Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 14:16 - អាល់គីតាប

16 កាល​ស្តេច​យ៉ូអាស​ស្លាប់ គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ នៃ​រាជ​វង្ស​របស់​ស្តេច​ស្រុក​អ៊ីស្រ‌អែល នៅ​ក្រុង​សាម៉ារី ហើយ​ស្តេច​យេរ៉ូ‌បោម ជា​កូន​ក៏​ឡើង​ស្នង​រាជ្យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ព្រះបាទ​យ៉ូអាស​ក៏​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ ហើយ​គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្រុង​សាម៉ារី ជា‌មួយ​ពួក​ស្តេច​អ៊ីស្រា‌អែល រួច​យេរ៉ូ‌បោម​ជា​‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 កាល​ព្រះ‌បាទ​យ៉ូអាស​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ នៃ​រាជ‌វង្ស​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី ហើយ​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​បុត្រ ក៏​ឡើង​ស្នង​រាជ្យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 យ៉ូអាស​ក៏​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់ ហើយ​គេ​បញ្ចុះ​ទ្រង់ នៅ​ក្រុង​សាម៉ារី ជា​មួយ​នឹង​ពួក​ស្តេច​អ៊ីស្រាអែល​ទៅ រួច​យេរ៉ូ‌បោម ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 14:16
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ណា​អ្នក​លា​ចាក​លោក​នេះ ទៅ​ជួប‌ជុំ​នឹង​បុព្វ‌បុរស​របស់​អ្នក យើង​នឹង​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​ផ្ទាល់ ឡើង​ស្នង​រាជ្យ ហើយ​យើង​នឹង​ពង្រឹង​រាជ្យ​របស់​គេ​ផង។


បើ​មិន​ដូច្នោះ​ទេ កាល​ណា​ស្តេច​លា​ចាក​លោក​នេះ​ទៅ នោះ​គេ​មុខ​ជា​ចាត់​ទុក​ខ្ញុំ និង​ស៊ូឡៃ‌ម៉ាន​ជា​កូន​របស់​ខ្ញុំ​ថា​ជា​អ្នក​ទោស​មិន​ខាន»។


រីឯ​កិច្ច‌ការ​ផ្សេង​ទៀត​របស់​ស្តេច​យ៉ូអាស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​គាត់​បាន​ធ្វើ ព្រម​ទាំង​វីរភាព​ដ៏​អង់‌អាច​របស់​ស្តេច និង​សង្គ្រាម​ជា​មួយ​ស្តេច​អម៉ា‌ស៊ីយ៉ា ជា​ស្តេច​ស្រុក​យូដា​សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​អ៊ីស្រ‌អែល។


កាល​ស្តេច​យ៉ូអាស​ស្លាប់ គេ​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​នៃ​រាជ‌វង្ស​របស់​ស្តេច​ស្រុក​អ៊ីស្រ‌អែល​នៅ​ក្រុង​សាម៉ារី ហើយ​ស្តេច​យេរ៉ូ‌បោម​ឡើង​ស្នង​រាជ្យ។


កាល​ស្តេច​ស្លាប់ គេ​យក​សព​ទៅ​បញ្ចុះ​នៅ​ក្រុង​សាម៉ារី ហើយ​ស្តេច​យ៉ូអាស ជា​កូន​ឡើង​ស្នង​រាជ្យ។


កិច្ច‌ការ​ផ្សេង​ទៀត​របស់​ស្តេច​យ៉ូអាស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ស្តេច​បាន​ធ្វើ ព្រម​ទាំង​វីរភាព​ដ៏​អង់‌អាច​របស់​ស្តេច និង​សង្គ្រាម​ជា​មួយ​ស្តេច​អម៉ា‌ស៊ីយ៉ា ស្តេច​ស្រុក​យូដា សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​អ៊ីស្រ‌អែល។


ក្រោយ​ពី​ស្តេច​យ៉ូអាស ជា​បុត្រ​របស់​ស្តេច​យ៉ូអា‌ហាស ស្តេច​ស្រុក​អ៊ីស្រ‌អែល​ស្លាប់ ស្តេច​អម៉ា‌ស៊ីយ៉ា ជា​បុត្រ​របស់​ស្តេច​យ៉ូអាស ស្តេច​ស្រុក​យូដា នៅ​រស់​បាន​ដប់​ប្រាំ​ឆ្នាំ​ទៀត។


នៅ​ឆ្នាំ​ទី​ដប់​ប្រាំ នៃ​រជ្ជកាល​ស្តេច​អម៉ា‌ស៊ីយ៉ា ជា​បុត្រ​របស់​ស្តេច​យ៉ូអាស ស្តេច​ស្រុក​យូដា ស្តេច​យេរ៉ូ‌បោម ជា​បុត្រ​របស់​ស្តេច​យ៉ូអាស ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល​ឡើង​សោយ​រាជ្យ នៅ​ក្រុង​សាម៉ារី គាត់​សោយ​រាជ្យ​បាន​សែ‌សិប​មួយ​ឆ្នាំ។


កិច្ច‌ការ​ផ្សេង​ទៀត​របស់​ស្តេច​យេរ៉ូ‌បោម និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ស្តេច​បាន​ធ្វើ ព្រម​ទាំង​វីរភាព​ដ៏​អង់‌អាច​ក្នុង​ការ​ធ្វើ​សឹក​សង្គ្រាម ការ​វាយ​ដណ្តើម​យក​ក្រុង​ដាម៉ាស និង​ក្រុង​ហា‌ម៉ាត់​ពី​កណ្តាប់​ដៃ​របស់​ជន‌ជាតិ​យូដា មក​ដាក់​ក្រោម​ការ​គ្រប់‌គ្រង​របស់​ស្រុក​អ៊ីស្រ‌អែល សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្តេច​ស្រុក​អ៊ីស្រ‌អែល។


អ្នក​ទាំង​នោះ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ជំរឿន​ប្រជា‌ជន​នៅ​រជ្ជ‌កាល​ស្តេច​យ៉ូថាម ជា​ស្តេច​ស្រុក​យូដា និង​រជ្ជ‌កាល​ស្តេច​យេរ៉ូ‌បោម ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល។


នេះ​ជា​បន្ទូល​ដែលអុលឡោះ‌តាអាឡា​ថ្លែង​មក​កាន់​ហូសេ​ជា​កូន​របស់​លោក​បេរី នៅ​រជ្ជកាល​ស្តេច​អូសៀស ស្តេច​យ៉ូថាម ស្តេច​អេហាស និង​ស្តេច​ហេ‌សេគា​ជា​ស្ដេច​ស្រុក​យូដា ត្រូវ​នឹង​រជ្ជកាល​ស្តេច​យេរ៉ូ‌បោម បុត្រ​របស់​ស្តេច​យ៉ូអាស ជា​ស្ដេច​ស្រុក​អ៊ីស្រ‌អែល។


នេះ​ជា​ពាក្យ​របស់​ណាពី​អេម៉ុស ជា​អ្នក​ចិញ្ចឹម​សត្វ​នៅ​ភូមិ​ត្កូអា រៀប​រាប់​អំពី​និមិត្ត‌ហេតុ​អស្ចារ្យ​ដែល​គាត់​បាន​ឃើញ ស្ដី​អំពី​ស្រុក​អ៊ីស្រ‌អែល ពីរ​ឆ្នាំ​មុន​រញ្ជួយ​ផែនដី គឺ​នៅ​រជ្ជកាល​ស្តេច​អូសៀស​ស្ដេច​ស្រុក​យូដា ត្រូវ​នឹង​រជ្ជកាល​ស្តេច​យេរ៉ូ‌បោម បុត្រ​របស់​ស្តេច​យ៉ូអាស ស្ដេច​ស្រុក​អ៊ីស្រ‌អែល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម