Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 18:30 - អាល់គីតាប

30 កុំ​ទុក​ឲ្យ​ស្តេច​ហេ‌សេគា​នាំ​អ្នក​រាល់​គ្នា ទៅ​ទុក​ចិត្ត​លើអុលឡោះ‌តាអាឡា​ដោយ​ពោល​ថា “អុលឡោះ‌តាអាឡា​ពិត​ជា​នឹង​រំដោះ​យើង ទ្រង់​មិន​បណ្តោយ​ឲ្យ​ក្រុង​នេះ​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ស្តេច​ស្រុក​អាស្ស៊ី‌រី​ឡើយ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 ក៏​កុំ​ឲ្យ​ស្ដេច​ហេ‌សេ‌គា​នាំ​អ្នក​រាល់​គ្នា​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ដែរ ដោយ​ថា ព្រះ‌យេហូវ៉ា​នឹង​ជួយ​ឲ្យ​យើង​រាល់​គ្នា រួច​ជា​មិន​ខាន ហើយ​ទី​ក្រុង​នេះ​នឹង​មិន​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្តេច​អាស‌ស៊ើរ​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 កុំ​ទុក​ឲ្យ​ស្ដេច​ហេ‌សេគា​នាំ​អ្នក​រាល់​គ្នា ទៅ​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់​ដោយ​ពោល​ថា “ព្រះ‌អម្ចាស់​នឹង​រំដោះ​យើងពិតប្រាកដ ព្រះអង្គ​មិន​បណ្ដោយ​ឲ្យ​ក្រុង​នេះ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី​ឡើយ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 ក៏​កុំ​ឲ្យ​ហេសេគា​នាំ​ឲ្យ​ឯង​រាល់​គ្នា ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ដែរ ដោយ​ថា ព្រះ‌យេហូវ៉ា ទ្រង់​នឹង​ជួយ​ឲ្យ​យើង​រាល់​គ្នា រួច​ជា​មិន​ខាន ហើយ​ទី​ក្រុង​នេះ​នឹង​មិន​ត្រូវ​ប្រគល់​ទៅ ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​អាសស៊ើរ​នោះ​ឡើយ

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 18:30
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​មាន​ប្រសាសន៍​ថា កុំ​ទុក​ឲ្យ​ស្តេច​ហេ‌សេគា​បោក​ប្រាស់​អ្នក​រាល់​គ្នា​ឡើយ ដ្បិត​ស្តេច​នេះ ពុំ​អាច​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​យើង​ជា​ដាច់​ខាត។


កុំ​ស្តាប់​ស្តេច​ហេ‌សេគា​ឲ្យ​សោះ ដ្បិត​ស្តេច​ក្រុង​អាស្ស៊ី‌រី​និយាយ​ថា “ចូរ​នាំ​គ្នា​ចុះ​សន្ធិ‌សញ្ញា​សុំ​សន្តិ‌ភាព​ពី​យើង ចូរ​នាំ​គ្នា​មក​ចុះ​ចូល​នឹង​យើង​ទៅ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​បរិភោគ​ផ្លែ​ទំពាំង‌បាយ‌ជូរ និង​ផ្លែ​ឧទុម្ពរ​របស់​ខ្លួន ព្រម​ទាំង​បាន​ផឹក​ទឹក​ពី​អណ្តូង​របស់​ខ្លួន​ដែរ”។


ស្តេច​ក៏​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ជម្រាប​ស្តេច​ហេ‌សេគា ជា​ស្តេច​ស្រុក​យូដា​ថា៖ «សូម​កុំ​បណ្តោយ​ឲ្យ​ព្រះ​របស់​ស្តេច គឺ​ព្រះ​ដែល​ស្តេច​ទុក​ចិត្ត បញ្ឆោត​ស្តេច ដោយ​អះ‌អាង​ថា “ក្រុង​យេរូ‌សាឡឹម​នឹង​មិន​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ស្តេច​ស្រុក​អាស្ស៊ី‌រី​ទេ”។


តើ​អ្នក​បាន​ជេរ និង​ត្មះ‌តិះ‌ដៀល​នរណា? តើ​អ្នក​ស្រែក​ក្តែងៗ​ប្រឆាំង​នឹង​នរណា? គឺ​អ្នក​ហ៊ាន​ព្រហើន​ដាក់​អុលឡោះ​ជា​ម្ចាស់​ដ៏‌វិសុទ្ របស់​ជន‌ជាតិ​អ៊ីស្រ‌អែល!


ហើយ​អេសាយ​ប្រាប់​ពួក​គេ​ថា៖ «អស់​លោក​ត្រូវ​ជម្រាប​ស្តេច​ថា អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​ត​ទៅ: “កុំ​ភ័យ​ខ្លាច​ព្រោះ​តែ​ពាក្យ​ដែល​អ្នក​បាន​ឮ គឺ​ពាក្យ​ដែល​ពួក​អាស្ស៊ី‌រី​បាន​ប្រមាថ​មាក់​ងាយ​យើង​នោះ​ឡើយ។


ខ្ញុំ​មក​ជ្រក​កោន​ជា​មួយ​អុលឡោះ‌តាអាឡា​ហើយ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រាប់​ខ្ញុំ ឲ្យ​រត់​ទៅ​ជ្រក​នៅ​តាម​ភ្នំ ដូច​សត្វ​ស្លាប​ទៅ​វិញ​ដូច្នេះ?


ក៏​ប៉ុន្តែ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ទ្រង់​ជា​ខែល​ការពារ​ខ្ញុំ ទ្រង់​ផ្តល់​សិរី​រុង​រឿង​ឲ្យ​ខ្ញុំ និង​ប្រោស​ឲ្យ​ខ្ញុំ​ងើប​មុខ​ឡើង​វិញ​បាន។


មនុស្ស‌ម្នា​ទាំង‌ឡាយ​អើយ តើ​អ្នក​រាល់​គ្នា​ជាន់​ឈ្លី​កិត្តិយស​ខ្ញុំ ដល់​កាល​ណា​ទៀត? តើ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ចោទ​ប្រកាន់ ដោយ​ឥត​បាន​ការ និង​និយាយ​កុហក​មួល​បង្កាច់​ដល់​កាល​ណា​ទៀត? - សម្រាក


ខ្ញុំ​ស្រណោះ‌ស្រណោក​ក្រៃ‌លែង នៅ​ពេល​នឹក​ឃើញ​ពី​គ្រា​ដែល​ខ្ញុំ​នាំ​មុខ ប្រជា‌ជន​មួយ​ចំនួន​ធំ ឆ្ពោះ​ទៅ​កាន់​ដំណាក់​របស់​ទ្រង់ ពួក​គេ​មាន​អំណរ​សប្បាយ ស្រែក​ហ៊ោ និង​អរ​គុណ​ទ្រង់។


គេ​ពោល​ថា: អុលឡោះ បាន​បោះ​បង់​ចោល​គាត់​ហើយ! ចូរ​ដេញ​តាម​គាត់​ចាប់​យក​មក! គ្មាន​នរណា​ជួយ​រំដោះ​គាត់​បាន​ទេ!


សូម​កុំ​លះ‌បង់​ខ្ញុំ នៅ​គ្រា​ដែល​ខ្ញុំ​មាន​វ័យ​ចាស់​ជរា សូម​កុំ​បោះ​បង់​ចោល​ខ្ញុំ នៅ​គ្រា​ដែល​កម្លាំង​ខ្ញុំ​ចុះ​អោន​ថយ​នេះ​ឡើយ!


គាត់​បាន​ទុក​ចិត្ដ​លើ​អុលឡោះ បើ​អុលឡោះ​គាប់​ចិត្ត​នឹង​គាត់​មែន សូម​ឲ្យ​ទ្រង់​ដោះ​លែង​គាត់​ឥឡូវ​នេះ​ទៅ! ដ្បិត​គាត់​ពោល​ថា “ខ្ញុំ​ជា​បុត្រា​របស់​អុលឡោះ”»។


ប្រជា‌ជន​នាំ​គ្នា​ឈរ​មើល រីឯ​ពួក​នាម៉ឺន​និយាយ​ចំអក​មើល‌ងាយ​អ៊ីសា​ថា៖ «គាត់​បាន​សង្គ្រោះ​មនុស្ស​ឯ​ទៀត​ៗ បើ​គាត់​ជា​អាល់ម៉ា‌ហ្សៀស​របស់​អុលឡោះ ហើយ​ជា​អ្នក​ដែល​អុលឡោះ​បាន​ជ្រើស​រើស​មែន​នោះ ឲ្យ​គាត់​សង្គ្រោះ​ខ្លួន​ឯង​ទៅ!»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម