Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 28:21 - អាល់គីតាប

21 ស្ត្រី​នោះ​ក៏​ចូល​ទៅ​ជិត​ស្តេច​ឃើញ​ថា គាត់​ភ័យ​តក់‌ស្លុត​យ៉ាង​ខ្លាំង។ ដូច្នេះ នាង​ជម្រាប​ស្តេច​ថា៖ «ខ្ញុំ​បាន​គោរព​តាម​បញ្ជា​របស់​ស្តេច​ហើយ។ ខ្ញុំ​ប្រថុយ​ជីវិត​ដោយ​ធ្វើ​តាម​សំណូម​ពរ​របស់​ស្តេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ស្ត្រី​នោះ​ក៏​មក​ជិត​ស្តេច​សូល ឃើញ​ទ្រង់​តក់‌ស្លុត​ជា​ខ្លាំង ក៏​ទូល​ថា៖ «ខ្ញុំ​ម្ចាស់​ជា​អ្នក​បម្រើ​របស់​ទ្រង់ បាន​ស្តាប់​តាម​ទ្រង់​ហើយ ក៏​បាន​ប្រថុយ​ជីវិត​ដើម្បី​ធ្វើ​តាម​អស់​ទាំង​សេចក្ដី​ដែល​ទ្រង់​បាន​មាន​រាជ‌ឱង្ការ​មក​ខ្ញុំ​ម្ចាស់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ស្ត្រី​នោះ​ក៏​ចូល​ទៅ​ជិត​ស្ដេច ឃើញ​ថា ទ្រង់​ភ័យ​តក់‌ស្លុត​យ៉ាង​ខ្លាំង។ ដូច្នេះ នាង​ទូល​ស្ដេច​ថា៖ «ខ្ញុំ​ម្ចាស់​បាន​គោរព​តាម​បញ្ជា​របស់​ព្រះ‌ករុណា​ហើយ។ ខ្ញុំ​ម្ចាស់​ប្រថុយ​ជីវិត​ដោយ​ធ្វើ​តាម​សំណូម​ពរ​របស់​ព្រះ‌ករុណា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ដូច្នេះ ស្ត្រី​នោះ​ក៏​មក​ឯ​សូល ឃើញ​ថា​ទ្រង់​តក់‌ស្លុត​ជា​ខ្លាំង នោះ​ក៏​ទូល​ថា មើល ខ្ញុំ​ម្ចាស់ ជា​បាវ​ស្រី​របស់​ទ្រង់ បាន​ស្តាប់​តាម​ទ្រង់​ហើយ ក៏​បាន​ប្រថុយ​ជីវិត​នឹង​ធ្វើ​តាម​អស់​ទាំង​សេចក្ដី ដែល​ទ្រង់​បាន​មាន​បន្ទូល​មក​ខ្ញុំ​ម្ចាស់​ផង

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 28:21
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ស្រុក​ស៊ីរី​មាន​ចិត្ត​ខ្វល់​ខ្វាយ​ជា​ខ្លាំង​ចំពោះ​ហេតុ‌ការណ៍​នេះ ស្តេច​កោះ​ហៅ​ពួក​មេ‌ទ័ព​មក ហើយ​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​អស់​លោក​មិន​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ថា ក្នុង​ចំណោម​ពួក​យើង មាន​ម្នាក់​ចូល​ដៃ​ជា​មួយ​ស្តេច​ស្រុក​អ៊ីស្រ‌អែល?»។


ខ្ញុំ​មិន​នឹក​ស្ដាយ​ខ្លួន​ទេ គឺ​ខ្ញុំ​សុខ​ចិត្ត​ប្រថុយ​ជីវិត​របស់​ខ្ញុំ។


ដោយ​ឃើញ​ថា​បង‌ប្អូន​មិន​មក​ជួយ​សង្គ្រោះ​ខ្ញុំ​ទេ​នោះ ខ្ញុំ​ក៏​សុខ​ចិត្ត​ប្តូរ​ជីវិត ចេញ​ទៅ​ប្រយុទ្ធ​នឹង​ជន‌ជាតិ​អាំម៉ូន ហើយអុលឡោះ‌តាអាឡា​បាន​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្តាប់​ដៃ​ខ្ញុំ។ ថ្ងៃ​នេះ​ហេតុ​ដូច​ម្តេច​បាន​ជា​បង‌ប្អូន​លើក​គ្នា​មក ធ្វើ​សឹក​នឹង​ខ្ញុំ​ទៅ​វិញ​ដូច្នេះ?»។


ទត​បាន​ប្រថុយ​ជីវិត​ទៅ​សម្លាប់​ជន​ភីលី‌ស្ទីន គឺ​នៅ​ថ្ងៃ​នោះ អុលឡោះ‌តាអាឡា​បាន​ប្រោស​ប្រទាន​ជ័យ​ជំនះ​ដ៏​ធំ​ធេង​បំផុត​ដល់​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល ដូច​ឪពុក​បាន​ឃើញ និង​សប្បាយ​ចិត្ត​ស្រាប់​ហើយ។ ហេតុ​អ្វី​បាន​ជា​ឪពុក​ចង់​ប្រព្រឹត្ត​អំពើ​បាប ដោយ​បង្ហូរ​ឈាម​មនុស្ស​ម្នាក់​ដែល​គ្មាន​ទោស​ពៃរ៍ គឺ​ចង់​សម្លាប់​ទត ដោយ​គ្មាន​មូល​ហេតុ​ដូច្នេះ?»។


រំពេច​នោះ ស្តេច​សូល​ដួល​ទាំង​ជំហរ ព្រោះ​ពាក្យ​របស់​សាំយូ‌អែល ធ្វើ​ឲ្យ​ស្តេច​ភ័យ​តក់‌ស្លុត​យ៉ាង​ខ្លាំង។ មួយ​វិញ ទៀត​ស្តេច​សូល​អស់​កម្លាំង ព្រោះ​គាត់​ពុំ​បាន​ពិសា​អាហារ​មួយ​ថ្ងៃ​មួយ​យប់​មក​ហើយ។


ឥឡូវ​នេះ សូម​ស្តាប់​ខ្ញុំ​សិន សូម​អនុ‌ញ្ញាត​ឲ្យ​ខ្ញុំ​រៀប‌ចំ​អាហារ​ជូន​ស្តេច ដើម្បី​ឲ្យ​ស្តេច​ពិសា ហើយ​មាន​កម្លាំង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម