Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 20:11 - អាល់គីតាប

11 ប៉ុន្តែ ជន‌ជាតិ​ទាំង​នោះ​បែរ​ជា​សង​គុណ​យើង​ខ្ញុំ ដោយ​លើក​គ្នា​មក​ដេញ​យើង​ខ្ញុំ​ចេញ​ពី​ទឹក​ដី​ដែល​ទ្រង់​ប្រទាន​មក​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ជា​កម្ម‌សិទ្ធិ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 សូម​មើល​បែប​យ៉ាង​ណា​ដែល​គេ​សង​គុណ​ដល់​យើង​ខ្ញុំ​រាល់​គ្នា គឺ​គេ​មក​ចង់​បណ្តេញ​យើង​ខ្ញុំ​រាល់​គ្នា ចេញ​ពី​កេរ‌អាករ​របស់​ព្រះ‌អង្គ ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក ទុក​ជា​មត៌ក​ដល់​យើង​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ប៉ុន្តែ ជន‌ជាតិ​ទាំង​នោះ​បែរ​ជា​សង​គុណ​យើង​ខ្ញុំ ដោយ​លើក​គ្នា​មក​ដេញ​យើង​ខ្ញុំ​ចេញ​ពី​ទឹក​ដី ដែល​ព្រះអង្គ​ប្រទាន​មក​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ជា​កម្មសិទ្ធិ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 សូម​មើល​បែប​យ៉ាង​ណា​ដែល​គេ​សង​គុណ​ដល់​យើង​ខ្ញុំ​រាល់​គ្នា គឺ​គេ​មក​ចង់​បណ្តេញ​យើង​ខ្ញុំ​រាល់​គ្នា ចេញ​ពី​កេរ្ដិ៍‌អាករ​របស់​ទ្រង់ ដែល​ទ្រង់​បាន​ប្រទាន​មក ទុក​ជា​មរដក​ដល់​យើង​ខ្ញុំ

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 20:11
12 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​បាន​មក​ឲ្យ​អ៊ីប្រាំ​ឃើញ ហើយ​មាន​បន្ទូល​ថា៖ «យើង​នឹង​ប្រគល់​ស្រុក​នេះ ដល់​ពូជ​ពង្ស​របស់​អ្នក»។ នៅ​ទី​នោះ អ៊ីប្រាំ​បាន​សង់​អាសនៈ​មួយ សម្រាប់​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា ដែល​បាន​មក​ឲ្យ​គាត់​ឃើញ។


ពេល​ពួក​គេ​ចេញ​ដំណើរ​ពី​ទី​ក្រុង​ទៅ​បាន​បន្តិច យូសុះ​និយាយ​ទៅ​កាន់​អ្នក​មើល​ខុស​ត្រូវ​លើ​ផ្ទះ​របស់​គាត់​ថា៖ «ចូរ​ប្រញាប់​ដេញ​តាម​អ្នក​ទាំង​នោះ​ឲ្យ​ទាន់ រួច​សួរ​គេ​ថា “ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់ តប​ស្នង​នឹង​អំពើ​ល្អ​បែប​នេះ?


ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​អើយ ម្តេច​ក៏​ទ្រង់​មិន​ដាក់​ទោស​ពួក​គេ? យើង​ខ្ញុំ​គ្មាន​កម្លាំង​តទល់​នឹង​កង‌ទ័ព​យ៉ាង​ធំ ដែល​កំពុង​តែ​លើក​គ្នា​មក​វាយ​យើង​ខ្ញុំ​នេះ​ទេ។ យើង​ខ្ញុំ​ពុំ​ដឹង​ជា​ត្រូវ​ធ្វើ​យ៉ាង​ណា ក្រៅ​ពី​សម្លឹង​ទៅ​រក​ទ្រង់​ប៉ុណ្ណោះ»។


គេ​បាន​ធ្វើ​អំពើ​អាក្រក់​តប​ស្នង នឹង​អំពើ​ល្អ​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត​ចំពោះ​ពួក​គេ ខ្ញុំ​នៅ​ឯកោ​ម្នាក់​ឯង។


ប្រសិន​បើ​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ តប​ស្នង​នឹង​មិត្ត‌ភក្ដិ​ខ្ញុំ ឬ​ប្រសិន​បើ​ខ្ញុំ រឹប​អូស​យក​ទ្រព្យ​ដោយ​ឥត​ហេតុ​ផល ពី​អ្នក​ដែល​ជំទាស់​នឹង​ខ្ញុំ​មែន​នោះ


អ្នក​ណា​ធ្វើ​អំពើ​អាក្រក់​តប​ស្នង​នឹង​អំពើ​ល្អ ភាព​អន្តរាយ​នៅ​មិន​ឆ្ងាយ​ពី​ផ្ទះ​របស់​អ្នក​នោះ​ទេ។


ពុំ​ដែល​មាន​នរណា​ប្រព្រឹត្ត​អំពើ​អាក្រក់ តប​នឹង​អំពើ​ល្អ​ទេ។ រីឯ​ពួក​គេ​វិញ ពួក​គេ​ដាក់​អន្ទាក់ ចាំ​ដក​ជីវិត​របស់​ខ្ញុំ សូម​ទ្រង់​នឹក​ចាំ​ថា ខ្ញុំ​បាន​ឈរ នៅ​ចំពោះ​មុខ​ទ្រង់ ដើម្បី​ទូរអា‌អង្វរ​សម្រាប់​ពួក​គេ សូម​ទ្រង់​បង្វែរ​កំហឹង​ចេញ​ពី​ពួក​គេ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: ដោយ​អ្នក​ស្រុក​អេដុម​បាន​ប្រព្រឹត្ត​អំពើ​បាប ផ្ទួនៗ​គ្នា​ជា​ច្រើន​ដង យើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែ‌ប្រួល​ឡើយ ព្រោះ​ពួក​គេ​បាន​ដេញ​ប្រហារ​បង​ប្អូន​របស់​ខ្លួន ដោយ​មុខ​ដាវ ឥត​ត្រា​ប្រណី។ ពួក​គេ​គិត​តែ​ពី​បំផ្លាញ តាម​កំហឹង​របស់​ខ្លួន ហើយ​ចង​គំនុំ​ឥត​ឈប់‌ឈរ​ឡើយ។


អុលឡោះ​បាន​បណ្តេញ​ប្រជា‌ជាតិ​នា​នា ដែល​មាន​គ្នា​ច្រើន និង​មាន​កម្លាំង​ខ្លាំង​ជាង​អ្នក ដើម្បី​ឲ្យ​អ្នក​ចូល​កាន់​កាប់​ស្រុក​របស់​គេ ហើយ​ទ្រង់​ប្រគល់​ស្រុក​នោះ​មក​ឲ្យ​អ្នក ទុក​ជា​កេរ‌មត៌ក ដូច​អ្នក​ឃើញ​សព្វ​ថ្ងៃ​នេះ​ស្រាប់។


ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង ដ្បិត​អ្នក​នឹង​នាំ​ប្រជា‌ជន​នេះ​ឲ្យ​គ្រប់‌គ្រង​ស្រុក​ដែល​យើង​បាន​សន្យា​ជា​មួយ​បុព្វ‌បុរស​របស់​ពួក​គេ​ថា​នឹង​ប្រគល់​ឲ្យ​ពួក​គេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម