Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 14:2 - អាល់គីតាប

2 ស្តេច​អេ‌សា​ប្រព្រឹត្ត​អំពើ​សុចរិត និង​ទៀង​ត្រង់ ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ឯ​ព្រះ‌បាទ​អេសា​បាន​ប្រព្រឹត្ត​សេចក្ដី​ដែល​ល្អ ហើយ​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ព្រះ‌បាទ​អេ‌សា​ប្រព្រឹត្ត​អំពើ​សុចរិត និង​ទៀង​ត្រង់ ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ស្ដេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ឯ​អេសា​ទ្រង់​ប្រព្រឹត្ត​សេចក្ដី​ដែល​ល្អ ហើយ​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 14:2
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​អេសា​ប្រព្រឹត្ត​អំពើ​ទៀង​ត្រង់ ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា​ដូច​ស្តេច​ទត ជា​អយ្យ‌កោ​ដែរ។


ស្តេច​បាន​កំចាត់​ពួក​ប្រុសៗ​ដែល​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​ចេញ​ពី​ស្រុក ហើយ​លុប​បំបាត់​ព្រះ​ក្លែង‌ក្លាយ​ទាំង​ប៉ុន្មាន​ដែល​ពួក​អយ្យ‌កោ​បាន​កសាង​ផង។


ក៏​ប៉ុន្តែ ទោះ​បី​ស្តេច​ស្រឡាញ់អុលឡោះ‌តាអាឡា​ដោយ​ស្មោះ​ក្តី ក៏​ស្តេច​ពុំ​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ដែរ។


កាល​ស្តេច​អប៊ី‌យ៉ា​ស្លាប់ គេ​យក​សព​ទៅ​បញ្ចុះ​នៅ​បុរី​ស្តេច​ទត ហើយ​ស្តេច​អេ‌សា ជា​កូន​បាន​ឡើង​ស្នង​រាជ្យ។ ក្នុង​រជ្ជ‌កាល​ស្តេច​អេ‌សា ស្រុក​ទេស​បាន​សុខ‌សាន្ត​ត្រាណ អស់​រយៈ​ពេល​ដប់​ឆ្នាំ។


ស្តេច​បាន​លុប​បំបាត់​អាសនៈ​របស់​សាសន៍​ដទៃ និង​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ។ ស្តេច​បាន​វាយ​បំបាក់​រូប​ស្តូប និង​កាប់​រំលំ​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា។


ស្តេច​អេ‌សា​ហូត​ងារ​ជា​មហា‌ក្សត្រិ‌យានី​ពី​រាជ‌នី​ម៉ាកា​ជា​ម្តាយ ព្រោះ​ម្តាយ​បាន​កសាង​រូប​គំរក់​មួយ ជា​តំណាង​ព្រះ‌អាសេ‌រ៉ា។ ស្តេច​អេ‌សា​កំទេច​រូប​ដ៏​គំរក់​នោះ ហើយ​យក​ទៅ​ដុត​ចោល​នៅ​ជ្រោះ​កេដ្រូន។


ស្តេច​ខ្នះ‌ខ្នែង​ធ្វើ​តាម​មាគ៌ា​របស់អុលឡោះ‌តាអាឡា​យ៉ាង​អស់​ពី​ចិត្ត ហើយ​លុប​បំបាត់​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ និង​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា អស់​ពី​ទឹក​ដី​យូដា។


ស្តេច​យ៉ូសា‌ផាត​ដើរ​តាម​មាគ៌ា​ទាំង​ប៉ុន្មាន​របស់​ស្តេច​អេ‌សា​ជា​ឪពុក ដោយ​ឥត​ងាក​រេ​ឡើយ។ ស្តេច​ប្រព្រឹត្ត​អំពើ​ទៀង​ត្រង់​ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា។


ស្តេច​បាន​ទទួល​លិខិត​មួយ​ច្បាប់​ពី​ណាពី​អេលី‌យ៉េស ដែល​មាន​សេចក្តី​ដូច​ត​ទៅ “អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ស្តេច​ទត ជា​អយ្យ‌កោ​របស់​ស្តេច​មាន​បន្ទូល​ថា ស្តេច​ពុំ​បាន​ដើរ​តាម​មាគ៌ា​របស់​ស្តេច​យ៉ូសា‌ផាត ជា​ឪពុក​របស់​អ្នក​ទេ ហើយ​ស្តេច​ក៏​មិន​ដើរ​តាម​មាគ៌ា​របស់​ស្តេច​អេ‌សា ជា​ស្តេច​ស្រុក​យូដា​ដែរ។


លុះ​ធ្វើ​ពិធី​បុណ្យ​ចប់​សព្វ​គ្រប់​ហើយ ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​អស់ ដែល​បាន​មក​ចូល​រួម នាំ​គ្នា​ចេញ​ទៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​យូដា ហើយ​កំទេច​ស្តូប រំលំ​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា បំផ្លាញ​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ និង​អាសនៈ​ទាំង‌ឡាយ​ដែល​មាន​នៅ​ក្នុង​ទឹក​ដី​យូដា និង​ពុន‌យ៉ាមីន​ទាំង​មូល ព្រម​ទាំង​ទឹក​ដី​អេ‌ប្រា‌អ៊ីម និង​ម៉ាណា‌សេ។ បន្ទាប់​មក​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​អស់ វិល​ត្រឡប់​ទៅ​កាន់​ទី​លំ‌នៅ​របស់​ខ្លួន តាម​ក្រុង​នានា​វិញ។


ស្តេច​ហេសេ‌គា​បាន​ចាត់​ចែង​របៀប​នេះ ក្នុង​ស្រុក​យូដា​ទាំង​មូល។ ស្តេច​បាន​ប្រព្រឹត្ត​យ៉ាង​សុចរិត​ល្អ​ត្រឹម​ត្រូវ និង​ដោយ​ចិត្ត​ស្មោះ‌ស្ម័គ្រ ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ស្តេច។


ស្តេច​កំទេច​បង្គោល​របស់​ព្រះ‌អា‌សេ‌រ៉ា និង​រូប​បដិមា​ឲ្យ​ទៅ​ជា​ធូលី​ដី ហើយ​កំទេច​ស្កាក​សម្រាប់​ដុត​គ្រឿង​ក្រអូប នៅ​ក្នុង​ស្រុក​អ៊ីស្រ‌អែល​ទាំង​មូល រួច​ស្តេច​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ។


នៅ​ពេល​នោះ អ្នក​មិន​ត្រូវ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​របស់​ពួក​គេ​ឡើយ ហើយ​ក៏​មិន​ត្រូវ​គោរព​បម្រើ​ព្រះ​ទាំង​នោះ​ដែរ។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​តាម​ពួក​គេ​ទេ ផ្ទុយ​ទៅ​វិញ ត្រូវ​បំផ្លាញ​ព្រះ​ទាំង​នោះ ព្រម​ទាំង​កំទេច​បង្គោល​របស់​គេ​ផង។


ព្រម​ទាំង​ឲ្យ​យើង​រស់​នៅ បាន​បរិសុទ្ធ និង​សុចរិត ជា​ទី​គាប់​ចិត្ត​អុលឡោះ ជា​រៀង​រាល់​ថ្ងៃ​រហូត​អស់​មួយ​ជីវិត។


ចូរ​ផ្តួល​រំលំ​អាសនៈ​របស់​ពួក​គេ ចូរ​កំទេច​ស្តូប​របស់​ពួក​គេ ចូរ​ដុត​បំផ្លាញ​បង្គោល​របស់​ព្រះ​អាសេ‌រ៉ា ព្រម​ទាំង​រំលំ​រូប​បដិមា‌ករ​នៃ​ព្រះ​របស់​ពួក​គេ និង​លុប​បំបាត់​ឈ្មោះ​របស់​ព្រះ​នា​នា ឲ្យ​អស់​ពី​កន្លែង​នោះ​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម