Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 21:26 - អាល់គីតាប

26 គេ​បាន​យក​សព​របស់​ស្តេច​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​នៅ​សួន​របស់​លោក​អ៊ូសា ហើយ​ស្តេច​យ៉ូសៀស ជា​កូន​ឡើង​ស្នង​រាជ្យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 គេ​បញ្ចុះ​សព​ក្នុង​ផ្នូរ​របស់​ទ្រង់ នៅ​ច្បារ​របស់​អ៊ូសា រួច​ព្រះបាទ​យ៉ូសៀស​ជា​បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 គេ​បាន​យក​សព​របស់​ស្ដេច​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​នៅ​សួន​របស់​លោក​អ៊ូសា ហើយ​ព្រះ‌បាទ​យ៉ូសៀស ជា​បុត្រ ឡើង​ស្នង​រាជ្យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 គេ​បញ្ចុះ​សព​ក្នុង​ផ្នូរ​របស់​ទ្រង់ នៅ​ច្បារ​របស់​អ៊ូសា រួច​យ៉ូសៀស ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 21:26
7 ការដាក់ឲ្យឆ្លើយតបគ្នា  

អាសនៈ​បាក់​បែក ហើយ​ផេះ​នៅ​លើ​អាសនៈ​ក៏​ធ្លាក់ ដូច​ទី​សំគាល់​ដែល​អ្នក​នាំ​សារ​អុលឡោះ​ប្រកាស ស្រប​តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា។


កាល​ស្តេច​ម៉ាណា‌សេ​ស្លាប់ គេ​បាន​យក​សព​របស់​ស្តេច​ទៅ​បញ្ចុះ​ក្នុង​សួន​ឧទ្យាន​នៃ​រាជ​វាំង គឺ​សួន​របស់​លោក​អ៊ូសា ហើយ​ស្តេច​អាំម៉ូន​ជា​កូន​បាន​ឡើង​ស្នង​រាជ្យ។


កិច្ច‌ការ​ផ្សេងៗ​ទៀត​របស់​ស្តេច​អាំម៉ូន និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​គាត់​បាន​ធ្វើ សុទ្ឋ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្តេច​ស្រុក​យូដា។


កាល​ស្តេច​យ៉ូសៀស​ឡើង​សោយ​រាជ្យ គាត់​មាន​វ័យ​ប្រាំ​បី​ឆ្នាំ ហើយ​សោយ​រាជ្យ​បាន​សាម‌សិប​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ ម្តាយ​របស់​ស្តេច​មាន​នាម​ថា យេឌី‌ដា ជា​កូន​របស់​លោក​អដា‌យ៉ា ជា​អ្នក​ស្រុក​បូស‌កាថ។


ស្តេច​អាំម៉ូន ស្តេច​យ៉ូសៀស។


នេះ​ជា​បន្ទូល ដែលអុលឡោះ‌តាអាឡា​ថ្លែង​មក​កាន់​សេផា‌នា ជា​កូន​របស់​លោក​គូស៊ី ជា​ចៅ​របស់​លោក​កេដា‌លា ជា​ចៅ‌ទួត​របស់​លោក​អម៉ា‌រា និង​ជា​ចៅ‌លួត​របស់​លោក​ហេសេ‌គា នៅ​រជ្ជកាល​ស្តេច​យ៉ូសៀស ជា​បុត្រ​របស់​ស្តេច​អាំម៉ូន ស្ដេច​ស្រុក​យូដា។


ស្ដេច​អេសេគាស​បង្កើត​ស្ដេច​ម៉ាណា‌សេ ស្ដេច​ម៉ាណា‌សេ​បង្កើត​ស្ដេច​អាំម៉ូន ស្ដេច​អាំម៉ូន​បង្កើត​ស្ដេច​យ៉ូសៀស


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម