២ របាក្សត្រ 17:2 - អាល់គីតាប2 ស្តេចបានដាក់ទ័ពនៅតាមទីក្រុងទាំងប៉ុន្មាន ដែលមានកំពែងរឹងមាំក្នុងស្រុកយូដា និងដាក់ខ្សែត្រៀមនៅតាមក្រុងនានា ក្នុងស្រុកអេប្រាអ៊ីម ជាក្រុងដែលស្តេចអេសាជាឪពុក ដណ្តើមយកបាន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ទ្រង់ដាក់ឲ្យមានពលទ័ពក្នុងគ្រប់ទាំងក្រុងមានបន្ទាយរបស់ពួកយូដា ហើយក៏ដាក់ឲ្យមានក្រុមរក្សានៅស្រុកយូដា និងក្នុងទីក្រុងទាំងប៉ុន្មានរបស់ពួកអេប្រាអិម ជាទីក្រុងដែលព្រះបាទអេសាបិតាទ្រង់ចាប់យកបានដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ស្ដេចបានដាក់ទ័ពនៅតាមទីក្រុងទាំងប៉ុន្មាន ដែលមានកំពែងរឹងមាំក្នុងស្រុកយូដា និងដាក់ខ្សែត្រៀមនៅតាមក្រុងនានា ក្នុងស្រុកអេប្រាអ៊ីម ជាក្រុងដែលព្រះបាទអេសា ជាបិតា ដណ្ដើមយកបាន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ទ្រង់ដាក់ឲ្យមានពលទ័ព ក្នុងគ្រប់ទាំងក្រុងមានបន្ទាយរបស់ពួកយូដា ហើយក៏ដាក់ឲ្យមានក្រុមរក្សានៅស្រុកយូដា នឹងក្នុងទីក្រុងទាំងប៉ុន្មានរបស់ពួកអេប្រាអិមជាទីក្រុងដែលអេសាព្រះបិតាទ្រង់ចាប់យកបានដែរ សូមមើលជំពូក |
កាលស្តេចអេសាស្តាប់ឮពាក្យទាំងប៉ុន្មាន ដែលណាពីអសារា ជាកូនរបស់លោកអូដេតបានថ្លែង គាត់ក៏មានចិត្តក្លាហាន ហើយលុបបំបាត់ព្រះក្លែងក្លាយនៅក្នុងស្រុកយូដា និងពុនយ៉ាមីនទាំងមូល ព្រមទាំងនៅតាមក្រុងនានា ដែលគាត់វាយយកបាននៅតំបន់ភ្នំអេប្រាអ៊ីម។ ស្តេចជួសជុលអាសនៈរបស់អុលឡោះតាអាឡា ដែលស្ថិតនៅមុខបន្ទប់ល្វែងនៃដំណាក់របស់អុលឡោះតាអាឡាជាថ្មីឡើងវិញ។