Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 6:13 - អាល់គីតាប

13 ស្តេច​ស្រុក​ស៊ីរី​បញ្ជា​ថា៖ «ចូរ​ទៅ​រក​មើល​កន្លែង​ដែល​គាត់​នៅ យើង​នឹង​ចាត់​មនុស្ស​ឲ្យ​ទៅ​ចាប់!»។ គេ​ជម្រាប​ស្តេច​ថា៖ «គាត់​នៅ​ក្រុង​ដូថាន់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 រួច​ទ្រង់​បង្គាប់​ថា៖ «ចូរ​ទៅ​សង្កេត​មើល​កន្លែង​ណា​ដែល​គាត់​នៅ ដើម្បី​ឲ្យ​យើង​បាន​ចាត់​គេ​ឲ្យ​ទៅ​ចាប់​មក»។ មាន​គេ​ទូល​ទ្រង់​ថា៖ «គាត់​នៅ​ឯ​ក្រុង​ដូថាន់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ស្ដេច​ស្រុក​ស៊ីរី​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ទៅ​រក​មើល​កន្លែង​ដែល​គាត់​នៅ យើង​នឹង​ចាត់​មនុស្ស​ឲ្យ​ទៅ​ចាប់!»។ គេ​ទូល​ស្ដេច​ថា៖ «លោក​នៅ​ក្រុង​ដូថាន់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 រួច​ទ្រង់​បង្គាប់​ថា ចូរ​ទៅ​សង្កេត​មើល​កន្លែង​ណា​ដែល​វា​នៅ ដើម្បី​ឲ្យ​អញ​បាន​ចាត់​គេ​ឲ្យ​ទៅ​ចាប់​នាំ​មក នោះ​មាន​គេ​ទូល​ទ្រង់​ថា មើល គាត់​នៅ​ឯ​ក្រុង​ដូថាន់។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 6:13
12 ការដាក់ឲ្យឆ្លើយតបគ្នា  

បុរស​នោះ​តប​ថា៖ «ពួក​គេ​បាន​ចាក​ចេញ​ពី​ទី​នេះ​ហើយ ព្រោះ​ពូ​ឮ​គេ​និយាយ​គ្នា​ថា “តោ៎ះ! យើង​ទៅ​ដូថាន”»។ យូសុះ​ក៏​តាម​រក​បងៗ ហើយ​បាន​ជួប​ពួក​គេ​នៅ​ដូថាន។


ស្តេច​ក៏​ចាត់​មេ​កង​ម្នាក់ ឲ្យ​នាំ​ពល​ទាហាន​ហា‌សិប​នាក់ ទៅ​រក​ចាប់​អេលី‌យ៉េស។ គេ​នាំ​គ្នា​ឡើង​ទៅ​រក​ចាប់​អេលី‌យ៉េស ដែល​កំពុង​អង្គុយ​នៅ​លើ​កំពូល​ភ្នំ។ មេ​កង​នោះ​និយាយ​ទៅ​កាន់​គាត់​ថា៖ «អ្នក​ជំនិត​របស់​អុលឡោះ​អើយ ចូរ​ចុះ​មក! នេះ​ជា​បញ្ជា​របស់​ស្តេច»។


មាន​មេ‌ទ័ព​ម្នាក់​ជម្រាប​ថា៖ «សូម​ជម្រាប​ស្តេច! គ្មាន​នរណា​ក្បត់​ទេ! ប៉ុន្តែ អ្វីៗ​ដែល​ស្តេច​មាន​ប្រសាសន៍​ក្នុង​បន្ទប់​ដេក ណាពី​អេលី‌យ៉ាសាក់​នៅ​ស្រុក​អ៊ីស្រ‌អែល យក​ទៅ​ជម្រាប​ស្តេច​ស្រុក​អ៊ីស្រ‌អែល​ទាំង​អស់»។


ស្តេច​ស្រុក​ស៊ីរី​ចាត់​ពល​ទាហាន​យ៉ាង​ច្រើន មាន​ទាំង​ពល​សេះ និង​រទេះ​ចំបាំង​ផង។ កង‌ទ័ព​ស៊ីរី​ទៅ​ដល់​ក្នុង​ពេល​យប់​នោះ ហើយ​ឡោម‌ព័ទ្ធ​ទី‌ក្រុង។


ស្តេច​បង្គាប់​ទៅ​សម្ដេច​យេរ៉ា‌មែល ជា​បុត្រ និង​លោក​សេរ៉ាយ៉ា ជា​កូន​របស់​លោក​អាស‌រាល ព្រម​ទាំង​លោក​សេលេ‌មា ជា​កូន​របស់​លោក​អាប់‌ឌាល ឲ្យ​ទៅ​ចាប់​ណាពី​យេរេមា និង​លោក​បារូក​ជា​ស្មៀន តែអុលឡោះ‌តាអាឡា​បាន​លាក់​អ្នក​ទាំង​ពីរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម