Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 21:21 - អាល់គីតាប

21 ស្តេច​ប្រព្រឹត្ត​អំពើ​គ្រប់​យ៉ាង គឺ​គោរព​បម្រើ និង​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ​ដូច​បិតា​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ទ្រង់​បាន​ដើរ​តាម​អស់​ទាំង​ផ្លូវ​របស់​បិតា ព្រម​ទាំង​គោរព​ប្រតិ‌បត្តិ ហើយ​ថ្វាយ​បង្គំ​អស់​ទាំង​រូប​ព្រះ​របស់​បិតា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ស្ដេច​ប្រព្រឹត្ត​អំពើ​គ្រប់​យ៉ាង គឺ​គោរព​បម្រើ និង​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ​ដូច​បិតា​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ទ្រង់​បាន​ដើរ​តាម​អស់​ទាំង​ផ្លូវ​របស់​ព្រះ‌បិតា ព្រម​ទាំង​គោរព​ប្រតិ‌បត្តិ ហើយ​ថ្វាយ‌បង្គំ ដល់​អស់​ទាំង​រូប​ព្រះ​របស់​ព្រះ‌បិតា

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 21:21
8 ការដាក់ឲ្យឆ្លើយតបគ្នា  

«ម៉ាណា‌សេ​ជា​ស្តេច​ស្រុក​យូដា បាន​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​នេះ គឺ​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ច្រើន​ជាង​ជន‌ជាតិ​អាម៉ូ‌រី​កាល​ពី​មុន ហើយ​គេ​ក៏​បាន​នាំ​ជន‌ជាតិ​យូដា​ប្រព្រឹត្ត​អំពើ​បាប ដោយ​គោរព​រូប​ព្រះ​ក្លែង‌ក្លាយ​ដែរ។


ស្តេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​បំណងអុលឡោះ‌តាអាឡា ដោយ​ប្រព្រឹត្ត​តាម​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ប្រជា‌ជាតិ​នានា ដែលអុលឡោះ‌តាអាឡា​បាន​បណ្តេញ​ចេញ​ពី​មុខ​កូន​ចៅ​អ៊ីស្រ‌អែល។


ស្តេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​បំណងអុលឡោះ‌តាអាឡា ដូច​ស្តេច​ម៉ាណា‌សេ​ជា​បិតា។


ស្តេច​បាន​បោះ​បង់​ចោលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ពួក​អយ្យ‌កោ គឺ​មិន​ដើរ​តាម​មាគ៌ា​របស់អុលឡោះ‌តាអាឡា​ឡើយ។


ស្តេច​រំលំ​អាសនៈ​ទាំង​ប៉ុន្មាន​ដែល​ស្តេច​អហាស់ និង​ស្តេច​នានា​នៃ​ស្រុក​យូដា​បាន​សង់ នៅ​តាម​ថែវ​នៃ​បន្ទប់​ខាង​លើ។ ស្តេច​ក៏​រំលំ​អាសនៈ​ទាំង​ប៉ុន្មាន​ដែល​ស្តេច​ម៉ាណា‌សេ​បាន​សង់ ក្នុង​ទី‌លាន​ទាំង​ពីរ​នៃ​ដំណាក់​របស់អុលឡោះ‌តាអាឡា។ បន្ទាប់​ពី​បំផ្លាញ​អាសនៈ​ទាំង​នោះ​ហើយ ស្តេច​យក​កំទេច​ទៅ​បោះ​ចោល​នៅ​ជ្រលង​ភ្នំ​កេដ្រូន។


ស្តេច​យ៉ូសៀស​លុប​បំបាត់​គ្រូ​បញ្ជាន់​រូប គ្រូ​ទាយ​ជោគ​រាសី រូប​តេរ៉ា‌ភីម​សម្រាប់​បូល រូប​ព្រះ​ក្លែង‌ក្លាយ និង​វត្ថុ​ទាំង​ប៉ុន្មាន​គួរ​ស្អប់​ខ្ពើម​ដែល​មាន​នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ឲ្យ​បាន​ស្រប​តាម​សេចក្តី​ទាំង​ប៉ុន្មាន​ចែង​ទុក​ក្នុង​គីតាប ដែល​អ៊ីមុាំ​ហ៊ីល‌គី‌យ៉ា បាន​រក​ឃើញ នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា។


ស្តេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​បំណងអុលឡោះ‌តាអាឡា ដូច​ពួក​អយ្យ‌កោ ឥត​ចន្លោះ​ត្រង់​ណា​ឡើយ។


ស្តេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​បំណងអុលឡោះ‌តាអាឡា​ដូច​បិតា ឥត​ចន្លោះ​ត្រង់​ណា​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម