ពី​គេ ហើយ​មិន​អាច​ចូល​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា​បាន​ឡើយ។ សម្តេច​យ៉ូថាម​ជា​កូន​មាន​ភារកិច្ច​មើល​ខុស​ត្រូវ​កិច្ចការ​ក្នុង​វាំង និង​ទទួល​បន្ទុក​គ្រប់‌គ្រង​ប្រជា‌ជន​នៅ​ក្នុង​ស្រុក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ព្រះបាទ​អូសៀស​មាន​រោគ​ឃ្លង់​រហូត​ដល់​ថ្ងៃ​សុគត ក៏​គង់​នៅ​ក្នុង​រោង​ដាច់​ពី​គេ ដោយ​ព្រោះ​កើត​ឃ្លង់ ដ្បិត​ទ្រង់​បាន​ត្រូវ​កាត់‌ចេញ​ពី​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា រួច​យ៉ូថាម ជា​បុត្រា​ក៏​ត្រួត​លើ​ព្រះ‌រាជ‌វាំង ព្រម​ទាំង​ជំនុំ‌ជម្រះ​ពួក​អ្នក​ស្រុក​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ព្រះ‌បាទ​អូសៀស​កើត​ឃ្លង់ រហូត​ដល់​ថ្ងៃ​ដែល​ទ្រង់​អស់​ព្រះ‌ជន្ម។ ដោយ​ស្ដេច​កើត​ឃ្លង់​ដូច្នេះ ទ្រង់​ត្រូវ​គង់​នៅ​ក្នុង​ដំណាក់​មួយ​ដាច់​ឡែក​ពី​គេ ហើយ​មិន​អាច​ចូល​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​បាន​ឡើយ។ សម្ដេច​យ៉ូថាម ជា​បុត្រ មាន​ភារ‌កិច្ច​មើល​ខុស​ត្រូវ​កិច្ចការ​ក្នុង​វាំង និង​ទទួល​បន្ទុក​គ្រប់‌គ្រង​ប្រជា‌ជន​នៅ​ក្នុង​ស្រុក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ស្តេច​អូសៀស​ទ្រង់​មាន​រោគ​ឃ្លង់ ដរាប​ដល់​ថ្ងៃ​សុគត ក៏​គង់​នៅ​ក្នុង​រោង​ទី‌ទៃ​ពី​គេ ដោយ​ព្រោះ​កើត​ឃ្លង់ ដ្បិត​ទ្រង់​បាន​ត្រូវ​កាត់‌កាល់​ចេញ​ពី​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា រួច​យ៉ូថាម ជា​ព្រះ‌រាជ‌បុត្រា​ក៏​ត្រួត​លើ​ព្រះ‌រាជ‌វាំង ព្រម​ទាំង​ជំនុំ‌ជំរះ​ពួក​អ្នក​ស្រុក​ផង

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 26:21
9 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​មាត់​ទ្វារ​ក្រុង មាន​មនុស្ស​ឃ្លង់​បួន​នាក់​ជជែក​គ្នា​ថា៖ «ហេតុ​ដូច​ម្តេច​បាន​ជា​យើង​នាំ​គ្នា​អង្គុយ​រង់‌ចាំ​សេចក្តី​ស្លាប់​នៅ​ទី​នេះ?


មូស្ទី​អសា‌រា និង​អ៊ីមុាំ​ទាំង​អស់ បែរ​ទៅ​ឃើញ​ស្តេច​កើត​ឃ្លង់​នៅ​លើ​ថ្ងាស​ដូច្នេះ ពួក​គាត់​ក៏​នាំ​ស្តេច​ចេញ​មក​ក្រៅ​ជា​បន្ទាន់។ រីឯ​ស្តេច​ផ្ទាល់​ក៏​ប្រញាប់​ចេញ​មក​ដែរ ព្រោះ​ស្តេច​ជ្រាប​ថា អុលឡោះ‌តាអាឡា​បាន​វាយ​ប្រហារ​ស្តេច។


ស្តេច​យ៉ូថាម​ឡើង​សោយ​រាជ្យ ក្នុង​អាយុ​ម្ភៃ​ប្រាំ​ឆ្នាំ គាត់​សោយ​រាជ្យ​បាន​ដប់​ប្រាំ​មួយ​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ ម្តាយ​របស់​ស្តេច​មាន​នាម​ថា យេរូ‌សា ជា​កូន​របស់​អ៊ីមុាំ​សាដុក។


ក្នុង​ពេល​ដែល​គាត់​កើត​រោគ​ឃ្លង់​នោះ គាត់​ជា​មនុស្ស​មិន​បរិសុទ្ធ ដូច្នេះ​គាត់​ត្រូវ​រស់​នៅ​ដាច់​ឡែក​ពី​គេ គឺ​នៅ​ខាង​ក្រៅ​ជំរំ»។


អ្នក​ដែល​ទទួល​ពិធី​ជម្រះ​កាយ​នោះ​ត្រូវ​បោក​សម្លៀក​បំពាក់ ហើយ​កោរ​រោម​ទាំង​អស់ រួច​ងូត​ទឹក​ជម្រះ​កាយ ទើប​គាត់​បាន​បរិសុទ្ធ។ បន្ទាប់​មក គាត់​ចូល​ទៅ​ក្នុង​ជំរំ​វិញ តែ​ត្រូវ​ស្នាក់​នៅ​ក្រៅ​ទី​លំ​នៅ​របស់​ខ្លួន អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។


គេ​ឲ្យ​ម៉ារៀម នៅ​ខាង​ក្រៅ​ជំរំ​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។ ពេល​នោះ ប្រជា‌ជន​មិន​ចេញ​ដំណើរ​ទៅ​មុខ​ឡើយ គឺ​គេ​នៅ​រង់​ចាំ​រហូត​ដល់​សាទី​ម៉ារៀម​អាច​វិល​ចូល​មក​ក្នុង​ជំរំ​វិញ។


ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​ធ្វើ​តាម គឺ​បណ្តេញ​អ្នក​ទាំង​នោះ​ចេញ​ពី​ជំរំ។ ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​ធ្វើ​តាម​សេចក្តី​ដែលអុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ម៉ូសា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម