Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 22:12 - អាល់គីតាប

12 ស្តេច​សូល​មាន​ប្រសាសន៍​ថា៖ «ចូរ​ស្តាប់! កូន​របស់​លោក​អហ៊ី‌ទូប!»។ អ៊ីមុាំ​ឆ្លើយ​ថា៖ «បាទ លោក​ម្ចាស់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ទៅ​គេ​ថា៖ «ចូរ​ស្តាប់ កូន​អ័ហ៊ី‌ទូប!»។ លោក​ក៏​ទូល​ឆ្លើយ​ថា៖ «ក្រាប​ទូល ព្រះ‌ករុណា​ជា​អម្ចាស់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ស្ដាប់! កូន​របស់​លោក​អហ៊ី‌ទូប!»។ លោក​បូជា‌ចារ្យ​ទូល​ថា៖ «ក្រាប​ទូល ព្រះ‌ករុណា​ជា​អម្ចាស់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 រួច​សូល​មាន​បន្ទូល​ទៅ​គេ​ថា ចូរ​ស្តាប់​ចុះ កូន​អ័ហ៊ី‌ទូប​ឯង លោក​ក៏​ទូល​ឆ្លើយ​ថា ព្រះ‌ករុណា​វិសេស​ព្រះ‌បពិត្រ

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 22:12
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ងាក​មក​ឃើញ​ខ្ញុំ ហើយ​ហៅ​ខ្ញុំ។ ខ្ញុំ​ឆ្លើយ​ថា “បាទ​លោក!”។


កាល​លោក​មេភី‌បូសែត ជា​កូន​របស់​សម្តេច​យ៉ូណា‌ថាន និង​ជា​ចៅ​របស់​ស្តេច​សូល បាន​មក​ជួប​ស្តេច​ទត គាត់​អោន​ចុះ ក្រាប​មុខ​ដល់​ដី​គោរព​ស្តេច​ទត។ ស្តេច​ទត​សួរ​គាត់​ថា៖ «អ្នក​ឈ្មោះ​មេភី‌បូសែត​មែន​ឬ?»។ គាត់​ឆ្លើយ​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ»។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: យើង​ត្រៀម​ខ្លួន​ឆ្លើយ​តប​ជា‌និច្ច តែ​គ្មាន​នរណា​សាក​សួរ​អ្វី​ពី​យើង​ទេ។ យើង​ត្រៀម​ជា​ស្រេច​នឹង​បង្ហាញ​ខ្លួន តែ​គ្មាន​នរណា​ស្វែង​រក​យើង​ឡើយ។ ប្រជា‌ជាតិ​នេះ​មិន​បាន​ហៅ​រក​នាម​យើង​សោះ ទោះ​បី​យើង​ត្រៀម​ខ្លួន​ចាំ​ជួយ​គេ​ក៏​ដោយ។


ស្តេច​សូល​ចាត់​គេ​ឲ្យ​ទៅ​ហៅ​អ៊ីមុាំ​អហ៊ី‌ម៉ាឡេក ជា​កូន​របស់​លោក​អហ៊ី‌ទូប ព្រម​ទាំង​ក្រុម​គ្រួសារ​ទាំង​មូល​របស់​គាត់ និង​ក្រុម​អ៊ីមុាំ នៅ​ភូមិ​ណូប​ឲ្យ​មក។ ពួក​គេ​ក៏​មក​ជួប​ស្តេច​ទាំង​អស់​គ្នា។


ស្តេច​បាន​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ឃុប‌ឃិត​ជា​មួយ​កូន​របស់​លោក​អ៊ីសាយ ប្រឆាំង​នឹង​យើង​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​លោក​ផ្តល់​ស្បៀង​អាហារ និង​ដាវ ហើយ​ថែម​ទាំង​ទូរអា​សួរ​អុលឡោះតាម​សំណូម​ពរ​របស់​វា ដើម្បី​ជួយ​វា​ឲ្យ​បះ‌បោរ ដាក់​អន្ទាក់​ប្រឆាំង​នឹង​យើង ដូច​វា​បាន​ធ្វើ​នៅ​ថ្ងៃ​នេះ?»។


ស្តេច​បាន​បញ្ជា​ទៅ​កាន់​អ្នក​បម្រើ​ដែល​ឈរ​នៅ​ក្បែរ​នោះ​ថា៖ «កូន​ចៅ​ពុន‌យ៉ាមីន​អើយ! ចូរ​ស្តាប់​យើង! តើ​កូន​លោក​អ៊ីសាយ​មាន​ផ្តល់​ដី​ស្រែ និង​ចម្ការ​ទំពាំង​បាយ​ជូរ​ដល់​អ្នក​ទាំង​អស់​គ្នា ដូច​យើង​ដែរ​ឬ​ទេ? តើ​វា​បាន​តែង‌តាំង​អ្នក​រាល់​គ្នា ឲ្យ​ធ្វើ​ជា​មេ​បញ្ជា​ការ​កង​ពល​ធំ និង​មេ​បញ្ជា​ការ​កង​ពល​តូច ឬ​ទេ?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម