Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 18:3 - អាល់គីតាប

3 ស្តេច​អហាប់ ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល មាន​ប្រសាសន៍​ទៅ​កាន់​ស្តេច​យ៉ូសា‌ផាត​ថា៖ «តើ​ស្តេច​ពេញ​ចិត្ត ទៅ​ក្រុង​រ៉ាម៉ូត នៅ​ស្រុក​កាឡាដ​ជា​មួយ​ខ្ញុំ​ឬ​ទេ?»។ ស្តេច​យ៉ូសា‌ផាត​តប​វិញ​ថា៖ «ខ្ញុំ​ក៏​ដូច​ស្តេច ប្រជា‌រាស្ត្រ​របស់​ខ្ញុំ​ក៏​ដូច​ជា​ប្រជា‌រាស្ត្រ​របស់​ស្តេច យើង​នឹង​ទៅ​ច្បាំង​រួម​ជា​មួយ​ស្តេច​ដែរ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ព្រះបាទ​អ័ហាប់​ជា​ស្តេច​អ៊ីស្រា‌អែល ទ្រង់​ទូល​នឹង​ព្រះបាទ​យេ‌ហូសា‌ផាត ជា​ស្តេច​យូដា​ថា៖ «តើ​ទ្រង់​ចង់​ទៅ​ក្រុង​រ៉ាម៉ូត-កាឡាត ជា‌មួយ​ទូល‌បង្គំ​ឬ​ទេ?» ទ្រង់​ទូល​ឆ្លើយ​ថា៖ «ទូល‌បង្គំ​ក៏​ដូច​ជា​ទ្រង់ ហើយ​ប្រជា‌រាស្ត្រ​របស់​ទូល‌បង្គំ ក៏​ដូច​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ដែរ យើង​នឹង​នៅ​ជា‌មួយ​ព្រះ​ករុណាក្នុង​ចម្បាំង​នេះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ព្រះ‌បាទ​អហាប់ ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌បាទ​យ៉ូសា‌ផាត​ថា៖ «តើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ​យាង​ទៅ​ក្រុង​រ៉ាម៉ូត នៅ​ស្រុក​កាឡាដ​ជា​មួយ​ទូលបង្គំ​ឬ​ទេ?»។ ព្រះ‌បាទ​យ៉ូសា‌ផាត​តប​វិញ​ថា៖ «ទូលបង្គំ​ក៏​ដូច​ព្រះ‌ករុណា ប្រជា‌រាស្ត្រ​របស់​ទូលបង្គំ​ក៏​ដូច​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌ករុណា យើង​នឹង​ទៅ​ច្បាំង​រួម​ជា​មួយ​ព្រះ‌ករុណា​ដែរ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 អ័ហាប់​ជា​ស្តេច​អ៊ីស្រាអែល ទ្រង់​ទូល​នឹង​យ៉ូសា‌ផាត ជា​ស្តេច​យូដា​ថា តើ​ទ្រង់​ចង់​ទៅ​ឯ​ក្រុង​រ៉ាម៉ូត-កាឡាត ជា​មួយ​នឹង​ទូលបង្គំ​ឬ​ទេ នោះ​ទ្រង់​ទូល​ឆ្លើយ​ថា ទូលបង្គំ​ក៏​ដូច​ជា​ទ្រង់ ហើយ​រាស្ត្រ​របស់​ទូលបង្គំ ក៏​ដូច​ជា​រាស្ត្រ​របស់​ទ្រង់​ដែរ យើង​រាល់​គ្នា​នឹង​នៅ​ជា​មួយ​នឹង​ទ្រង់ ក្នុង​ចំបាំង​នេះ។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 18:3
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​សួរ​ទៅ​ស្តេច​យ៉ូសា‌ផាត​ថា៖ «តើ​ស្តេច​មាន​បំណង​ចេញ​ទៅ​ច្បាំង យក​ក្រុង​រ៉ាម៉ូត នៅ​ស្រុក​កាឡាដ​ជា​មួយ​ខ្ញុំ​ឬ​ទេ?»។ ស្តេច​យ៉ូសា‌ផាត​ឆ្លើយ​ទៅ​កាន់​ស្តេច​ស្រុក​អ៊ីស្រ‌អែល​វិញ​ថា៖ «ខ្ញុំ​ក៏​ដូច​ស្តេច​ដែរ ប្រជា‌រាស្ត្រ​របស់​ខ្ញុំ​ក៏​ដូច​ជា​ប្រជា‌រាស្ត្រ​របស់​ស្តេច ហើយ​ទ័ព​សេះ​របស់​ខ្ញុំ​ក៏​ដូច​ជា​ទ័ព​សេះ​របស់​ស្តេច​ដែរ!»។


កូន​របស់​លោក​បេន-កេប៊ើរ គ្រប់‌គ្រង​នៅ​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ។ លោក​គ្រប់‌គ្រង​ភូមិ​ទាំង​ប៉ុន្មាន​របស់​លោក​យ៉ាអ៊ារ ជា​កូន​របស់​លោក​ម៉ាណា‌សេ នៅ​ស្រុក​កាឡាដ និង​តំបន់​អើកុប​ក្នុង​ស្រុក​បាសាន ដែល​មាន​ក្រុង​ធំៗ​ចំនួន​ហុក‌សិប ជា​ទី‌ក្រុង​មាន​កំពែង​ដ៏​រឹង‌មាំ និង​មាន​រនុក​ធ្វើ​ពី​លង្ហិន។


បន្ទាប់​មក ស្តេច​ចេញ​ដំណើរ​ទៅ ទាំង​ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​ស្តេច​យ៉ូសា‌ផាត ជា​ស្តេច​ស្រុក​យូដា​ថា៖ «ស្តេច​របស់​ជន‌ជាតិ​ម៉ូអាប់​បះ‌បោរ​ប្រឆាំង​នឹង​ខ្ញុំ តើ​ស្តេច​ពេញ​ចិត្ត​ចេញ​ទៅ​ច្បាំង​នឹង​ជន‌ជាតិ​ម៉ូអាប់​ជា​មួយ​ខ្ញុំ​ឬ​ទេ?»។ ស្តេច​យ៉ូសា‌ផាត​មាន​ប្រសាសន៍​តប​ថា៖ «ខ្ញុំ​យល់​ព្រម​ទៅ​ជា​មួយ​ស្តេច​ដែរ! ពល​ទ័ព​របស់​ខ្ញុំ​ក៏​ដូច​ជា​ពល​ទ័ព​របស់​ស្តេច ហើយ​សេះ​របស់​ខ្ញុំ​ក៏​ដូច​ជា​សេះ​របស់​ស្តេច​ដែរ»។


ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ស្តេច​យ៉ូសា‌ផាត​ទៅ​សួរ​សុខ​ទុក្ខ​ស្តេច​អហាប់ នៅ​ក្រុង​សាម៉ា‌រី។ ពេល​នោះ​ស្តេច​អហាប់​រៀប‌ចំ​ចៀម និង​គោ​មួយ​ចំនួន​ធំ ដើម្បី​ទទួល​ស្តេច​យ៉ូសា‌ផាត និង​អស់​អ្នក​ដែល​អម​ដំណើរ​ស្តេច។ ស្តេច​អហាប់​ក៏​បាន​បបួល​ស្តេច​យ៉ូសា‌ផាត ឡើង​ទៅ​វាយ​យក​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ។


ស្តេច​យ៉ូសា‌ផាត​មាន​ប្រសាសន៍​ទៀត​ថា៖ «ឥឡូវ​នេះ សូម​ស្តេច​សួរអុលឡោះ‌តាអាឡា​សិន»។


លោក​យេហ៊ូវ​ដែល​ត្រូវ​ជា​កូន​របស់​លោក​ហាណា‌នី ជា​អ្នក​ទាយ បាន​ចេញ​មក​ជួប​ស្តេច​យ៉ូសា‌ផាត ជម្រាប​ស្តេច​ថា៖ «ហេតុ​ដូច​ម្តេច​បាន​ជា​ស្តេច​ជួយ​មនុស្ស​អាក្រក់ ហើយ​ស្រឡាញ់​អស់​អ្នក​ដែល​ស្អប់អុលឡោះ‌តាអាឡា​ដូច្នេះ? ដោយ​ស្តេច​ប្រព្រឹត្ត​បែប​នេះ អុលឡោះ‌តាអាឡា​ខឹង​នឹង​ស្តេច។


ឱ​អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​ស្អប់​អស់​អ្នក​ដែល​ស្អប់​ទ្រង់ ខ្ញុំ​ស្អប់​ខ្ពើម​អស់​អ្នក​ដែល​ឃុប‌ឃិត​ប្រឆាំង នឹង​ទ្រង់។


ហើយ​មិន​ត្រូវ​ចូល​រួម​ក្នុង​ការ​ប្រព្រឹត្ដ​អំពើ​ឥត​ផល​ប្រយោជន៍ ដែល​មក​ពី​សេចក្ដី​ងងឹត​នោះ​ឡើយ សូវ​បើក​មុខ​អំពើ​ទាំង​នោះ​ឲ្យ​គេ​ឃើញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម