១ សាំយូអែល 6:17 - អាល់គីតាប17 ជនជាតិភីលីស្ទីនបានផ្ញើរូបប្ញសដូងបាត ធ្វើអំពីមាសចំនួនប្រាំ មកជូនអុលឡោះតាអាឡា ដើម្បីសូមទ្រង់លើកលែងទោសឲ្យ គឺមួយសម្រាប់ក្រុងអាសដូឌ មួយសម្រាប់ក្រុងកាសា មួយសម្រាប់ក្រុងអាសកាឡូន មួយសម្រាប់ក្រុងកាថ និងមួយទៀតសម្រាប់ក្រុងអេក្រូន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦17 ឯរូបឫសដូងបាតធ្វើពីមាស ដែលពួកភីលីស្ទីនគេថ្វាយដល់ព្រះយេហូវ៉ា ទុកជាតង្វាយដោយព្រោះការរំលង នោះគឺមួយពីក្រុងអាសដូឌ មួយពីក្រុងកាសា មួយពីក្រុងអាសកាឡូន មួយពីក្រុងកាថ ហើយមួយពីក្រុងអេក្រុន សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥17 ជនជាតិភីលីស្ទីនបានផ្ញើរូបឫសដូងបាតធ្វើអំពីមាសចំនួនប្រាំ មកថ្វាយព្រះអម្ចាស់ ដើម្បីសូមព្រះអង្គលើកលែងទោសឲ្យ គឺមួយសម្រាប់ក្រុងអាសដូឌ មួយសម្រាប់ក្រុងកាសា មួយសម្រាប់ក្រុងអាសកាឡូន មួយសម្រាប់ក្រុងកាថ និងមួយទៀតសម្រាប់ក្រុងអេក្រូន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤17 ឯរូបឫសដូងបាតធ្វើពីមាស ដែលពួកភីលីស្ទីនគេថ្វាយដល់ព្រះយេហូវ៉ា ទុកជាដង្វាយដោយព្រោះការរំលង នោះគឺ១ពីក្រុងអាសដូឌ ១ពីក្រុងកាសា ១ពីក្រុងអាសកាឡូន ១ពីក្រុងកាថ ហើយ១ពីក្រុងអេក្រុន សូមមើលជំពូក |
ដូច្នេះ រសនៃអុលឡោះតាអាឡាបានមកសណ្ឋិតលើគាត់ ធ្វើឲ្យគាត់មានកម្លាំងខ្លាំងក្លា។ គាត់ចុះទៅក្រុងអាសកាឡូន សម្លាប់អ្នកស្រុកនោះអស់សាមសិបនាក់ ហើយយកសម្លៀកបំពាក់របស់គេមកប្រគល់ឲ្យអស់អ្នកដែលបានបកស្រាយប្រស្នា។ បន្ទាប់មក ដោយខឹងខ្លាំងពេក គាត់ក៏វិលត្រឡប់ទៅផ្ទះឪពុករបស់គាត់វិញ។
ពួកគេចាត់មនុស្សឲ្យទៅអញ្ជើញស្តេចត្រាញ់ទាំងអស់នៃជនជាតិភីលីស្ទីនមករួចពោលថា៖ «តើយើងត្រូវធ្វើយ៉ាងណា ចំពោះហិបរបស់ព្រះនៃជនជាតិអ៊ីស្រអែល?»។ ស្តេចត្រាញ់ទាំងនោះឆ្លើយថា៖ «ត្រូវផ្ទេរហិបរបស់ព្រះនៃជនជាតិអ៊ីស្រអែលនេះទៅក្រុងកាថវិញ!»។ ពួកគេក៏ផ្ទេរហិបរបស់អុលឡោះជាម្ចាស់នៃជនជាតិអ៊ីស្រអែលទៅក្រុងនោះ។
ជនជាតិភីលីស្ទីនសួរទៀតថា៖ «តើយើងត្រូវយកជំនូនអ្វីទៅជូន ដើម្បីសូមទ្រង់លើកលែងទោសឲ្យ?»។ ពួកបូជាចារ្យ និងពួកគ្រូទាយឆ្លើយថា៖ «សូមយករូបប្ញសដូងបាតធ្វើពីមាសចំនួនប្រាំ និងរូបកណ្តុរមាសប្រាំ ស្របតាមចំនួនស្តេចត្រាញ់ទាំងប្រាំ នៃជនជាតិភីលីស្ទីន ដ្បិតអ្នករាល់គ្នា និងស្តេចត្រាញ់ទាំងប្រាំ សុទ្ធតែបានរងគ្រោះកាចដូចៗគ្នា។