១ សាំយូអែល 9:5 - អាល់គីតាប5 កាលទៅដល់តំបន់ស៊ូភ លោកសូលពោលទៅកាន់អ្នកបម្រើ ដែលមកជាមួយថា៖ «ចូរយើងត្រឡប់ទៅផ្ទះវិញ ក្រែងលោឪពុករបស់ខ្ញុំលែងគិតដល់លាញីទាំងនោះ ហើយបែរជាព្រួយបារម្ភពីពួកយើងវិញ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ពេលបានទៅដល់ស្រុកស៊ូភហើយ នោះលោកសូលនិយាយទៅបាវដែលទៅជាមួយថា៖ «ឥឡូវនេះ ចូរយើងវិលត្រឡប់ទៅវិញ ក្រែងឪពុកខ្ញុំលែងគិតពីហ្វូងលា ដោយព្រួយចិត្តនឹងយើង»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 កាលទៅដល់តំបន់ស៊ូភ លោកសូលពោលទៅកាន់អ្នកបម្រើ ដែលមកជាមួយថា៖ «ចូរយើងត្រឡប់ទៅផ្ទះវិញ ក្រែងលោឪពុករបស់ខ្ញុំលែងគិតដល់លាញីទាំងនោះ ហើយបែរជាព្រួយបារម្ភពីពួកយើងវិញ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 លុះកាលបានទៅដល់ស្រុកស៊ូភហើយ នោះសូលនិយាយទៅបាវដែលទៅជាមួយថា ឥឡូវនេះ ចូរយើងវិលត្រឡប់ទៅវិញ ក្រែងឪពុកអញលែងគិតពីហ្វូងលា ដោយព្រួយចិត្តនឹងយើង សូមមើលជំពូក |
នៅថ្ងៃនេះ ពេលអ្នកចាកចេញពីខ្ញុំទៅ អ្នកនឹងជួបបុរសពីរនាក់ ក្បែរផ្នូររបស់លោកស្រីរ៉ាជែល នៅព្រំប្រទល់ទឹកដីពុនយ៉ាមីន គឺនៅភូមិសេលសា។ អ្នកទាំងពីរនឹងប្រាប់អ្នកថា “លាញីដែលអ្នកដើររកនោះ គេបានរកឃើញវិញហើយ។ ឥឡូវនេះ ឪពុករបស់អ្នកឈប់គិតពីរឿងលា តែព្រួយបារម្ភពីអ្នកវិញ ដោយពោលថា: កូនខ្ញុំមិនដឹងជាយ៉ាងណាទេ តើឲ្យខ្ញុំធ្វើដូចម្តេច?”។