Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 21:4 - អាល់គីតាប

4 អ៊ីមុាំ​តប​ទៅ​ទត​វិញ​ថា៖ «ខ្ញុំ​គ្មាន​នំបុ័ង​ធម្មតា​ទេ មាន​តែ​នំបុ័ង​សក្ការៈ ប្រសិន​បើ​ទាហាន​របស់​លោក​មិន​បាន​រួម​រស់​ជា​មួយ​ស្រីៗ ទើប​គេ​បរិភោគ​បាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 សង្ឃ​ឆ្លើយ​ថា៖ «ខ្ញុំ​គ្មាន​នំបុ័ង​ធម្មតា​នៅ​ក្នុង​បន្ទុក​របស់​ខ្ញុំ​ទេ មាន​តែ​នំបុ័ង​បរិសុទ្ធ​ប៉ុណ្ណោះ ប្រសិន‌បើ​យុវជន​ទាំង​នោះ​បាន​តម​តែ​ស្រី​ប៉ុណ្ណោះ នោះ​បាន​ហើយ»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 លោក​បូជា‌ចារ្យ​តប​ទៅ​លោក​ដាវីឌ​វិញ​ថា៖ «ខ្ញុំ​គ្មាន​នំប៉័ង​ធម្មតា​ទេ មាន​តែ​នំប៉័ង​សក្ការៈ ប្រសិន​បើ​ទាហាន​របស់​លោក​មិន​បាន​រួម​រស់​ជា​មួយ​ស្រីៗ ទើប​គេ​បរិភោគ​បាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 សង្ឃ​ឆ្លើយ​តប​ថា ខ្ញុំ​គ្មាន​នំបុ័ង​ធម្មតា​នៅ​ក្នុង​បន្ទុក​របស់​ខ្ញុំ​ទេ មាន​តែ​នំបុ័ង​បរិសុទ្ធ​ប៉ុណ្ណោះ បើ​ពួក​កំឡោះ​នោះ​បាន​តម​តែ​ស្រី​ប៉ុណ្ណោះ នោះ​បាន​ហើយ

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 21:4
9 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ប្រាប់​ទៅ​ប្រជា‌ជន​ថា៖ «ចូរ​រៀប​ចំ​ខ្លួន​សម្រាប់​ថ្ងៃ​ទី​បី ហើយ​កុំ​រួម​ដំណេក​ជា​មួយ​ប្រពន្ធ​ឡើយ»។


ត្រូវ​តម្កល់​នំបុ័ង​នៅ​លើ​តុ​នោះ ទុក​ជា​ជំនូន​អចិន្ត្រៃយ៍​នៅ​ចំពោះ​មុខ​យើង។


កាល​ណា​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​រួម‌រ័ក​ជា​មួយ​គ្នា នោះ​គេ​ទាំង​ពីរ​នាក់​ត្រូវ​លាង​សំអាត​ខ្លួន​ប្រាណ ហើយ​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច»។


ហើយ​សួរ​ពួក​អ៊ីមុាំ​ដែល​បម្រើ​ការ‌ងារ​នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល និង​សួរ​ពួក​ណាពី​ថា៖ «តើ​យើង​ខ្ញុំ​ត្រូវ​តែ​កាន់​ទុក្ខ និង​តម​អាហារ នៅ​ខែ​ទី​ប្រាំ ដូច​យើង​ខ្ញុំ​ធ្លាប់​ធ្វើ​តាំង​ពី​យូរ‌យារ​ណាស់​មក​ហើយ​ឬ?»។


មិន​ត្រូវ​បង្អត់​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ លើក‌លែង​តែ​បាន​ព្រម​ព្រៀង​គ្នា ដើម្បី​ទុក​ពេល​មួយ​រយៈ​សម្រាប់​អធិស្ឋាន​ប៉ុណ្ណោះ។ រួច​ហើយ ចូរ​រួម​រស់​ជា​មួយ​គ្នា​ដូច​ធម្មតា​វិញ​ទៅ ក្រែង​លោ​អ៊ីព្លេស‌ហ្សៃតន​ល្បួង​ចិត្ដ​បង​ប្អូន មក​ពី​ទ្រាំ​មិន​បាន។


ឥឡូវ​នេះ​តើ​លោក​មាន​អ្វី​ខ្លះ? សូម​លោក​ផ្តល់​នំបុ័ង​ប្រាំ ឬ​អ្វី​ផ្សេង​ទៀត​ដែល​លោក​មាន​មក​ឲ្យ​ខ្ញុំ​ផង»។


ពេល​នោះ អ៊ីមុាំ​ប្រគល់​នំបុ័ង​ដែល​គេ​តាំង​ជូន​អុលឡោះ​ឲ្យ​ទត ដ្បិត​គ្មាន​នំបុ័ង​ណា​ផ្សេង​ក្រៅ​ពី​នំបុ័ង​នេះ​ឡើយ។ គេ​បាន​ដក​នំបុ័ង​នេះ​ចេញ​ពី​ទី​សក្ការៈ​របស់អុលឡោះ‌តាអាឡា នៅ​ថ្ងៃ​ដែល​ដាក់​នំបុ័ង​ថ្មី​ជំនួស។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម