២ ពង្សាវតារក្សត្រ 3:6 - អាល់គីតាប6 ស្តេចយ៉ូរ៉ាមចេញពីក្រុងសាម៉ារី ទៅត្រួតពលទ័ពអ៊ីស្រអែលទាំងមូល។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 គ្រានោះ ស្តេចយេហូរ៉ាមបានចេញពីក្រុងសាម៉ារី ទៅត្រួតមើលពួកអ៊ីស្រាអែលទាំងអស់ ហើយយាងនាំមុខគេ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 ព្រះបាទយ៉ូរ៉ាមយាងចេញពីក្រុងសាម៉ារី ទៅត្រួតពលទ័ពអ៊ីស្រាអែលទាំងមូល។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 គ្រានោះស្តេចយ៉ូរ៉ាមក៏ចេញពីក្រុងសាម៉ារី ទៅត្រួតមើលពួកអ៊ីស្រាអែលទាំងអស់ ហើយយាងនាំមុខគេទៅ សូមមើលជំពូក |
បន្ទាប់មក ស្តេចចេញដំណើរទៅ ទាំងចាត់គេឲ្យទៅជម្រាបស្តេចយ៉ូសាផាត ជាស្តេចស្រុកយូដាថា៖ «ស្តេចរបស់ជនជាតិម៉ូអាប់បះបោរប្រឆាំងនឹងខ្ញុំ តើស្តេចពេញចិត្តចេញទៅច្បាំងនឹងជនជាតិម៉ូអាប់ជាមួយខ្ញុំឬទេ?»។ ស្តេចយ៉ូសាផាតមានប្រសាសន៍តបថា៖ «ខ្ញុំយល់ព្រមទៅជាមួយស្តេចដែរ! ពលទ័ពរបស់ខ្ញុំក៏ដូចជាពលទ័ពរបស់ស្តេច ហើយសេះរបស់ខ្ញុំក៏ដូចជាសេះរបស់ស្តេចដែរ»។