Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 14:18 - អាល់គីតាប

18 កិច្ច‌ការ​ផ្សេងៗ​របស់​ស្តេច​អម៉ា‌ស៊ីយ៉ា សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្តេច​ស្រុក​យូដា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ឯ​កិច្ច‌ការ​ផ្សេង​ទៀត​ដែល​ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា​ធ្វើ បាន​កត់​ទុក​ក្នុង​សៀវភៅ​ពង្សាវ‌តារ​របស់​ពួក​ស្តេច​យូដា​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 រាជ​កិច្ច​ផ្សេងៗ​របស់​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 រីឯ​ដំណើរ​ឯ​ទៀត​ពី​អ័ម៉ា‌ស៊ីយ៉ា នោះ​សុទ្ធ​តែ​បាន​កត់​ទុក ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​យូដា​ហើយ

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 14:18
7 ការដាក់ឲ្យឆ្លើយតបគ្នា  

កិច្ច​ការ​ផ្សេងៗ​ទៀត​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា «កិច្ច​ការ​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន»។ សៀវភៅ​នោះ​រៀប​រាប់​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ស៊ូឡៃ‌ម៉ាន​បាន​ធ្វើ និង​អំពី​ប្រាជ្ញា​របស់​គាត់។


កិច្ច​ការ​ផ្សេងៗ​ទៀត​របស់​ស្តេច​រេហូ‌បោម និង​អ្វីៗ​ទាំង​អស់​ដែល​គាត់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​យូដា។


រីឯ​កិច្ច‌ការ​ផ្សេង​ទៀត​របស់​ស្តេច​យ៉ូអាស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​គាត់​បាន​ធ្វើ ព្រម​ទាំង​វីរភាព​ដ៏​អង់‌អាច​របស់​ស្តេច និង​សង្គ្រាម​ជា​មួយ​ស្តេច​អម៉ា‌ស៊ីយ៉ា ជា​ស្តេច​ស្រុក​យូដា​សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​អ៊ីស្រ‌អែល។


កិច្ច‌ការ​ផ្សេង​ទៀត​របស់​ស្តេច​យ៉ូអា‌ហាស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ស្តេច​បាន​ធ្វើ ព្រម​ទាំង​វីរភាព​ដ៏​អង់‌អាច​របស់​ស្តេច សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្តេច​ស្រុក​អ៊ីស្រ‌អែល។


ក្រោយ​ពី​ស្តេច​យ៉ូអាស ជា​បុត្រ​របស់​ស្តេច​យ៉ូអា‌ហាស ស្តេច​ស្រុក​អ៊ីស្រ‌អែល​ស្លាប់ ស្តេច​អម៉ា‌ស៊ីយ៉ា ជា​បុត្រ​របស់​ស្តេច​យ៉ូអាស ស្តេច​ស្រុក​យូដា នៅ​រស់​បាន​ដប់​ប្រាំ​ឆ្នាំ​ទៀត។


នៅ​ក្រុង​យេរូ‌សាឡឹម មាន​មនុស្ស​ឃុប‌ឃិត​គ្នា​ក្បត់​ស្តេច​អម៉ា‌ស៊ីយ៉ា ដូច្នេះ​ស្តេច​ក៏​ភៀស​ខ្លួន​ទៅ​ឯ​ក្រុង​ឡាគីស តែ​ពួក​គេ​ចាត់​មនុស្ស​ឲ្យ​ដេញ​តាម​ស្តេច រហូត​ដល់​ក្រុង​ឡាគីស​ទៀត ហើយ​សម្លាប់​ស្តេច​នៅ​ទី​នោះ។


កិច្ច‌ការ​ផ្សេងៗ​ទៀត​របស់​ស្តេច​យ៉ូរ៉ាម និង​អ្វីៗ​ទាំង​អស់​ដែល​គាត់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​យូដា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម