Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 4:39 - អាល់គីតាប

39 មាន​ម្នាក់​ក្នុង​ចំណោម​ពួក​គេ ចេញ​ទៅ​រក​បន្លែ​នៅ​ឯ​វាល។ គាត់​ប្រទះ​ឃើញ​វល្លិ​ព្រៃ​ម្យ៉ាង​ក៏​បេះ​ផ្លែ​វា​បាន​ពេញ​មួយ​ថ្នក់។ លុះ​ត្រឡប់​វិញ គាត់​កាត់​ផ្លែ​នោះ​ជា​ដុំៗ បង់​ចូល​ក្នុង​ថ្លាង​បបរ ប៉ុន្តែ គ្មាន​នរណា​ម្នាក់​ស្គាល់​ផ្លែ​នោះ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

39 មាន​ម្នាក់​ចេញ​ទៅ​រក​បន្លែ​នៅ​ទី​វាល បាន​ឃើញ​វល្លិ​ព្រៃ ហើយ​បេះ​ផ្លែ​បាន​ពេញ​មួយ​ថ្នក់​អាវ រួច​បាន​វិល​មក​វិញ ហើយ​កាប់​ជា​កង់ៗ ដាក់​ក្នុង​ឆ្នាំង គ្មាន​នរណា​ស្គាល់​ផ្លែ​នោះ​សោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

39 មាន​ម្នាក់​ក្នុង​ចំណោម​ពួក​គេ ចេញ​ទៅ​រក​បន្លែ​នៅ​ឯ​វាល។ គាត់​ប្រទះ​ឃើញ​វល្លិ​ព្រៃ​ម្យ៉ាង ក៏​បេះ​ផ្លែ​វា​បាន​ពេញ​មួយ​ថ្នក់។ លុះ​ត្រឡប់​វិញ គាត់​កាត់​ផ្លែ​នោះ​ជា​ដុំៗ បង់​ចូល​ក្នុង​ថ្លាង​បបរ ប៉ុន្តែ គ្មាន​នរណា​ម្នាក់​ស្គាល់​ផ្លែ​នោះ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

39 មាន​ម្នាក់​ចេញ​ទៅ​រក​បន្លែ​ឯ​ទី​វាល ក៏​ឃើញ​វល្លិ​ព្រៃ ហើយ​បេះ​ផ្លែ​ពេញ​ថ្នក់​អាវ វិល​មក​កាប់​ជា​កង់ៗ ដាក់​ចុះ​ទៅ​ក្នុង​ថ្លាង ដ្បិត​គេ​មិន​បាន​ស្គាល់​ផ្លែ​នោះ​ទេ

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 4:39
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ថ្ងៃ​មួយ យ៉ាកកូប​កំពុង​ស្ល​សម្ល ហើយ​អេសាវ​វិល​ត្រឡប់​មក​ពី​វាល​វិញ ទាំង​ហេវ​ហត់​ជា​ខ្លាំង។


ឈើ​តាត្រៅ​ដែល​គេ​ពាស​ផ្នែក​ខាង​ក្នុង​ដំណាក់ មាន​ឆ្លាក់​ជា​ក្បាច់​រចនា​រូប​ផ្កា​ក្រពុំ និង​រូប​ផ្កា​រីក។ គេ​ពាស​ជញ្ជាំង​ទាំង​អស់​ពី​ឈើ​តាត្រៅ ដោយ​ឥត​ឃើញ​ថ្ម​ឡើយ។


អេលី‌យ៉ាសាក់​វិល​ត្រឡប់​ទៅ​គីល‌កាល់​វិញ ហើយ​ពេល​នោះ មាន​កើត​ទុរ្ភិក្ស​នៅ​ក្នុង​ស្រុក។ ក្រុម​ណាពី​អង្គុយ​នៅ​មុខ​អេលី‌យ៉ាសាក់ គាត់​មាន​ប្រសាសន៍​ប្រាប់​អ្នក​បម្រើ​ថា៖ «ចូរ​ដាំ​បបរ​មួយ​ថ្លាង​ទទួល​ក្រុម​ណាពី»។


បន្ទាប់​មក គេ​ដួស​បបរ​ជូន​ក្រុម​ណាពី​គ្រប់​គ្នាៗ។ ពេល​ក្រុម​ណាពី​ភ្លក់​បបរ​នោះ ពួក​គេ​ស្រែក​ឡើង​ថា៖ «អ្នក​ជំនិត​របស់​អុលឡោះ​អើយ! បបរ​នេះ​មាន​ជាតិ​ពុល​ហើយ!»។ ពួក​គេ​ពុំ​អាច​បរិភោគ​បាន​ទេ។


ខ្វះ​ការ​ចេះ​ដឹង​មិន​ប្រសើរ​ទេ សម្រាប់​មនុស្ស ហើយ​អ្នក​ដែល​ប្រញាប់​ឈាន​ជើង​ទៅ​ប្រព្រឹត្ត​អំពើ​អ្វី​មួយ រមែង​មាន​កំហុស។


ខ្ញុំ​បាន​ធ្វើ​ការ​សព្វ​គ្រប់​ទាំង​អស់​ចំពោះ​ចម្ការ នេះ​ហើយ តើ​នៅ​ខ្វះ​អ្វី​ទៀត? ខ្ញុំ​នឹក​សង្ឃឹម​ថា​នឹង​បាន​ផ្លែ​ទំពាំង‌បាយជូរ​ល្អ តែ​ហេតុ​ដូច​ម្ដេច​បាន​ជា​ចម្ការ​ខ្ញុំ បង្កើត​សុទ្ធ​តែ ផ្លែ​មិន​ល្អ​ទៅ​វិញ​ដូច្នេះ?។


យើង​បាន​ដាំ​អ្នក ហើយ​អ្នក​ប្រៀប​បាន​នឹង ទំពាំង‌បាយជូរ​មួយ​ដើម​ដ៏​ល្អ​ប្រណីត គឺ​ដើម​ទំពាំង‌បាយជូរ​សុទ្ធ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​ប្រែ​ជា ដើម​ទំពាំង‌បាយជូរ​ក្លាយ ដែល​គ្មាន​ផ្លែ​ល្អ​ទៅ​វិញ​ដូច្នេះ?


អ៊ីសា​បាន​ឆ្លើយ​ទៅ​គេ​វិញ​ថា៖ «អុលឡោះ​ជា​បិតា​របស់​ខ្ញុំ​ដែល​នៅ​សូរ៉កា នឹង​ដក​រុក្ខ‌ជាតិ​ទាំង‌ឡាយ​ណា​ដែល​ទ្រង់​មិន​បាន​ដាំ។


ចូរ​ប្រយ័ត្ន‌ប្រយែង ក្រែង​លោ​មាន​បង​ប្អូន​ណា​ម្នាក់​ឃ្លាត​ចេញ​ពី​ក្តី​មេត្តា​របស់​អុលឡោះ។ មិន​ត្រូវ​ទុក​ឲ្យ​ការ​អាស្រូវ​ចាក់​ឫស ដុះ​ឡើង​បណ្ដាល​ឲ្យ​កើត​រឿង‌រ៉ាវ ហើយ​បំពុល​ចិត្ដ​គំនិត​បង​ប្អូន​ជា​ច្រើន​នោះ​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម