Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 17:8 - អាល់គីតាប

8 ក្រុម​លេវី​ដែល​មាន​លោក​សេម៉ា‌យ៉ា លោក​នេថា‌នា លោក​សេបា‌ឌា លោក​អេសា‌អែល លោក​សេមី‌រ៉ាម៉ុត លោក​យ៉ូណា‌ថាន លោក​អដូ‌នីយ៉ា លោក​ថូប៊ី‌យ៉ា លោក​ថូប-អដូ‌នីយ៉ា ព្រម​ទាំង​ក្រុម​អ៊ីមុាំ ដែល​មាន​លោក​អេលី‌សាម៉ា និង​លោក​យ៉ូរ៉ាម ក៏​រួម​ដំណើរ​ជា​មួយ​មន្ត្រី​ទាំង​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ព្រម​ទាំង​ពួក​លេវី​ឲ្យ​ទៅ​ជា‌មួយ​ដែរ គឺ​សេម៉ា‌យ៉ា នេថា‌នា សេបា‌ឌា អេសា‌អែល សេមី‌រ៉ាម៉ូត យ៉ូណា‌ថាន អ័ដូ‌នីយ៉ា ថូប៊ី‌យ៉ា និង​ថូប-អ័ដូ‌នីយ៉ា ដែល​សុទ្ធ​តែ​ពួក​លេវី និង​អេលី‌សាម៉ា ហើយ​យេ‌ហូរ៉ាម ជា​ពួក​សង្ឃ ឲ្យ​ទៅ​ជា‌មួយ​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ក្រុម​លេវី​ដែល​មាន​លោក​សេម៉ាយ៉ា លោក​នេថា‌នា លោក​សេបា‌ឌា លោក​អេសា‌អែល លោក​សេមី‌រ៉ាម៉ុត លោក​យ៉ូណា‌ថាន លោក​អដូ‌នីយ៉ា លោក​ថូប៊ី‌យ៉ា លោក​ថូប-‌អដូ‌នីយ៉ា ព្រម​ទាំង​ក្រុម​បូជា‌ចារ្យ ដែល​មាន​លោក​អេលី‌សាម៉ា និង​លោក​យ៉ូរ៉ាម ក៏​រួម​ដំណើរ​ជា​មួយ​មន្ត្រី​ទាំង​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ព្រម​ទាំង​ពួក​លេវី​ឲ្យ​ទៅ​ជា​មួយ​ដែរ គឺ​សេម៉ាយ៉ា នេថានា សេបាឌា អេសា‌អែល សេមី‌រ៉ាម៉ូត យ៉ូណា‌ថាន អ័ដូ‌នីយ៉ា ថូប៊ីយ៉ា នឹង​ថូប-អ័ដូ‌នីយ៉ា ដែល​សុទ្ធ​តែ​ពួក​លេវី នឹង​អេលី‌សាម៉ា ហើយ​យ៉ូរ៉ាម ជា​ពួក​សង្ឃ ឲ្យ​ទៅ​ជា​មួយ​នឹង​គេ

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 17:8
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​វិល​មក​ដល់​ក្រុង​យេរូ‌សាឡឹម​វិញ ស្តេច​យ៉ូសា‌ផាត​តែង‌តាំង​ក្រុម​លេវី ក្រុម​អ៊ីមុាំ និង​មេ​លើ​ក្រុម​គ្រួសារ​អ៊ីស្រ‌អែល នៅ​ក្រុង​យេរូ‌សាឡឹម​ឲ្យ​កាត់​ក្តី ក្នុង​នាមអុលឡោះ‌តាអាឡា ព្រម​ទាំង​ដោះ​ស្រាយ​ជម្លោះ​ដែរ។


ស្តេច​បង្គាប់​ក្រុម​លេវី ដែល​គេ​ញែក​ទុក​ដោយ​ឡែក​ជូន​អុលឡោះ‌តាអាឡា ហើយ​មាន​ភារកិច្ច​ប្រៀន‌ប្រដៅ​ប្រជា‌ជន នៅ​ស្រុក​អ៊ីស្រ‌អែល​ទាំង​មូល​ថា៖ «ចូរ​ដាក់​ហិប​ដ៏‌វិសុទ្ធ​នៅ​ក្នុង​ដំណាក់​ដែល​ស្តេច​ស៊ូឡៃ‌ម៉ាន ជា​បុត្រ​របស់​ស្តេច​ទត ស្តេច​ស្រុក​អ៊ីស្រ‌អែល​បាន​សង់។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ការ​សែង​ហិប​នេះ​ទៀត​ទេ ឥឡូវ​នេះ​ចូរ​បម្រើអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ហើយ​បម្រើ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ទៅ។


ពាក្យ​សំដី​របស់​អ៊ីមុាំ​បង្រៀន​មនុស្ស ឲ្យ​ស្គាល់​អុលឡោះ ហើយ​ហ៊ូកុំ​ក៏​ហូរ​ចេញ​ពី​មាត់​អ៊ីមុាំ​ដែរ ព្រោះ​គាត់​ជា​អ្នក​នាំ​បន្ទូល​របស់ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម