Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ធីម៉ូថេ 3:16 - អាល់គីតាប

16 គ្រប់​អត្ថ‌បទ​គីតាប សុទ្ធ​តែ​អុលឡោះ​ប្រទាន​រស‌អុលឡោះ​មក​បំភ្លឺ​ឲ្យ​តែង និង​មាន​ប្រយោជន៍​សម្រាប់​បង្រៀន រក​ខុស​ត្រូវ កែ​តម្រង់ និង​អប់រំ​ឲ្យ​រស់​តាម​សេចក្ដី​សុចរិត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 ព្រះគម្ពីរ​ទាំងមូល គឺ​សុទ្ធតែ​ការបើកសម្ដែងពីព្រះ ហើយ​មានប្រយោជន៍​សម្រាប់​ការបង្រៀន ការស្ដីប្រដៅ ការកែតម្រង់ និង​ការបង្ហាត់​ក្នុង​សេចក្ដីសុចរិត

សូមមើលជំពូក ចម្លង

Khmer Christian Bible

16 ដ្បិត​គ្រប់​ទាំង​បទ​គម្ពីរ​ព្រះជាម្ចាស់​បាន​បណ្ដាល​ឲ្យ​សរសេរ​ឡើង​ ហើយ​មាន​ប្រយោជន៍​សម្រាប់​ការ​បង្រៀន​ ការ​រំឮក​ឲ្យ​ដឹង​ខ្លួន​ ការ​កែ​តម្រង់​ និង​ការ​អប់រំ​អំពី​សេចក្ដី​សុចរិត​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 គ្រប់​ទាំង​បទ​គម្ពីរ ព្រះ‌ទ្រង់​បាន​បញ្ចេញ​ព្រះ‌វិញ្ញាណ​បណ្ដាល​ឲ្យ​តែង ហើយ​មាន​ប្រយោជន៍​សម្រាប់​ការ​បង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​កែ​តម្រង់ និង​ការ​បង្ហាត់​ខាង​ឯ​សេចក្ដី​សុចរិត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 គ្រប់​អត្ថ‌បទ​គម្ពីរ​សុទ្ធ​តែ​ព្រះ‌ជាម្ចាស់​ប្រទាន​ព្រះ‌វិញ្ញាណ​មក​បំភ្លឺ​ឲ្យ​តែង និង​មាន​ប្រយោជន៍​សម្រាប់​បង្រៀន រក​ខុស​ត្រូវ កែ​តម្រង់ និង​អប់រំ​ឲ្យ​រស់​តាម​សេចក្ដី​សុចរិត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 គ្រប់​ទាំង​បទ​គម្ពីរ គឺ​ជា​ព្រះ‌ទ្រង់​បាន​បញ្ចេញ​ព្រះ‌វិញ្ញាណ​បណ្តាល​ឲ្យ​តែង​ទេ ក៏​មាន​ប្រយោជន៍​សំរាប់​ការ​បង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​ប្រដៅ​ដំរង់ នឹង​ការ​បង្ហាត់​ខាង​ឯ​សេចក្ដី​សុចរិត

សូមមើលជំពូក ចម្លង




២ ធីម៉ូថេ 3:16
43 ការដាក់ឲ្យឆ្លើយតបគ្នា  

រស​របស់អុលឡោះ‌តាអាឡា​មាន​បន្ទូល តាម​រយៈ​ខ្ញុំ អុលឡោះ​ដាក់​បន្ទូល​របស់​ទ្រង់​នៅ​លើ​អណ្តាត​ខ្ញុំ។


ទ្រង់​ប្រទាន​រស​ដ៏​ល្អ របស់​ទ្រង់ មក​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេ​ចេះ​គិត​ពិចារណា ទ្រង់​ប្រទាន​នំ​ម៉ាណា​ឲ្យ​ពួក​គេ​បរិភោគ ព្រម​ទាំង​ប្រទាន​ទឹក​ឲ្យ​ពួក​គេ មិន​ដែល​អាក់‌ខាន​ឡើយ។


ខ្ញុំ​រក្សា​បន្ទូល​របស់​ទ្រង់ ទុក​នៅ​ក្នុង​ចិត្ត ដើម្បី​កុំ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​បំណង​ទ្រង់។


ការ​ស្វែង​យល់​បន្ទូល​របស់​ទ្រង់ ធ្វើ​ឲ្យ​មនុស្ស​ភ្លឺ‌ស្វាង ហើយ​ធ្វើ​ឲ្យ​អ្នក​ទន់‌ទាប​មាន​ប្រាជ្ញា។


តើ​មនុស្ស​កំលោះ​ត្រូវ​ធ្វើ​យ៉ាង​ណា ដើម្បី​ឲ្យ​កិរិយា​មារ‌យាទ​របស់​ខ្លួន បាន​ល្អ​ត្រឹម​ត្រូវ? គឺ​ដោយ​ប្រតិបត្តិ​តាម​បន្ទូល​របស់​ទ្រង់។


អ្នក​ដែល​ងាក​ចេញ​ពី​មាគ៌ា​ល្អ​រមែង​ទទួល​ទោស​ជា​ទម្ងន់ រីឯ​អ្នក​ដែល​ស្អប់​ការ​ស្ដី​ប្រដៅ​តែងតែ​ស្លាប់។


អ្នក​ណា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​តាម​ពាក្យ​ស្ដី​ប្រដៅ ដែល​នាំ​ឲ្យ​មាន​ជីវិត អ្នក​នោះ​អាច​រស់​នៅ​ក្នុង​ចំណោម​មនុស្ស​មាន​ប្រាជ្ញា។


ដ្បិត​ឱវាទ​ប្រៀប​បាន​នឹង​ចង្កៀង ដំបូន្មាន​ជា​ពន្លឺ ហើយ​ការ​ប្រៀន‌ប្រដៅ​ជា​ផ្លូវ​នាំ​ទៅ​កាន់​ជីវិត។


តើ​កូន​ចៅ​យ៉ាកកូប​ត្រូវ​បណ្ដាសា​ឬ? តើ​អ្នក​ស្មាន​ថា អុលឡោះ‌តាអាឡា​គ្មាន​ខន្តី​ឬ? ទ្រង់​មិន​ប្រព្រឹត្ត​របៀប​នេះ​ទេ!”។ «យើង​និយាយ​តែ​ពាក្យ​ល្អ ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទៀង​ត្រង់។


ពួក​គេ​មិន​ស្ដាប់​បន្ទូល​របស់​អុលឡោះ ហើយ​ក៏​មិន​ទទួល​ការ​ប្រដៅ​ពី​ទ្រង់​ដែរ។ ពួក​គេ​មិន​ផ្ញើ​ជីវិត​លើអុលឡោះ‌តាអាឡា ពួក​គេ​មិន​ចូល​មក​ជិត​ម្ចាស់​របស់​ខ្លួន​ទេ។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ទៀត​ថា៖ «ហេតុ​នេះ​ហើយ​បាន​ជា​ពួក​តួន​ដែល​បាន​ទទួល​ការ​អប់រំ​អំពី​នគរ​នៃ​អុលឡោះ ប្រៀប​បាន​ទៅ​នឹង​ម្ចាស់​ផ្ទះ​ដែល​យក​ទ្រព្យ ទាំង​ចាស់​ទាំង​ថ្មី​ចេញ​ពី​ឃ្លាំង​របស់​គាត់​ដូច្នោះ​ដែរ»។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ក្នុង​គីតាប​មាន​ចែង​ថាៈ “ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បោះ​ចោល បាន​ត្រឡប់​មក​ជា​ថ្ម​គ្រឹះ​ដ៏​សំខាន់​បំផុត។ អុលឡោះ‌ជាអម្ចាស់​បាន​សម្រេច​ការ​អស្ចារ្យ​នេះ យើង​បាន​ឃើញ ហើយ​ស្ងើច​សរ‌សើរ​ផង”។ តើ​អ្នក​រាល់​គ្នា​ដែល​អាន​អាយិត​នេះ​ឬ​ទេ?។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ប្រសិន​បើ​អាល់ម៉ា‌ហ្សៀស ជា​ពូជ‌ពង្ស​របស់​ទត​មែន ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ទត ដែល​មាន​រស‌អុលឡោះ​បំភ្លឺ​ហៅ​អាល់ម៉ា‌ហ្សៀស​ថា “អម្ចាស់”ទៅ​វិញ​ដូច្នេះ គឺ​គាត់​មាន​ប្រសាសន៍​ថាៈ


តែ​បើ​ធ្វើ​ដូច្នោះ ធ្វើ​ម្ដេច​នឹង​បាន​ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គីតាប អំពី​ហេតុ‌ការណ៍​ដែល​ត្រូវ​តែ​កើត​ឡើង​យ៉ាង​នេះ!»។


ហេតុ‌ការណ៍​ទាំង​នេះ​កើត​ឡើង ដើម្បី​ឲ្យ​បាន​ស្រប​តាម​សេចក្ដី ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​ណាពី។ ពេល​នោះ ពួក​សិស្ស​នាំ​គ្នា​បោះ​បង់​ចោល​អ៊ីសា ហើយ​រត់​បាត់​អស់​ទៅ។


អ៊ីសា​ឆ្លើយ​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​យល់​ខុស​ហើយ ដ្បិត​អ្នក​រាល់​គ្នា​មិន​ស្គាល់​គីតាប ហើយ​មិន​ស្គាល់​អំណាច​របស់​អុលឡោះ​ផង។


រស​របស់​អុលឡោះ​បាន​បំភ្លឺ​ទត ឲ្យ​មាន​ប្រសាសន៍​ថាៈ “អុលឡោះ‌តាអាឡា​មាន​បន្ទូល​ទៅ​កាន់ អម្ចាស់​របស់​ខ្ញុំ​ថា សូម​នៅ​ខាង​ស្ដាំ​យើង ទំរាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​អ្នក មក​ដាក់​ក្រោម​ជើង​របស់​អ្នក”។


យើង​មិន​អាច​លុប​បំបាត់​គីតាប​បាន​ឡើយ បើ​គីតាប​ហៅ​អស់​អ្នក​ដែល​ទទួល​បន្ទូល​របស់​អុលឡោះ​ថា​ជា “ម្ចាស់​នៃ​អំណាច”ដូច្នេះ


អស់​អ្នក​ដែល​ប្រព្រឹត្ដ​អំពើ​អាក្រក់​តែងតែ​ស្អប់​ពន្លឺ ហើយ​មិន​ចូល​មក​រក​ពន្លឺ​ឡើយ ព្រោះ​ខ្លាច​គេ​ឃើញ​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ដ។


«បង​ប្អូន​អើយ! រស‌អុលឡោះ​ដ៏​វិសុទ្ធ​បាន​ថ្លែង​ទុក​ជា​មុន តាម​រយៈ​ទត​អំពី​យូដាស ជា​អ្នក​នាំ​គេ​មក​ចាប់​អ៊ីសា។ ហេតុ‌ការណ៍​នេះ​ត្រូវ​តែ​កើត​ឡើង​ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​មែន។


គាត់​បាន​ទទួល​ការ​អប់រំ​អំពី​មាគ៌ា​របស់​អ៊ីសា‌ជាអម្ចាស់ និង​មាន​ចិត្ដ​ឧស្សាហ៍​មោះ‌មុត គាត់​ប្រកាស​បន្ទូល​នៃ​អុលឡោះ ហើយ​ប៉ិន‌ប្រសប់​បង្រៀន​គេ​យ៉ាង​ច្បាស់​លាស់​អំពី​អ៊ីសា​ផង។ ក៏​ប៉ុន្ដែ គាត់​បាន​ដឹង​ត្រឹម​តែ​ពិធី​ជ្រមុជ​ទឹក​របស់​យ៉ះយ៉ា​ប៉ុណ្ណោះ។


ខ្ញុំ​បាន​ជម្រាប និង​បង្រៀន​បង​ប្អូន តាម​ទី​សាធារណៈ និង​តាម​ផ្ទះ នូវ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​សារ‌ប្រយោជន៍​ដល់​បង​ប្អូន ឥត​មាន​លាក់​លៀម​ត្រង់​ណា​សោះ​ឡើយ


ដ្បិត​ខ្ញុំ​បាន​ជម្រាប​បង​ប្អូន អំពី​គម្រោង‌ការ​ទាំង​មូល​របស់​អុលឡោះ​រួច​ហើយ ឥត​មាន​លាក់​លៀម​ត្រង់​ណា​សោះ


ដោយ​ពួក​គេ​ចាក​ចេញ​ពី​ទី​នោះ​ទៅ​ទាំង​ខ្វែង​គំនិត​គ្នា លោក​ប៉ូល​ក៏​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «រស‌អុលឡោះ​ដ៏​វិសុទ្ធ​មាន​បន្ទូល​មក​កាន់​បុព្វ‌បុរស​យើង តាម​រយៈ​ណាពី​អេសាយ​ពិត​ជា​ត្រូវ​មែន គឺ​រស‌អុលឡោះ​មាន​បន្ទូល​ថា៖


អ្វីៗ​ដែល​មាន​ចែង​ទុក​ពី​មុន​មក គឺ​ចែង​ទុក​សម្រាប់​អប់រំ​យើង។ ដោយ​គីតាប​ជួយ​សំរាល​ទុក្ខ​យើង និង​ឲ្យ​យើង​ចេះ​ស៊ូ​ទ្រាំ​យើង​មាន​សេចក្ដី​សង្ឃឹម។


ជា​តួន​អប់រំ​មនុស្ស​ល្ងង់ ជា​តួន​បង្រៀន​មនុស្ស​តូច‌តាច ព្រោះ​អ្នក​ជឿ​ជាក់​ថា ការ​ស្គាល់​អុលឡោះ និង​សេចក្ដី​ពិត​សុទ្ធ​តែ​មាន​ចែង​នៅ​ក្នុង​ហ៊ូកុំ​ទាំង​អស់។


សាសន៍​យូដា​ពិត​ជា​ប្រសើរ​លើស​គេ​បំផុត គ្រប់​វិស័យ​ទាំង​អស់​មែន គឺ​មុន​ដំបូង អុលឡោះ​បាន​ប្រគល់​បន្ទូល​មក​ឲ្យ​សាសន៍​យូដា។


ក៏​ប៉ុន្ដែ សេចក្ដី​ដែល​មាន​ចែង​ថា «អុលឡោះ​រាប់​ជា​សេចក្តី​សុចរិត» នេះ​មិន​មែន​សំដៅ​តែ​លើ​អ៊ីព្រហ៊ីម​ប៉ុណ្ណោះ​ទេ


រស‌អុលឡោះ​ប្រោស​ប្រទាន​ឲ្យ​ម្នាក់ៗ​សំដែង​អំណោយ​ទាន ដើម្បី​ជា​ប្រយោជន៍​រួម


ក្នុង​គីតាប​មាន​គ្រោង​ទុក​ជា​មុន​ថា អុលឡោះ​នឹង​ប្រោស​សាសន៍​ដទៃ​ឲ្យ​បាន​សុចរិត​ដោយ‌សារ​ជំនឿ ហើយ​អ៊ីព្រហ៊ីម​បាន​ទទួល​ដំណឹង‌ល្អ​នេះ​ជា​មុន​ថា«ជាតិ​សាសន៍​ទាំង​អស់​នឹង​ទទួល​ពរ ដោយ‌សារ​អ្នក»។


អុលឡោះ​បាន​ឲ្យ​អ្នក​ឮ​សំឡេង​ពី​លើ​មេឃ​មក ដើម្បី​អប់រំ​អ្នក។ ទ្រង់​ឲ្យ​អ្នក​ឃើញ​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ​នៅ​លើ​ផែនដី​នេះ ហើយ​អ្នក​បាន​ឮ សំឡេង​របស់​ទ្រង់ ពី​ក្នុង​ភ្លើង​នោះ​មក។


ត្រូវ​មាន​ចិត្ដ​ស្លូត‌បូត ប្រដៅ​ពួក​អ្នក​ប្រឆាំង ក្រែង​លោ​អុលឡោះ​នឹង​ប្រោស​ប្រទាន​ឲ្យ​គេ​កែ​ប្រែ​ចិត្ដ​គំនិត ដើម្បី​ឲ្យ​គេ​បាន​ស្គាល់​សេចក្ដី​ពិត​យ៉ាង​ច្បាស់


ចូរ​ប្រកាស​បន្ទូល​របស់​អុលឡោះ ព្រម​ទាំង​និយាយ​ហើយ​និយាយ​ទៀត ទោះ​មាន​ឱកាស​ល្អ​ក្ដី មិន​ល្អ​ក្ដី ត្រូវ​ពន្យល់​គេ​ឲ្យ​ដឹង​ខុស​ត្រូវ ស្ដី​បន្ទោស ដាស់‌តឿន និង​បង្រៀន​គេ ដោយ​ចិត្ដ​អត់‌ធ្មត់​គ្រប់​ជំពូក


ជំនឿ​ធ្វើ​ឲ្យ​យើង​មាន​អ្វីៗ​ដែល​យើង​សង្ឃឹម​ថា​នឹង​បាន និង​ធ្វើ​ឲ្យ​ស្គាល់​ជាក់​ច្បាស់​នូវ​អ្វីៗ​ដែល​យើង​មើល​ពុំ​ឃើញ។


ហេតុ​នេះ​ដូច​រស‌អុលឡោះ​ដ៏​វិសុទ្ធ​មាន​បន្ទូល​ថា៖ «ថ្ងៃ​នេះ​ប្រសិន​បើ​អ្នក​រាល់​គ្នា​ឮ​សំឡេង របស់​ទ្រង់


ដ្បិត​បន្ទូល​របស់​អុលឡោះ ជា​បន្ទូល​ដ៏​មាន​ជីវិត និង​មាន​អំណាច​មុត​ជាង​ដាវ​មុខ​ពីរ​ទៅ​ទៀត។ បន្ទូល​នេះ​ចាក់​ទម្លុះ​ចូល​ទៅ​កាត់​ព្រលឹង និង​វិញ្ញាណ​ដាច់​ចេញ​ពី​គ្នា កាត់​សន្លាក់​ឆ្អឹង និង​ខួរ​ឆ្អឹង​ចេញ​ពី​គ្នា។ បន្ទូល​នៃ​អុលឡោះ​វិនិច្ឆ័យ​ឆន្ទៈ និង​គំនិត​នៅ​ក្នុង​ជម្រៅ​ចិត្ដ​មនុស្ស។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម