Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 21:14 - អាល់គីតាប

14 ស្តេច​អគីស​និយាយ​ទៅ​កាន់​ពួក​អ្នក​បម្រើ​ថា៖ «អស់​លោក​បាន​ឃើញ​ច្បាស់​ថា មនុស្ស​នេះ​ឡប់​សតិ​ហើយ ហេតុ​អ្វី​បាន​ជា​អស់​លោក​នាំ​គេ​មក​ជួប​យើង​ដូច្នេះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ពេល​នោះ ព្រះបាទ​អ័គីស​មាន​រាជ‌ឱង្ការ​ទៅ​ពួក​មហា‌តលិក​ថា៖ «មើល៍! អ្នក​រាល់​គ្នា​ឃើញ​ថា មនុស្ស​នេះ​ឆ្កួត​ដែរ ម្តេច​ក៏​នាំ​វា​មក​ជួប​យើង?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ព្រះ‌បាទ​អគីស​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ពួក​រាជ​បម្រើ​ថា៖ «អស់​លោក​បាន​ឃើញ​ច្បាស់​ថា មនុស្ស​នេះ​ឡប់‌សតិ​ហើយ ហេតុ​អ្វី​បាន​ជា​អស់​លោក​នាំ​គេ​មក​ជួប​យើង​ដូច្នេះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 នោះ​អ័គីស​មាន​បន្ទូល​ទៅ​ពួក​មហា‌តលិក​ថា មើល ឯង​រាល់​គ្នា​ឃើញ​ថា មនុស្ស​នេះ​ឆ្កួត​ដែរ ម្តេច​ក៏​នាំ​វា​មក​ឯ​អញ​ធ្វើ​អី

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 21:14
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​នឹង​អរ​គុណ​អុលឡោះ‌តាអាឡា គ្រប់​ពេល​វេលា ខ្ញុំ​នឹង​សរសើរ​តម្កើង​ទ្រង់​ឥត​ឈប់​សោះ​ឡើយ។


ពេល​ណា​អ្នក​ប្រាជ្ញ​ប្រើ​អំណាច​សង្កត់‌សង្កិន អ្នក​ដទៃ អ្នក​ប្រាជ្ញ​នោះ​ក្លាយ​ទៅ​ជា​មនុស្ស​លេលា ហើយ​សំណូក​ក៏​រមែង​ធ្វើ​ឲ្យ មនុស្ស​ពុក​រលួយ​ដែរ។


គាត់​ធ្វើ​ជា​វិកល‌ចរិត​នៅ​ចំពោះ​មុខ​ជន‌ជាតិ​ភីលី‌ស្ទីន។ ពេល​ពួក​គេ​ចាប់​គាត់ គាត់​សំដែង​អាការៈ​លេលា ដោយ​លើក​ដៃ​គូស​វាស​ជា​សញ្ញា​នៅ​តាម​សន្លឹក​ទ្វារ ព្រម​ទាំង​បង្ហៀរ​ទឹក​មាត់​លើ​ពុក​ចង្កា​ទៀត​ផង។


តើ​យើង​ខ្វះ​មនុស្ស​ឆ្កួត​ឬ​បាន​ជា​អស់​លោក​នាំ​ជន​នេះ មក​ឲ្យ​សំដែង​ភាព​វិកល​នៅ​ចំពោះ​មុខ​យើង​ដូច្នេះ? ជន​នេះ​មិន​គួរ​ចូល​មក​ក្នុង​‌ម៉ាស្ទិទ​យើង​ទេ!»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម