Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 16:2 - អាល់គីតាប

2 កាល​ស្តេច​អហាស​ឡើង​សោយ‌រាជ្យ គាត់​មាន​វ័យ​ម្ភៃ​ឆ្នាំ ហើយ​សោយ​រាជ្យ​បាន​ដប់​ប្រាំ​មួយ​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ ស្តេច​ពុំ​បាន​ប្រព្រឹត្ត​អំពើ​សុចរិត គាប់​បំណងអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​គាត់ ដូច​ស្តេច​ទត​ជា​អយ្យ‌កោ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 កាល​អ័ហាស​ឡើង​សោយ‌រាជ្យ នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​ម្ភៃ​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ដប់​ប្រាំ​មួយ​ឆ្នាំ។ ទ្រង់​មិន​បាន​ប្រព្រឹត្ត​អំពើ​ដ៏​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ដូច​ជា​ដាវីឌ ជា​បុព្វ‌បុរស​របស់​ទ្រង់​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 កាល​ព្រះ‌បាទ​អហាស​ឡើង​សោយ‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្មាយុ​ម្ភៃ​វស្សា ហើយ​សោយ​រាជ្យ​បាន​ដប់​ប្រាំ​មួយ​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម។ ស្ដេច​ពុំ​បាន​ប្រព្រឹត្ត​អំពើ​សុចរិត ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ស្ដេច ដូច​ព្រះ‌បាទ​ដាវីឌ​ជា​អយ្យ‌កោ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 កាល​អ័ហាស​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​២០​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​១៦​ឆ្នាំ ទ្រង់​មិន​បាន​ប្រព្រឹត្ត​អំពើ​ដ៏​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ដូច​ជា​ដាវីឌ ជា​ឰយុកោ​ទ្រង់​ទេ

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 16:2
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​អប៊ី‌យ៉ា​ប្រព្រឹត្ត​អំពើ​បាប​គ្រប់​យ៉ាង ដូច​បិតា​ធ្លាប់​ប្រព្រឹត្ត​ដែរ។ ស្តេច​ពុំ​មាន​ចិត្ត​ស្រឡាញ់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ខ្លួន ដូច​ទត​ជា​អយ្យ‌កោ​ឡើយ។


មួយ​វិញ​ទៀត ប្រសិន​បើ​អ្នក​ដើរ​តាម​មាគ៌ា​របស់​យើង ហើយ​ប្រតិបត្តិ​តាម​ហ៊ូកុំ និង​បទ​បញ្ជា​របស់​យើង ដូច​ទត ជា​បិតា​របស់​អ្នក នោះ​យើង​នឹង​ឲ្យ​អ្នក​មាន​អាយុ​វែង»។


រីឯ​អ្នក​វិញ ប្រសិន​បើ​អ្នក​ដើរ​នៅ​ចំពោះ​មុខ​យើង ដោយ​ចិត្ត​ស្មោះ‌ស្ម័គ្រ និង​ចិត្ត​ទៀង​ត្រង់​ដូច​ស្តេច​ទត​ជា​បិតា​របស់​អ្នក គឺ​ប្រព្រឹត្ត​តាម​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​យើង​បង្គាប់ ហើយ​ប្រសិន​បើ​អ្នក​កាន់​តាម​ហ៊ូកុំ និង​វិន័យ​របស់​យើង


ស្តេច​ប្រព្រឹត្ត​អំពើ​សុចរិត ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា តែ​ពុំ​បាន​ដូច​ស្តេច​ទត ជា​អយ្យ‌កោ​ឡើយ ស្តេច​បាន​ប្រព្រឹត្ត​អំពើ​គ្រប់​យ៉ាង ដូច​ស្តេច​យ៉ូអាស​ជា​បិតា​ដែរ។


ស្តេច​បាន​ប្រព្រឹត្ត​អំពើ​សុចរិត​គ្រប់​យ៉ាង ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា ដូច​ស្តេច​អម៉ា‌ស៊ីយ៉ា ជា​បិតា​ដែរ។


ស្តេច​ប្រព្រឹត្ត​អំពើ​សុចរិត​គ្រប់​យ៉ាង ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា ដូច​ស្តេច​អសារា​ជា​បិតា​ដែរ។


នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជកាល​ស្តេច​ហូស៊ា ជា​កូន​របស់​លោក​អេឡា និង​ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល ស្តេច​ហេ‌សេគា ជា​បុត្រ​របស់​ស្តេច​អហាស បាន​ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា។


ស្តេច​បាន​ប្រព្រឹត្ត​អំពើ​សុចរិត ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា ដូច​ស្តេច​ទត ជា​អយ្យ‌កោ ឥត​ចន្លោះ​ត្រង់​ណា​ឡើយ។


ស្តេច​បាន​ប្រព្រឹត្ត​អំពើ​សុចរិត ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា ហើយ​ដើរ​តាម​មាគ៌ា​របស់​ទត ជា​អយ្យ‌កោ​ឥត​ខ្ចោះ ដោយ​មិន​ងាក​ទៅ​ស្តាំ ឬ​ទៅ​ឆ្វេង​ឡើយ។


អុលឡោះ‌តាអាឡា​នៅ​ជា​មួយ​ស្តេច​យ៉ូសា‌ផាត ដ្បិត​ស្តេច​ប្រព្រឹត្ត​តាម​មាគ៌ា​ដើម​ដំបូង​របស់​ស្តេច​ទត​ជា​អយ្យ‌កោ គឺ​ស្តេច​ពុំ​បាន​ស្វែង​រក​ព្រះ​បាល​ទេ។


ស្តេច​បាន​ប្រព្រឹត្ត​អំពើ​សុចរិត ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា ដូច​ស្តេច​ទត​ជា​អយ្យ‌កោ ឥត​ខុស​ត្រង់​ណា​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម