Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 18:4 - អាល់គីតាប

4 ស្តេច​យ៉ូសា‌ផាត​មាន​ប្រសាសន៍​ទៀត​ថា៖ «ឥឡូវ​នេះ សូម​ស្តេច​សួរអុលឡោះ‌តាអាឡា​សិន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ប៉ុន្តែ ព្រះបាទ​យេ‌ហូសា‌ផាត​ទូល​ដល់​ស្តេច​អ៊ីស្រា‌អែល​ថា៖ «សូម​ទ្រង់​ទូល​សួរ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​មុន​សិន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ព្រះ‌បាទ​យ៉ូសា‌ផាត​ទូល​ទៀត​ថា៖ «ឥឡូវ​នេះ សូម​ព្រះ‌ករុណា​ទូល​សួរ​ព្រះ‌អម្ចាស់​សិន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 តែ​យ៉ូសា‌ផាត​ទូល​ដល់​ស្តេច​អ៊ីស្រាអែល​ថា សូម​ទ្រង់​ទូល​សួរ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​មុន​សិន

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 18:4
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​ព្រឹត្តិ‌ការណ៍​ទាំង​នោះ ទត​ទូរអា​សួរអុលឡោះ‌តាអាឡា​ថា៖ «តើ​ខ្ញុំ​គួរ​ទៅ​ក្រុង​ណា​មួយ ក្នុង​ស្រុក​យូដា​ឬ​ទេ?»។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ទៅ​ចុះ!»។ ទត​ទូរអា​សួរ​ថា៖ «ខ្ញុំ​ត្រូវ​ទៅ​ក្រុង​ណា​ដែរ?»។ អុលឡោះ‌តាអាឡា​ឆ្លើយ​ថា៖ «ក្រុង​ហេ‌ប្រូន»។


ស្តេច​ទត​សួរអុលឡោះ‌តាអាឡា​ថា៖ «តើ​ខ្ញុំ​ត្រូវ​ចេញ​ទៅ​ច្បាំង​នឹង​ជន‌ជាតិ​ភីលី‌ស្ទីន​ឬ​ទេ? តើ​ទ្រង់​ប្រគល់​ពួក​គេ មក​ក្នុង​កណ្តាប់​ដៃ​របស់​ខ្ញុំ​ដែរ​ឬ?»។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ទៅ​ចុះ យើង​នឹង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្តាប់​ដៃ​របស់​អ្នក​ជា​មិន​ខាន!»។


ស្តេច​ទត​ទូរអា​សួរអុលឡោះ‌តាអាឡា ហើយ​ទ្រង់​មាន​បន្ទូល​មក​គាត់​វិញ​ថា៖ «កុំ​វាយ​គេ​ចំ​ពី​មុខ​ឡើយ! ចូរ​ដើរ​វាង​ទៅ​ពី​ក្រោយ ហើយ​វាយ​ពួក​គេ​ពី​ម្តុំ​ដើម​មន​នោះ​មក​វិញ។


ស្តេច​អហាប់ ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល មាន​ប្រសាសន៍​ទៅ​កាន់​ស្តេច​យ៉ូសា‌ផាត​ថា៖ «តើ​ស្តេច​ពេញ​ចិត្ត ទៅ​ក្រុង​រ៉ាម៉ូត នៅ​ស្រុក​កាឡាដ​ជា​មួយ​ខ្ញុំ​ឬ​ទេ?»។ ស្តេច​យ៉ូសា‌ផាត​តប​វិញ​ថា៖ «ខ្ញុំ​ក៏​ដូច​ស្តេច ប្រជា‌រាស្ត្រ​របស់​ខ្ញុំ​ក៏​ដូច​ជា​ប្រជា‌រាស្ត្រ​របស់​ស្តេច យើង​នឹង​ទៅ​ច្បាំង​រួម​ជា​មួយ​ស្តេច​ដែរ!»។


ស្តេច​អ៊ីស្រ‌អែល​កោះ​ហៅ​ណាពី​ចំនួន​បួន​រយ​នាក់​មក ហើយ​សួរ​ពួក​គេ​ថា៖ «តើ​ពួក​យើង​ត្រូវ​ចេញ​ទៅ​វាយ​យក​ក្រុង​រ៉ាម៉ូត​នៅ​ស្រុក​កាឡាដ ឬ​មិន​ត្រូវ​ទៅ?»។ ពួក​គេ​ជម្រាប​ថា៖ «សូម​ស្តេច​ទៅ​ចុះ អុលឡោះ​នឹង​ប្រគល់​ក្រុង​នោះ មក​ក្នុង​កណ្តាប់​ដៃ​របស់​ស្តេច​មិន​ខាន»។


ប៉ុន្តែ ចូរ​ទៅ​ប្រាប់​ស្តេច​ស្រុក​យូដា ដែល​ចាត់​អស់​អ្នក​ឲ្យ​មក​សួរអុលឡោះ‌តាអាឡា​ថា អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​មាន​បន្ទូល​ដូច​ត​ទៅ: អ្នក​បាន​ស្តាប់​ឮ​សេចក្តី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​នេះ​ហើយ។


ខ្ញុំ​ទូរអា​សូម​អុលឡោះ‌តាអាឡា​នូវ​សេចក្ដី​តែ​មួយ​គត់ ហើយ​ខ្ញុំ​ប្រាថ្នា​ចង់​បាន​តែ​សេចក្ដី​នេះ​ឯង គឺ​ឲ្យ​បាន​ស្នាក់​នៅ​ក្នុង​ដំណាក់ របស់​អុលឡោះ‌តាអាឡា​អស់​មួយ​ជីវិត ដើម្បី​កោត​ស្ញប់‌ស្ញែង​ភាព​ថ្កុំ‌ថ្កើង​រុង‌រឿង របស់​អុលឡោះ‌តាអាឡា និង​ថ្វាយ‌បង្គំ​ទ្រង់​នៅ​ក្នុង​ម៉ាស្ជិទ


“ចូរ​សួរអុលឡោះ‌តាអាឡា​ឲ្យ​យើង​ផង ដ្បិត​ស្តេច​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន លើក​ទ័ព​មក​ច្បាំង​ជា​មួយ​យើង។ ប្រហែល​ជាអុលឡោះ‌តាអាឡា​ធ្វើ​ការ​អស្ចារ្យ​ណា​មួយ ដើម្បី​ជួយ​យើង ដោយ​ធ្វើ​ឲ្យ​ស្តេច​នេប៊ូ‌ក្នេសា​ដក​ទ័ព​ថយ​ចេញ​ឆ្ងាយ​ពី​យើង”។


«កូន​មនុស្ស​អើយ ចូរ​ប្រាប់​អះលី‌ជំអះ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ដូច​ត​ទៅ: “តើ​អ្នក​រាល់​គ្នា​មក​នេះ ដើម្បី​រក​យើង​មាន​បន្ទូល​ឆ្លើយ​តប​ឬ? អ្នក​រាល់​គ្នា​នឹក​ស្មាន​ថា យើង​នឹង​ផ្តល់​ចម្លើយ​ឲ្យ​អ្នក​រាល់​គ្នា​ឬ? យើង​ជា​ម្ចាស់​ដែល​មាន​ជីវិត​អស់‌កល្ប យើង​នឹង​មិន​ផ្តល់​ចម្លើយ​ឲ្យ​អ្នក​រាល់​គ្នា​ជា​ដាច់​ខាត” - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។


ទត​ទូរអា​សួរអុលឡោះ‌តាអាឡា​ថា៖ «តើ​ខ្ញុំ​ត្រូវ​ចេញ​ទៅ​វាយ​ពួក​ភីលី‌ស្ទីន​ទាំង​នោះ​ឬ​ទេ?»។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ចូរ​ចេញ​ទៅ​វាយ​ពួក​ភីលី‌ស្ទីន ហើយ​រំដោះ​ក្រុង​កៃឡា​ចុះ!»។


ទត​ទូរអា​សួរអុលឡោះ‌តាអាឡា​ជា​ថ្មី ទ្រង់​មាន​បន្ទូល​មក​គាត់​វិញ​ថា៖ «ចូរ​ក្រោក​ឡើង​ចេញ​ដំណើរ​ទៅ​ក្រុង​កៃឡា​ចុះ យើង​ប្រគល់​ពួក​ភីលី‌ស្ទីន មក​ក្នុង​កណ្តាប់​ដៃ​របស់​អ្នក​ហើយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម