២ ពង្សាវតារក្សត្រ 1:7 - អាល់គីតាប7 ស្តេចសួរអ្នកនាំសារថា៖ «តើបុរសដែលមកជួបអ្នករាល់គ្នា ហើយពោលពាក្យទាំងនេះមានរូបរាងដូចម្តេច?»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ស្ដេចមានរាជឱង្ការសួរគេថា៖ «តើបុរសដែលមកជួបនឹងអ្នករាល់គ្នា ហើយពោលពាក្យទាំងនេះ មានរូបរាងយ៉ាងដូចម្ដេច?» សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 ស្ដេចសួរអ្នកនាំសារថា៖ «តើបុរសដែលមកជួបអ្នករាល់គ្នា ហើយពោលពាក្យទាំងនេះ មានរូបរាងដូចម្ដេច?»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 ទ្រង់មានបន្ទូលសួរគេថា មនុស្សដែលឡើងមកជួបនឹងឯងរាល់គ្នា ពោលសេចក្ដីទាំងនេះ តើបែបយ៉ាងណា សូមមើលជំពូក |
ពួកគេជម្រាបថា៖ «មានបុរសម្នាក់មកជួបយើងខ្ញុំ ព្រមទាំងប្រាប់យើងខ្ញុំដូចតទៅ: “ចូរវិលទៅជម្រាបស្តេច ដែលបានចាត់អ្នករាល់គ្នាឲ្យមកនោះថា អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: តើអុលឡោះមិនមែនជាម្ចាស់នៅស្រុកអ៊ីស្រអែលទេឬ បានជាអ្នកចាត់គេឲ្យទៅសួរព្រះបាល-សេប៊ូប ជាព្រះរបស់ក្រុងអេក្រូនដូច្នេះ? ហេតុនេះ អ្នកនឹងមិនអាចក្រោកពីគ្រែ ដែលអ្នកដេកនោះបានឡើយ អ្នកពិតជាស្លាប់!”»។