២ ពង្សាវតារក្សត្រ 13:25 - អាល់គីតាប25 ស្តេចយ៉ូអាសជាបុត្ររបស់ស្តេចយ៉ូអាហាស បានដណ្តើមក្រុងទាំងប៉ុន្មានរបស់អ៊ីស្រអែល ពីស្តេចបេនហាដាដ ជាបុត្ររបស់ស្តេចហាសែលយកមកវិញ គឺក្រុងទាំងប៉ុន្មាន ដែលស្តេចហាសែលបានវាយដណ្តើមយកពីស្តេចយ៉ូអាហាស ជាបិតាក្នុងពេលធ្វើសង្គ្រាម។ ស្តេចយ៉ូអាសវាយស្តេចបេនហាដាដបីលើក រួចដណ្តើមយកទីក្រុងទាំងប៉ុន្មានរបស់អ៊ីស្រអែលមកវិញ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦25 ព្រះបាទយ៉ូអាស ជាបុត្ររបស់យ៉ូអាហាស ក៏ចាប់យកអស់ទាំងទីក្រុង ដែលហាសែលបានច្បាំងចាប់យកពីកណ្ដាប់ព្រះហស្តបិតាចេញពីកណ្ដាប់ដៃបេន-ហាដាដ ជាបុត្រហាសែលមកវិញ ព្រះបាទយ៉ូអាសវាយគេចំនួនបីដង ហើយក៏បានទីក្រុងទាំងប៉ុន្មានរបស់ពួកអ៊ីស្រាអែលមកវិញ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥25 ព្រះបាទយ៉ូអាស ជាបុត្ររបស់ព្រះបាទយ៉ូអាហាស បានដណ្ដើមក្រុងទាំងប៉ុន្មានរបស់អ៊ីស្រាអែលពីព្រះបាទបេនហាដាដ ជាបុត្ររបស់ព្រះបាទហាសែល យកមកវិញ គឺក្រុងទាំងប៉ុន្មាន ដែលព្រះបាទហាសែលបានវាយដណ្ដើមយកពីព្រះបាទយ៉ូអាហាស ជាបិតាក្នុងពេលធ្វើសង្គ្រាម។ ព្រះបាទយ៉ូអាសវាយព្រះបាទបេនហាដាដបីលើក រួចដណ្ដើមយកទីក្រុងទាំងប៉ុន្មានរបស់អ៊ីស្រាអែលមកវិញ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤25 រួចយ៉ូអាស ជាបុត្រនៃយ៉ូអាហាស ក៏ចាប់យកអស់ទាំងទីក្រុង ដែលហាសែលបានច្បាំងចាប់យក ពីកណ្តាប់ព្រះហស្តនៃព្រះបិតា ចេញពីកណ្តាប់ដៃនៃបេន-ហាដាឌ់ ជាបុត្រហាសែល មកវិញ យ៉ូអាសទ្រង់វាយគេអស់៣ដង ហើយក៏បានទីក្រុងទាំងប៉ុន្មាន នៃពួកអ៊ីស្រាអែលមកវិញ។ សូមមើលជំពូក |