Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 23:10 - អាល់គីតាប

10 ទត​ទូរអា​ថា៖ «អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ខ្ញុំ​ឮ​ថា ស្តេច​សូល​បំរុង​នឹង​មក​ក្រុង​កៃឡា ដើម្បី​កំទេច​ក្រុង​នេះ ព្រោះ​តែ​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 រួច​ដាវីឌ​ទូល​ថា៖ «ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​បាន​ឮ​ប្រាកដ​ថា ស្ដេច​សូល​ចង់​មក​ដល់​កៃឡា ដើម្បី​នឹង​រំលាង​បំផ្លាញ​ក្រុង​នេះ ដោយ​ព្រោះ​ទូល‌បង្គំ​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 លោក​ដាវីឌ​ទូល​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ទូលបង្គំ​ឮ​ថា ព្រះ‌បាទ​សូល​បម្រុង​នឹង​មក​ក្រុង​កៃឡា ដើម្បី​កម្ទេច​ក្រុង​នេះ ព្រោះ​តែ​ទូលបង្គំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 រួច​ដាវីឌ​ទូល​ថា ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​អើយ ទូលបង្គំ​ជា​បាវ​បំរើ​ទ្រង់ បាន​ឮ​ប្រាកដ​ថា សូល​ចង់​មក​ដល់​កៃឡា ដើម្បី​នឹង​រំលាង​បំផ្លាញ​ក្រុង​នេះ ដោយ​ព្រោះ​ទូលបង្គំ​ហើយ

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 23:10
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​ក្រុង​នោះ ប្រហែល​ជា​មាន​មនុស្ស​សុចរិត​ហាសិប​នាក់​ដែរ​មើល​ទៅ។ តើ​អុលឡោះ​ពិត​ជា​រំលាយ​ក្រុង​នោះ​មែន​ឬ? តើ​ទ្រង់​មិន​លើក​លែង​ទោស​ឲ្យ​គេ ដោយ​យោគ​យល់​ដល់​មនុស្ស​សុចរិត ដែល​រស់​នៅ​ក្នុង​ក្រុង​នោះ​ទេ​ឬ?


មាន​គេ​ជម្រាប​លោក​ហាម៉ាន​ថា លោក​ម៉ាដេ‌កាយ​ជា​ជន‌ជាតិ​យូដា ដូច្នេះ លោក​ហាម៉ាន​ក៏​យល់​ថា នេះ​ជា​មូល​ហេតុ​មួយ ដែល​ត្រូវ​តែ​កំចាត់​លោក​ម៉ាដេ‌កាយ​ចោល។ លោក​ក៏​រក​មធ្យោ‌បាយ​លុប​បំបាត់​ជន‌ជាតិ​យូដា ជា​ជន​រួម​ជាតិ​របស់​លោក​ម៉ាដេ‌កាយ ឲ្យ​វិនាស​សូន្យ​ពី​រាជា‌ណាចក្រ​របស់​ស្តេច​អហា‌ស៊ូរុស។


មនុស្ស​អាក្រក់​គ្រប់‌គ្រង​លើ​ប្រជា‌ជន​ទុគ៌ត ប្រៀប​បាន​នឹង​សិង្ហ​រោទ៍ ឬ​ដូច​ខ្លា‌ឃ្មុំ​ប្រុង​សង្គ្រប់។


បន្ទាប់​មក​ស្តេច​សូល​កាប់​សម្លាប់​រង្គាល​មនុស្ស​ទាំង​ប្រុស ទាំង​ស្រី ទាំង​ក្មេង ទាំង​ទារក ព្រម​ទាំង​គោ លា និង​ចៀម​នៅ​ភូមិ​ណូប ដែល​ជា​ភូមិ​របស់​ពួក​អ៊ីមុាំ។


តើ​អ្នក​ក្រុង​កៃ​ឡា​នឹង​ប្រគល់​ខ្ញុំ ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ស្តេច​សូល​ឬ​ទេ? តើ​ស្តេច​នឹង​មក​វាយ​ក្រុង​នេះ ដូច​គេ​ប្រាប់​ខ្ញុំ​នោះ​មែន​ឬ​ទេ។ ឱអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​អើយ សូម​មេត្តា​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ផង!»។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ស្តេច​សូល​នឹង​មក​មែន»។


ស្តេច​សូល​ប្រមូល​កង‌ទ័ព​ទាំង​មូល ដើម្បី​ទៅ​ឡោម​ព័ទ្ធ​ចាប់​ទត និង​បក្ស​ពួក​នៅ​ក្រុង​កៃឡា។


ទត​ជ្រាប​អំពី​គម្រោង​ការ​អាក្រក់​ដែល​ស្តេច​សូល​គ្រោង​ទុក ដើម្បី​ប្រឆាំង​នឹង​គាត់ គាត់​ក៏​សុំ​ឲ្យ​អ៊ីមុាំ​អបៀ‌ថើរ​យក​អាវ​អេផូដ​មក ដើម្បី​ទូរអា​សួរ​អុលឡោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម