១ សាំយូអែល 14:45 - អាល់គីតាប45 ពួកទាហានជម្រាបស្តេចសូលថា៖ «សម្តេចយ៉ូណាថានមិនត្រូវស្លាប់ឡើយ! ដ្បិតសម្តេចទេតើដែលដណ្តើមបានជ័យជំនះដ៏ធំធេងនេះ ឲ្យប្រជាជាតិអ៊ីស្រអែល។ យើងខ្ញុំសូមស្បថ ក្នុងនាមអុលឡោះតាអាឡាដែលនៅអស់កល្បជានិច្ចថា យើងខ្ញុំមិនព្រមឲ្យសក់មួយសរសៃជ្រុះពីសម្តេចឡើយ ដ្បិតអុលឡោះបានជួយសម្តេចឲ្យប្រព្រឹត្តដូច្នេះ នៅថ្ងៃនេះ»។ ពួកទាហានក៏បានសង្គ្រោះសម្តេចយ៉ូណាថានឲ្យរួចពីស្លាប់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦45 ពួកបណ្ដាទ័ពទូលសួរដល់ស្ដេចសូលថា៖ «យ៉ូណាថានដែលបាននាំឲ្យមានសេចក្ដីសង្គ្រោះក្នុងពួកអ៊ីស្រាអែលយ៉ាងធំដល់ម៉្លេះ តើលោកត្រូវស្លាប់ឬ? មិនត្រូវទៅជាដូច្នោះឡើយ យើងខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់ថា មិនត្រូវឲ្យមានសក់មួយសរសៃជ្រុះពីក្បាលរបស់លោកទេ ដ្បិតការដែលលោកបានធ្វើនៅថ្ងៃនេះ នោះគឺបានធ្វើជាមួយព្រះហើយ» ដូច្នេះ ពួកបណ្ដាទ័ពបានជួយដោះយ៉ូណាថានមិនឲ្យស្លាប់ឡើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥45 ពួកទាហានទូលព្រះបាទសូលថា៖ «សម្ដេចយ៉ូណាថានមិនត្រូវសុគតឡើយ! ដ្បិតសម្ដេចទេតើដែលដណ្ដើមបានជ័យជម្នះដ៏ធំធេងនេះឲ្យប្រជាជាតិអ៊ីស្រាអែល។ យើងខ្ញុំសូមស្បថ ក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅថា យើងខ្ញុំមិនព្រមឲ្យសក់មួយសរសៃជ្រុះពីសិរសារបស់សម្ដេចឡើយ ដ្បិតព្រះជាម្ចាស់បានជួយសម្ដេចឲ្យប្រព្រឹត្តដូច្នេះ នៅថ្ងៃនេះ»។ ពួកទាហានក៏បានសង្គ្រោះសម្ដេចយ៉ូណាថានឲ្យរួចពីស្លាប់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤45 តែពួកបណ្តាទ័ពទូលសួរដល់សូលថា ឯយ៉ូណាថានដែលបាននាំឲ្យមានសេចក្ដីសង្គ្រោះក្នុងពួកអ៊ីស្រាអែលយ៉ាងធំដល់ម៉្លេះ តើលោកត្រូវស្លាប់ឬអី មិនត្រូវឲ្យបានដូច្នោះឡើយ យើងខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់ថា មិនត្រូវឲ្យមានសក់១សរសៃជ្រុះពីក្បាលរបស់លោកផង ដ្បិតការដែលលោកបានធ្វើនៅថ្ងៃនេះ នោះគឺបានធ្វើជាមួយនឹងព្រះទេតើ ដូច្នេះ ពួកបណ្តាទ័ពបានជួយដោះយ៉ូណាថានមិនឲ្យស្លាប់ឡើយ សូមមើលជំពូក |
នាងជម្រាបទៀតថា៖ «សូមមេត្តាសន្យានឹងខ្ញុំ ក្នុងនាមអុលឡោះតាអាឡា ជាម្ចាស់របស់ស្តេច ដើម្បីកុំឲ្យអ្នកដែលត្រូវសងសឹកជំនួសកូនប្រុសខ្ញុំ ដែលស្លាប់ទៅហើយ ហ៊ានសម្លាប់កូនប្រុសខ្ញុំដែលនៅសល់នោះថែមទៀតឡើយ»។ ទតមានប្រសាសន៍ថា៖ «យើងសូមស្បថក្នុងនាមអុលឡោះតាអាឡាដែលនៅអស់កល្បថា: យើងមិនឲ្យសក់មួយសរសៃរបស់កូនប្រុសនាង ជ្រុះដល់ដីឡើយ»។
ស្ដេចទាំងដប់នឹងនាំគ្នាធ្វើសឹកជាមួយកូនចៀម តែកូនចៀមនឹងឈ្នះស្ដេចទាំងដប់ ដ្បិតគាត់ជាអម្ចាស់លើអម្ចាស់នានា និងជាស្តេច លើស្តេចនានា។ រីឯអស់អ្នកដែលនៅជាមួយកូនចៀម គឺអ្នកដែលអុលឡោះបានត្រាស់ហៅ និងបានជ្រើសរើស ហើយដែលមានជំនឿដ៏ស្មោះ ក៏នឹងមានជ័យជំនះ រួមជាមួយកូនចៀមដែរ»។
ពេលនោះ ទ្រង់ក៏ប្រគល់ពួកគេ ទៅក្នុងកណ្ដាប់ដៃរបស់បច្ចាមិត្ត ហើយបច្ចាមិត្តជិះជាន់សង្កត់សង្កិនពួកគេ។ ពេលមានអាសន្ន ពួកគេស្រែកអង្វរទ្រង់ ទ្រង់ស្ដាប់ពួកគេពីសូរ៉កា ហើយអាណិតអាសូរពួកគេយ៉ាងខ្លាំង ទ្រង់ប្រទានអ្នករំដោះ មកសង្គ្រោះពួកគេឲ្យរួចពីកណ្ដាប់ដៃ របស់បច្ចាមិត្ត។
មូស្ទីអម៉ារា នឹងដឹកនាំអស់លោកក្នុងការវិនិច្ឆ័យទាំងប៉ុន្មាន ដែលទាក់ទងនឹងអុលឡោះតាអាឡា។ លោកសេបាឌាជាកូនរបស់លោកអ៊ីស្មាអែល និងជាទេសាភិបាលរបស់ប្រជាជនយូដានឹងដឹកនាំអស់លោកក្នុងការវិនិច្ឆ័យទាំងប៉ុន្មាន ដែលទាក់ទងនឹងស្តេច។ រីឯពួកលេវីបំពេញមុខងារជាអាជ្ញាធរ។ ចូរតាំងចិត្តក្លាហាន ហើយបំពេញមុខងារនេះចុះ សូមអុលឡោះតាអាឡា នៅជាមួយអ្នកដែលបំពេញមុខងារបានល្អ»។
ទតបានប្រថុយជីវិតទៅសម្លាប់ជនភីលីស្ទីន គឺនៅថ្ងៃនោះ អុលឡោះតាអាឡាបានប្រោសប្រទានជ័យជំនះដ៏ធំធេងបំផុតដល់ប្រជាជនអ៊ីស្រអែលទាំងមូល ដូចឪពុកបានឃើញ និងសប្បាយចិត្តស្រាប់ហើយ។ ហេតុអ្វីបានជាឪពុកចង់ប្រព្រឹត្តអំពើបាប ដោយបង្ហូរឈាមមនុស្សម្នាក់ដែលគ្មានទោសពៃរ៍ គឺចង់សម្លាប់ទត ដោយគ្មានមូលហេតុដូច្នេះ?»។