Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 20:6 - អាល់គីតាប

6 យើង​នឹង​បន្ថែម​អាយុ​ឲ្យ​អ្នក​ដប់​ប្រាំ​ឆ្នាំ​ទៀត។ យើង​នឹង​រំដោះ​អ្នក ព្រម​ទាំង​រំដោះ​ក្រុង​យេរូ‌សាឡឹម​នេះ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​ស្តេច​ស្រុក​អាស្ស៊ី‌រី។ យើង​ក៏​នឹង​ការ‌ពារ​ក្រុង​នេះ​ដោយ​យល់​ដល់​នាម​របស់​យើង និង​យល់​ដល់​ទត ជា​អ្នក​បម្រើ​យើង”»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 យើង​នឹង​ចម្រើន​អាយុ​ឯង​ឡើង​ដប់ប្រាំ​ឆ្នាំ​ទៀត ហើយ​ដោះ​ឯង និង​ទី​ក្រុង​នេះ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ស្តេច​អាស‌ស៊ើរ ព្រម​ទាំង​ការពារ​ទី​ក្រុង​នេះ រក្សា​ទុក​សម្រាប់​យើង គឺ​ដោយ​យល់​ដល់​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង"»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 យើង​នឹង​បន្ថែម​អាយុ​ឲ្យ​អ្នក​ដប់​ប្រាំ​ឆ្នាំ​ទៀត។ យើង​នឹង​រំដោះ​អ្នក ព្រម​ទាំង​រំដោះ​ក្រុង​យេរូ‌សាឡឹម​នេះ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី។ យើង​ក៏​នឹង​ការ‌ពារ​ក្រុង​នេះ​ដោយ​យល់​ដល់​នាម​របស់​យើង និង​យល់​ដល់​ដាវីឌ ជា​អ្នក​បម្រើ​យើង”»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 អញ​នឹង​ចំរើន​អាយុ​ឯង​ឡើង​១៥​ឆ្នាំ​ទៀត ហើយ​នឹង​ដោះ​ឯង នឹង​ទី​ក្រុង​នេះ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ស្តេច​អាសស៊ើរ ព្រម​ទាំង​ការ‌ពារ​ទី​ក្រុង​នេះ រក្សា​ទុក​សំរាប់​ខ្លួន​អញ គឺ​ដោយ​យល់​ដល់​ដាវីឌ ជា​អ្នក​បំរើ​អញ​ផង

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 20:6
7 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ការ‌ពារ ហើយ​សង្គ្រោះ​ក្រុង​នេះ ដោយ​យល់​ដល់​នាម​របស់​យើង និង​យល់​ដល់​ទត ជា​អ្នក​បម្រើ​របស់​យើង​ដែរ»។


ណាពី​អេសាយ​បង្គាប់​ទៅ​អ្នក​បម្រើ​ថា៖ «ចូរ​យក​ម្សៅ​ឧទុម្ពរ​មួយ​កញ្ចប់​លាប​លើ​ដំបៅ នោះ​ស្តេច​ហេ‌សេគា​នឹង​បាន​រស់​រាន​មិន​ខាន»។


អុលឡោះ‌តាអាឡា​បាន​រំដោះ​ស្តេច​ហេសេ‌គា និង​ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម​ពី​កណ្តាប់​ដៃ​របស់​ស្តេច​សាន‌ហេ‌រីប ជា​ស្តេច​ស្រុក​អាស្ស៊ី‌រី និង​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន ហើយ​ការ‌ពារ​ប្រជា‌រាស្ត្រ​របស់​ទ្រង់​គ្រប់​ទិស‌ទី។


អុលឡោះ‌តាអាឡា​ព្រួយ​ចិត្ត​ណាស់ នៅ​ពេល​ប្រជា‌ជន​ដ៏‌វិសុទ្ធ​ណា​ម្នាក់​ស្លាប់។


ហេតុ​នេះ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល​ថា៖ «ប្រជា‌ជន​របស់​យើង​ដែល​រស់​នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន​អើយ! មិន​ត្រូវ​ខ្លាច​ជន‌ជាតិ​អាស្ស៊ីរី ដែល​កំពុង​តែ​លើក​ព្រនង់ និង​លើក​ដំបង​វាយ​អ្នក​រាល់​គ្នា ដូច​ជន‌ជាតិ​អេស៊ីប​ធ្លាប់​វាយ​កាល​ពី​មុន​នោះ​ឡើយ។


យើង​នឹង​ការពារ ហើយ​សង្គ្រោះ​ក្រុង​នេះ ដោយ​យល់​ដល់​នាម​យើង និង​យល់​ដល់​ទត ជា​អ្នក​បម្រើ​របស់​យើង»។


ប្រាប់​ថា “ប៉ូល​អើយ​កុំ​ខ្លាច​អី ដ្បិត​អ្នក​ត្រូវ​តែ​បាន​ទៅ​ឈរ​នៅ​មុខ​ស្តេច​អធិ‌រាជ ហើយ​ដោយ​អុលឡោះ​ប្រោស‌ប្រណី​អ្នក ទ្រង់​នឹង​សង្គ្រោះ​អស់​អ្នក​ដែល​រួម​ដំណើរ​ជា​មួយ​អ្នក​ឲ្យ​បាន​រួច​ជីវិត​ផង​ដែរ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម