Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 6:3 - អាល់គីតាប

3 មាន​ម្នាក់​ក្នុង​ចំណោម​ណាពី​ពោល​ថា៖ «សូម​លោក​អញ្ជើញ​ទៅ​ជា​មួយ​យើង​ខ្ញុំ​ផង!»។ គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​យល់​ព្រម​ទៅ​ជា​មួយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 មាន​ម្នាក់​និយាយ​ថា៖ «សូម​លោក​អញ្ជើញ​ទៅ​ជា‌មួយ​យើង​ខ្ញុំ​ប្របាទ​ផង» លោក​តប​ថា៖ «យើង​នឹង​ទៅ​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 មាន​ម្នាក់​ក្នុង​ចំណោម​ព្យាការី​ពោល​ថា៖ «សូម​លោក​អញ្ជើញ​ទៅ​ជា​មួយ​យើង​ខ្ញុំ​ផង!»។ លោក​ឆ្លើយ​ថា៖ «ខ្ញុំ​យល់​ព្រម​ទៅ​ជា​មួយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 មាន​ម្នាក់​និយាយ​ថា សូម​លោក​អញ្ជើញ​ទៅ​ជា​មួយ​នឹង​យើង​ខ្ញុំ​ប្របាទ​ផង លោក​តប​ថា អញ​នឹង​ទៅ​ដែរ

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 6:3
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ម្តាយ​របស់​ក្មេង​នោះ​ពោល​ថា៖ «នាង​ខ្ញុំ​សូម​ស្បថ​ក្នុង​នាមអុលឡោះ‌តាអាឡា ដែល​នៅ​អស់‌កល្ប និង​ក្នុង​ឈ្មោះ​លោក​ផ្ទាល់​ដែល​នៅ​មាន​ជីវិត​ថា នាង​ខ្ញុំ​មិន​ចាក​ចេញ​ពី​លោក​ទេ!»។ អេលី‌យ៉ាសាក់​ក្រោក​ឡើង ដើរ​តាម​នាង​ទៅ។


លោក​ណាម៉ាន់​និយាយ​ថា៖ «សូម​ទទួល​យក​ប្រាក់​ពីរ​ហាប​ចុះ»។ គាត់​បង្ខំ​កេហា‌ស៊ី​ឲ្យ​ទទួល​ប្រាក់​ពីរ​ហាប ព្រម​ទាំង​សម្លៀក‌បំពាក់​ពីរ​បន្លាស់​ដាក់​ក្នុង​ថង់​ពីរ រួច​ចាត់​អ្នក​បម្រើ​ពីរ​នាក់ ឲ្យ​លី​ទៅ​ជា​មួយ​កេហា‌ស៊ី។


សូម​អនុញ្ញាត​ឲ្យ​យើង​នាំ​គ្នា​ទៅ​ទន្លេ​យ័រដាន់ កាប់​កូន​ឈើ​ម្នាក់​មួយ​ដើមៗ​យក​មក​ធ្វើ​កន្លែង​ស្នាក់​នៅ»។ អេលី‌យ៉ាសាក់​មាន​ប្រសាសន៍​ថា៖ «ទៅ​ចុះ!»។


គាត់​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​ពួក​គេ។ លុះ​ទៅ​ដល់​ទន្លេ​យ័រដាន់​ពួក​គេ​នាំ​គ្នា​កាប់​ដើម​ឈើ។


ឥឡូវ​នេះ ចូរ​បែរ​មក​មើល​មុខ​ខ្ញុំ​ឲ្យ​ចំ តើ​ខ្ញុំ​និយាយ​បំផ្លើស​ត្រង់​ណា?


ម៉ូសា​មាន​ប្រសាសន៍​ថា៖ «ប្រសិន​បើ​ទ្រង់​មិន​ទៅ​ជា​មួយ​យើង​ខ្ញុំ​ទេ សូម​កុំ​ឲ្យ​យើង​ខ្ញុំ​ចាក​ចេញ​ពី​នេះ​ឡើយ។


ដូច្នេះ អ្នក​ទាំង​ពីរ​ក៏​អង្គុយ​បរិភោគ​អាហារ និង​ផឹក​ស្រា​ជា​មួយ​គ្នា។ បន្ទាប់​មក ឪពុក​ក្មេក​និយាយ​ទៅ​កាន់​កូន​ប្រសា​ថា៖ «សុំ​កូន​សម្រាក​លេង​នៅ​ទី​នេះ​មួយ​យប់​ទៀត​សិន​ទៅ»។


លោក​បារ៉ាក់​ឆ្លើយ​ឡើង​ថា៖ «បើ​លោក​ស្រី​អញ្ជើញ​ទៅ​ជា​មួយ​ខ្ញុំ ទើប​ខ្ញុំ​ព្រម​ទៅ តែ​បើ​លោក​ស្រី​មិន​អញ្ជើញ​ទៅ​ទេ នោះ​ខ្ញុំ​មិន​ព្រម​ទៅ​ឡើយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម