២ របាក្សត្រ 21:16 - អាល់គីតាប16 អុលឡោះតាអាឡាបានជំរុញជនជាតិភីលីស្ទីន និងជនជាតិអារ៉ាប់ ដែលរស់នៅក្បែរជនជាតិអេត្យូពី ឲ្យមានគំនិតប្រឆាំងនឹងស្តេចយ៉ូរ៉ាម។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 ព្រះយេហូវ៉ាក៏បណ្ដាលចិត្តពួកភីលីស្ទីន និងពួកអារ៉ាប់ ដែលនៅជិតសាសន៍អេធីអូពី ឲ្យគេកម្រើកឡើងទាស់នឹងព្រះបាទយេហូរ៉ាមដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 ព្រះអម្ចាស់បានជំរុញជនជាតិភីលីស្ទីន និងជនជាតិអារ៉ាប់ ដែលរស់នៅក្បែរជនជាតិអេត្យូពី ឲ្យមានគំនិតប្រឆាំងនឹងព្រះបាទយ៉ូរ៉ាម។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 ព្រះយេហូវ៉ាទ្រង់ក៏បណ្តាលចិត្តពួកភីលីស្ទីន នឹងពួកអារ៉ាប់ ដែលនៅជិតសាសន៍អេធីអូពី ឲ្យគេកំរើកឡើងទាស់នឹងយ៉ូរ៉ាមដែរ សូមមើលជំពូក |
សូមស្តេចមេត្តាស្តាប់ពាក្យខ្ញុំ នៅពេលនេះផង។ ប្រសិនបើអុលឡោះតាអាឡាជំរុញស្តេចឲ្យប្រព្រឹត្តដូច្នេះចំពោះខ្ញុំ នោះសូមអុលឡោះតាអាឡាទទួលយកជំនូនមួយចុះ ប៉ុន្តែ ប្រសិនបើមនុស្សជាអ្នកជំរុញស្តេចវិញ សូមឲ្យពួកគេត្រូវបណ្តាសានៅចំពោះអុលឡោះតាអាឡា ដ្បិតថ្ងៃនេះ ពួកគេបណ្តេញខ្ញុំមិនឲ្យរស់នៅលើទឹកដីដែលអុលឡោះតាអាឡា ប្រទានមកប្រជារាស្ត្ររបស់ទ្រង់ទុកជាមត៌ក គឺហាក់ដូចជាចង់ដេញខ្ញុំឲ្យទៅគោរពព្រះឯទៀត