២ របាក្សត្រ 17:6 - អាល់គីតាប6 ស្តេចខ្នះខ្នែងធ្វើតាមមាគ៌ារបស់អុលឡោះតាអាឡាយ៉ាងអស់ពីចិត្ត ហើយលុបបំបាត់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ និងបង្គោលរបស់ព្រះអាសេរ៉ា អស់ពីទឹកដីយូដា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 ព្រះហឫទ័យទ្រង់បានតាំងឡើង ក្នុងអស់ទាំងផ្លូវនៃព្រះយេហូវ៉ា មួយទៀត ទ្រង់ក៏បំបាត់អស់ទាំងទីខ្ពស់ និងបង្គោលសក្ការៈ ចេញពីស្រុកយូដាទៅ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 ស្ដេចខ្នះខ្នែងធ្វើតាមមាគ៌ារបស់ព្រះអម្ចាស់យ៉ាងអស់ពីចិត្ត ហើយលុបបំបាត់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ និងបង្គោលរបស់ព្រះអាសេរ៉ា អស់ពីទឹកដីយូដា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 ព្រះទ័យទ្រង់បានតាំងឡើង ក្នុងអស់ទាំងផ្លូវនៃព្រះយេហូវ៉ា មួយទៀត ទ្រង់ក៏បំបាត់អស់ទាំងទីខ្ពស់ នឹងរូបព្រះចេញពីស្រុកយូដាទៅ។ សូមមើលជំពូក |
ស្តេចយ៉ូសាផាតដើរតាមមាគ៌ាទាំងប៉ុន្មានរបស់ស្តេចអេសាជាបិតា ដោយមិនងាករេឡើយ ស្តេចប្រព្រឹត្តអំពើទៀងត្រង់ ជាទីគាប់បំណងអុលឡោះតាអាឡា។ ប៉ុន្តែ គាត់ពុំបានលុបបំបាត់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗទេ គឺប្រជាជននៅតែនាំគ្នាធ្វើគូរបាន និងដុតគ្រឿងក្រអូបនៅតាមកន្លែងនោះដដែល។
លុះធ្វើពិធីបុណ្យចប់សព្វគ្រប់ហើយ ជនជាតិអ៊ីស្រអែលទាំងអស់ ដែលបានមកចូលរួម នាំគ្នាចេញទៅតាមក្រុងនានាក្នុងស្រុកយូដា ហើយកំទេចស្តូប រំលំបង្គោលរបស់ព្រះអាសេរ៉ា បំផ្លាញកន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ និងអាសនៈទាំងឡាយដែលមាននៅក្នុងទឹកដីយូដា និងពុនយ៉ាមីនទាំងមូល ព្រមទាំងទឹកដីអេប្រាអ៊ីម និងម៉ាណាសេ។ បន្ទាប់មកជនជាតិអ៊ីស្រអែលទាំងអស់ វិលត្រឡប់ទៅកាន់ទីលំនៅរបស់ខ្លួន តាមក្រុងនានាវិញ។