Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 25:40 - អាល់គីតាប

40 ពួក​អ្នក​បម្រើ​របស់​ទត​ទៅ​ដល់​ផ្ទះ​នាង​អប៊ី‌កែល នៅ​ភូមិ​កើ‌មែល ហើយ​ពោល​ទៅ​នាង​ថា៖ «ទត​ចាត់​យើង​ខ្ញុំ​ឲ្យ​មក​ជួប​អ្នក​ស្រី ដើម្បី​ស្នើ​អ្នក​ស្រី​ធ្វើ​ជា​ភរិយា​របស់​គាត់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

40 ពេល​ពួក​អ្នក​បម្រើ​របស់​ដាវីឌ​បាន​មក​ជួប​អ័ប៊ី‌កែល នៅ​កើ‌មែល ជម្រាប​នាង​ថា៖ «ដាវីឌ​បាន​ចាត់​យើង​ខ្ញុំ ឲ្យ​មក​អញ្ជើញ​អ្នក​ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​លោក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

40 ពួក​អ្នក​បម្រើ​របស់​លោក​ដាវីឌ​ទៅ​ដល់​ផ្ទះ​នាង​អប៊ី‌កែល នៅ​ភូមិ​កើមែល ហើយ​ពោល​ទៅ​នាង​ថា៖ «លោក​ដាវីឌ​ចាត់​យើង​ខ្ញុំ​ឲ្យ​មក​ជួប​អ្នក​ស្រី ដើម្បី​ស្នើ​អ្នក​ស្រី​ធ្វើ​ជា​ភរិយា​របស់​លោក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

40 កាល​ពួក​បំរើ​របស់​ដាវីឌ​បាន​មក​ឯ​អ័ប៊ី‌កែល នៅ​កើមែល​ហើយ នោះ​ក៏​ជំរាប​នាង​ថា ដាវីឌ​បាន​ចាត់​យើង​ខ្ញុំ ឲ្យ​មក​អញ្ជើញ​អ្នក​ទៅ​ធ្វើ​ជា​ប្រពន្ធ​លោក

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 25:40
5 ការដាក់ឲ្យឆ្លើយតបគ្នា  

រ៉ហ្វ៊ីកា​នៅ​មុខ​អ្នក​ស្រាប់​ហើយ សូម​ទទួល​នាង​យក​ទៅ​ចុះ ឲ្យ​នាង​បាន​ទៅ​ជា​ភរិយា​របស់​កូន​ប្រុស​ចៅ‌ហ្វាយ​អ្នក ដូចអុលឡោះ‌តាអាឡា​មាន​បន្ទូល»។


ស្ត្រី​ចិត្ត​ល្អ​តែងតែ​មាន​គេ​សរសើរ រីឯ​មនុស្ស​ប្រិត‌ប្រៀប តែងតែ​រក​ទ្រព្យ​បាន។


កាល​ទត​ឮ​ដំណឹង​ថា​លោក​ណាបាល​ស្លាប់ គាត់​ពោល​ថា៖ «សូម​អរ​គុណអុលឡោះ‌តាអាឡា​ដែល​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ នៅ​ពេល​លោក​ណាបាល​ជេរ​ប្រមាថ​ខ្ញុំ ហើយ​ទ្រង់​បាន​ឃាត់​ខ្ញុំ​មិន​ឲ្យ​ប្រព្រឹត្ត​អំពើ​អាក្រក់។ អុលឡោះ‌តាអាឡា​បាន​ធ្វើ​ឲ្យ​អំពើ​អាក្រក់​នេះ ធ្លាក់​ទៅ​លើ​ក្បាល​លោក​ណាបាល​វិញ»។ បន្ទាប់​មក ទត​ចាត់​គេ​ឲ្យ​ទៅ​ស្នើ​នាង​អប៊ី‌កែល​មក​ធ្វើ​ជា​ភរិយា។


នាង​អប៊ី‌កែល​ក្រោក​ឡើង ហើយ​ក្រាប​ចុះ​អោន​មុខ​ដល់​ដី​ទាំង​ឆ្លើយ​ថា៖ «នាង​ខ្ញុំ​នេះ​ជា​ទាសី ដើម្បី​លាង​ជើង​ជូន​ពួក​អ្នក​បម្រើ​របស់​លោក​ម្ចាស់»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម