២ ពង្សាវតារក្សត្រ 9:3 - អាល់គីតាប3 ចូរយកដបប្រេង មកចាក់បង្ហូរលើក្បាលរបស់គាត់ ទាំងពោលថា អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: “យើងតែងតាំងអ្នក ជាស្តេចលើជនជាតិអ៊ីស្រអែល”។ បន្ទាប់មក អ្នកត្រូវបើកទ្វាររត់ចេញទៅ កុំបង្អែរបង្អង់ឡើយ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 រួចយកប្រេងនេះចាក់លើក្បាលលោក ដោយជម្រាបថា ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ "យើងបានចាក់ប្រេងតាំងអ្នកឡើងជាស្តេច ឲ្យសោយរាជ្យលើស្រុកអ៊ីស្រាអែល" រួចហើយចូរអ្នកបើកទ្វាររត់ទៅ កុំបង្អង់ឡើយ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 ចូរយកដបប្រេងមកចាក់បង្ហូរលើក្បាលរបស់លោក ទាំងពោលថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “យើងចាក់ប្រេងអភិសេកអ្នកជាស្ដេចលើជនជាតិអ៊ីស្រាអែល”។ បន្ទាប់មក អ្នកត្រូវបើកទ្វាររត់ចេញទៅ កុំបង្អែបង្អង់ឡើយ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 រួចយកខួចប្រេងនេះចាក់លើក្បាលលោក ដោយជំរាបថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ អញបានចាក់ប្រេងតាំងឯងឡើងជាស្តេច ឲ្យសោយរាជ្យលើស្រុកអ៊ីស្រាអែល រួចហើយចូរឯងបើកទ្វាររត់ទៅ កុំឲ្យបង្អង់ឡើយ សូមមើលជំពូក |
ស្តេចអហាស៊ីយ៉ាទៅសួរសុខទុក្ខស្តេចយ៉ូរ៉ាមដូច្នេះ មកពីអុលឡោះគាប់ចិត្តធ្វើឲ្យស្តេចអហាស៊ីយ៉ាវិនាស។ ពេលទៅដល់ ស្តេចអហាស៊ីយ៉ាទៅជាមួយស្តេចយ៉ូរ៉ាម ដើម្បីជួបនឹងលោកយេហ៊ូវ ជាកូនរបស់លោកនីមស៊ី។ មុននោះ អុលឡោះតាអាឡាបានចាក់ប្រេងតែងតាំងលោកយេហ៊ូវជាស្តេច ដើម្បីឲ្យគាត់រំលាយរាជវង្សស្តេចអហាប់។
ដោយមានបន្ទូលថា៖ «ស្អែក ពេលថ្មើរហ្នឹង យើងនឹងចាត់បុរសម្នាក់ពីស្រុកពុនយ៉ាមីនឲ្យមកជួបអ្នក។ អ្នកត្រូវចាក់ប្រេងតែងតាំងអ្នកនោះ ឲ្យធ្វើជាមេដឹកនាំលើអ៊ីស្រអែល ជាប្រជាជនរបស់យើង។ អ្នកនោះនឹងរំដោះប្រជាជនយើង ឲ្យរួចផុតពីកណ្តាប់ដៃរបស់ជនជាតិភីលីស្ទីន ដ្បិតយើងបានឃើញទុក្ខវេទនានៃប្រជាជនរបស់យើង ហើយយើងក៏បានឮសំរែករបស់ពួកគេដែរ»។