Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 19:9 - អាល់គីតាប

9 ពេល​នោះ ស្តេច​ស្រុក​អាស្ស៊ី‌រី​ទទួល​ដំណឹង​ថា កង‌ទ័ព​អេស៊ីប​ដឹក​នាំ​ដោយ​ស្តេច​ទីរ៉ា‌កា ជា​ជន‌ជាតិ​អេត្យូ‌ពី កំពុង​តែ​ចេញ​មក​ធ្វើ​សឹក​នឹង​ទ័ព​អាស្ស៊ី‌រី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 កាល​មាន​ដំណឹង​ឮ​មក​ដល់​ទ្រង់​ថា ទារហា‌កា ជា​ស្តេច​ស្រុក​អេធី‌យ៉ូពី បាន​ចេញ​មក​ច្បាំង​នឹង​ទ្រង់​ហើយ ទ្រង់​ក៏​ចាត់​សារ​ឲ្យ​ទៅ​ឯ​ស្ដេច​ហេ‌សេ‌គា ដោយ​ពាក្យ​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ពេល​នោះ ស្ដេច​ស្រុក​អាស្ស៊ីរី​ទទួល​ដំណឹង​ថា កង‌ទ័ព​អេស៊ីប​ដឹក​នាំ​ដោយ​ព្រះ‌ចៅ​ទីរ៉ា‌កា ជា​ជន‌ជាតិ​អេត្យូ‌ពី កំពុង​តែ​ចេញ​មក​ធ្វើ​សឹក​នឹង​ទ័ព​អាស្ស៊ីរី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 រួច​កាល​មាន​ដំណឹង​ឮ​មក​ដល់​ទ្រង់​ថា ទារ‌ហា‌កា ជា​ស្តេច​ស្រុក​អេធីយ៉ូពី បាន​ចេញ​មក​ច្បាំង​នឹង​ទ្រង់​ហើយ នោះ​ទ្រង់​ក៏​ចាត់​សារ ឲ្យ​ទៅ​ឯ​ហេសេគា ដោយ​ពាក្យ​ថា

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 19:9
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ស្រុក​ស៊ីរី​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ជម្រាប​ស្តេច​អហាប់ ជា​ស្តេច​អ៊ីស្រ‌អែល​ដូច​ត​ទៅ៖


ស្តេច​ស្រុក​អាស្ស៊ី‌រី​បាន​ចាត់​មេ‌ទ័ព មេ​បញ្ជា‌ការ និង​អ្នក‌បម្រើ​ផ្ទាល់​របស់​ស្តេច ពី​កន្លែង​បោះ​ទ័ព​នៅ​ឡាគីស ឲ្យ​មក​ជួប​ស្តេច​ហេ‌សេគា​នៅ​ក្រុង​យេរូ‌សាឡឹម ទាំង​នាំ​កង‌ពល​យ៉ាង​ច្រើន​មក​ជា​មួយ​ផង។ ពួក​គេ​ឡើង​មក​ដល់​ក្រុង​យេរូ‌សាឡឹម។ ពេល​មក​ដល់ ពួក​គេ​ឈរ​នៅ​ក្បែរ​ព្រែក​ជីក​ដែល​នៅ​ជាប់​នឹង​ស្រះ​ខាង​លើ តាម​ផ្លូវ​ទៅ​ចម្ការ​របស់​អ្នក​ជ្រលក់​ល័ក្ខ


ស្តេច​ក៏​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ជម្រាប​ស្តេច​ហេ‌សេគា ជា​ស្តេច​ស្រុក​យូដា​ថា៖ «សូម​កុំ​បណ្តោយ​ឲ្យ​ព្រះ​របស់​ស្តេច គឺ​ព្រះ​ដែល​ស្តេច​ទុក​ចិត្ត បញ្ឆោត​ស្តេច ដោយ​អះ‌អាង​ថា “ក្រុង​យេរូ‌សាឡឹម​នឹង​មិន​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ស្តេច​ស្រុក​អាស្ស៊ី‌រី​ទេ”។


មេ‌ទ័ព​បាន​វិល​ទៅ​ជួប​ស្តេច​ស្រុក​អាស្ស៊ី‌រី​វិញ ក្នុង​ពេល​ដែល​គាត់​កំពុង​តែ​លើក​ទ័ព​ចេញ​ពី​ក្រុង​ឡាគីស​ទៅ​វាយ​យក​ក្រុង​លីប‌ណា។


រីឯ​ទឹក​ដី​ដែល​មាន​ទូក​ក្ដោង ធ្វើ​ដំណើរ​នៅ​តាម​ដង​ទន្លេ ខាង​នាយ​ស្រុក​អេត្យូ‌ពី នឹង​ត្រូវ​វេទនា​ជា​ពុំ‌ខាន។


ពេល​នោះ ស្ដេច​ស្រុក​អាស្ស៊ីរី​បាន​ទទួល​ដំណឹង​ថា កង‌ទ័ព​អេស៊ីប​ដឹក​នាំ​ដោយ​ស្តេច​ទារហា‌កា ជា​ជន‌ជាតិ​អេត្យូ‌ពី កំពុង​តែ​ចេញ​មក​ធ្វើ​សឹក​នឹង​ទ័ព​អាស្ស៊ីរី។ ពេល​ឮ​ដំណឹង​នេះ​ហើយ ស្ដេច​ក៏​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ជួប​ស្តេច​ហេ‌សេគា ដោយ​ផ្ដាំ​ថា៖


ពេល​នោះ​ស្រាប់​តែ​មាន​អ្នក​នាំ​សារ​ម្នាក់ មក​ជម្រាប​ស្តេច​សូល​ថា៖ «សូម​ស្តេច​ទៅ​វិញ​ជា​ប្រញាប់ ដ្បិត​ពួក​ភីលី‌ស្ទីន​កំពុង​តែ​វាយ​លុក​ចូល​ស្រុក​ហើយ!»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម