Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 24:21 - អាល់គីតាប

21 ដូច្នេះ សូម​កូន​ស្បថ​ក្នុង​នាមអុលឡោះ‌តាអាឡា​ឥឡូវ​នេះ​ចុះ​ថា កូន​នឹង​មិន​បំផ្លាញ​ពូជ‌ពង្ស​របស់​ឪពុក​ដែល​នៅ​ជំនាន់​ក្រោយ​ទេ ហើយ​ក៏​មិន​ធ្វើ​ឲ្យ​ឈ្មោះ​របស់​ឪពុក ត្រូវ​លុប​បំបាត់​ចេញ​ពី​ក្រុម​គ្រួសារ​របស់​ឪពុក​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ដូច្នេះ សូម​ឯង​ស្បថ​នឹង​យើង ដោយ​នូវ​ព្រះ‌យេហូវ៉ា​ឥឡូវ​នេះ​ថា កាល​ណា​យើង​អស់​ព្រះ‌ជន្ម​ទៅ នោះ​ឯង​នឹង​មិន​កាត់​វង្ស​របស់​យើង​ចេញ​ឡើយ ក៏​មិន​បំផ្លាញ​ឈ្មោះ​យើង ឲ្យ​បាត់​ពី​ពួក​វង្ស​នៃ​បិតា​យើង​ចេញ​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ដូច្នេះ សូម​កូន​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់​ឥឡូវ​នេះ​ចុះ​ថា កូន​នឹង​មិន​បំផ្លាញ​ពូជ‌ពង្ស​របស់​បិតា​ដែល​នៅ​ជំនាន់​ក្រោយ​ទេ ហើយ​ក៏​មិន​ធ្វើ​ឲ្យ​ឈ្មោះ​របស់​បិតា​ត្រូវ​លុប​បំបាត់ ចេញ​ពី​ក្រុម​គ្រួសារ​របស់​បិតា​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ដូច្នេះ សូម​ឯង​ស្បថ​នឹង​អញ ដោយ​នូវ​ព្រះ‌យេហូវ៉ា​ឥឡូវ​នេះ​ចុះ ថា កាល​ណា​អញ​អស់​ជីព‌ជន្ម​ទៅ​ហើយ នោះ​ឯង​នឹង​មិន​កាត់​វង្ស របស់​អញ​ចេញ​ឡើយ ក៏​មិន​បំផ្លាញ​ឈ្មោះ​អញ ឲ្យ​បាត់​ពី​ពួក​វង្ស​នៃ​បិតា​អញ​ចេញ​ដែរ

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 24:21
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ សូម​អ្នក​ស្បថ​ជា​មួយ​ខ្ញុំ​នៅ​ពេល​នេះ ដោយ​មាន​អុលឡោះ​ជា​សាក្សី​នៅ​ទី​នេះ ថា​អ្នក​នឹង​មិន​ក្បត់​ខ្ញុំ កូន​ចៅ​ខ្ញុំ ឬ​ពូជ‌ពង្ស​របស់​ខ្ញុំ​ឡើយ។ ខ្ញុំ​ធ្លាប់​មាន​ចិត្ត​សប្បុរស​ចំពោះ​អ្នក​យ៉ាង​ណា សូម​អ្នក​មាន​ចិត្ត​សប្បុរស​ចំពោះ​ខ្ញុំ និង​ទឹក​ដី​ដែល​អ្នក​ស្នាក់​នៅ​នេះ យ៉ាង​នោះ​ដែរ»។


ឡាបាន់​ពោល​ថា៖ «ថ្ងៃ​នេះ​ពុក និង​កូន​យក​គំនរ​ថ្ម​នេះ​ធ្វើ​ជា​សាក្សី!» ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​គំនរ​ថ្ម​នោះ​ថា«កាឡេដ»។


សូម​អុលឡោះ​ជា​ម្ចាស់​របស់​អ៊ីព្រហ៊ីម និង​អុលឡោះ​ជា​ម្ចាស់​របស់​ណាឃរ គឺ​អុលឡោះ​ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​ពួក​គាត់ ធ្វើ​ជា​ចៅ​ក្រម​រវាង​យើង​ទាំង​ពីរ»។ យ៉ាកកូប​ក៏​បាន​ស្បថ​ដោយ​យក​អុលឡោះ​ដែល​អ៊ីសា‌ហាក់ ជា​ឪពុក​របស់​គាត់​គោរព​កោត​ខ្លាច ធ្វើ​ជា​ប្រធាន។


មនុស្ស​តែងតែ​ស្បថ​ដោយ​យក​អ្វីៗ​ធំ​ជាង​ខ្លួន​មក​ធ្វើ​ជា​ប្រធាន ហើយ​សម្បថ​នោះ​ធ្វើ​ឲ្យ​ពាក្យ​សំដី​របស់​គេ​យក​ជា​ការ​បាន ដើម្បី​បញ្ចប់​ការ​ទាស់‌ទែង​គ្នា​គ្រប់​យ៉ាង។


ដោយ​ពោល​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ! ស្តេច​សូល ជា​ឪពុក​ខ្ញុំ មិន​អាច​ធ្វើ​អ្វី​ប្អូន​បាន​ទេ ដ្បិត​ប្អូន​នឹង​សោយ​រាជ្យ​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល រីឯ​ខ្ញុំ​វិញ ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​បន្ទាប់​ពី​ប្អូន​ប៉ុណ្ណោះ។ ស្តេច​សូល​ជា​ឪពុក​ខ្ញុំ ក៏​ជ្រាប​ការ​នេះ​ដែរ»។


សូម​លោក​មេត្តា​អត់​ទោស​ឲ្យ​នាង​ខ្ញុំ​ផង។ អុលឡោះ‌តាអាឡា​ប្រាកដ​ជា​ប្រោស​ប្រទាន​រាជ​សម្បត្តិ​ដ៏​គង់​វង្ស​ជូន​លោក ដ្បិត​លោក​ម្ចាស់​ចូល​រួម​ធ្វើ​សង្គ្រាម​របស់អុលឡោះ‌តាអាឡា។ ម៉្យាង​ទៀត អស់​មួយ​ជីវិត​របស់​លោក​ម្ចាស់ គ្មាន​នរណា​ឃើញ​ថា លោក​ប្រព្រឹត្ត​អំពើ​អាក្រក់​ណា​មួយ​ឡើយ។


នៅ​ពេល​ដែលអុលឡោះ‌តាអាឡា​ប្រោស​ប្រទាន​ពរ​ទាំង​ប៉ុន្មាន​ដល់​លោក​ម្ចាស់ ដូច​ទ្រង់​បាន​សន្យា គឺ​នៅ​ពេល​ដែល​ទ្រង់​តែង‌តាំង​លោក ជា​មគ្គទ្ទេសក៍​លើ​ប្រជា‌ជន​អ៊ីស្រ‌អែល


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម