Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 9:17 - អាល់គីតាប

17 ក្រុម​ឆ្មាំ​ទ្វារ លោក​សាលូម លោក​អក‌គូប លោក​ថាលម៉ូន លោក​អហ៊ី‌ម៉ាន និង​បង​ប្អូន​របស់​គេ។ លោក​សាលូម​ជា​មេ​ដឹក​នាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ក្នុង​ពួក​អ្នក​ឆ្មាំ​ទ្វារ មាន​សាលូម អ័កគូប ថាលម៉ូន អ័ហ៊ី‌ម៉ាន និង​បង‌ប្អូន​គេ សាលូម​ជា​មេ​ដឹក​នាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ក្រុម​ឆ្មាំ​ទ្វារ លោក​សាលូម លោក​អក‌គូប លោក​ថាល‌ម៉ូន លោក​អហ៊ី‌ម៉ាន និង​បងប្អូន​របស់​គេ។ លោក​សាលូម​ជា​មេ​ដឹក​នាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ក្នុង​ពួក​អ្នក​ឆ្មាំ​ទ្វារ នោះ​មាន​សាលូម អ័កគូប ថាលម៉ូន អ័ហ៊ីម៉ាន នឹង​បង​ប្អូន​គេ ឯ​សាលូម​នេះ គាត់​ជា​មេ​គេ

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 9:17
8 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ឃ្លង់​ទាំង​បួន​នាក់​នាំ​គ្នា​ទៅ​ហៅ​អ្នក​យាម​ទ្វារ​ក្រុង ហើយ​ប្រាប់​ថា៖ «ពួក​យើង​បាន​ចូល​ទៅ​ក្នុង​ទី​តាំង​ទ័ព​របស់​ពួក​ស៊ីរី តែ​ពុំ​ប្រទះ​ឃើញ​នរណា​ម្នាក់ ឬ​ក៏​ឮ​សូរ​សំឡេង​មនុស្ស​ណា​សោះ​ឡើយ។ ពួក​យើង​ឃើញ​មាន​តែ​សេះ លា ដែល​គេ​ចង​ទុក និង​តង់ត៍​ដែល​គេ​បោះ​បង់​ចោល​ប៉ុណ្ណោះ»។


ពួក​គេ ៤ ០០០ នាក់​ទៀត ជា​អ្នក​យាម​ទ្វារ​ដំណាក់ ៤ ០០០ នាក់ ជា​អ្នក​ចំរៀង​លើក​តម្កើងអុលឡោះ‌តាអាឡា និង​កាន់​ឧបករណ៍​ភ្លេង​ដែល​ស្តេច​បាន​ធ្វើ​សម្រាប់​ប្រគំ​កំដរ។


លោក​អូបា‌ឌា​ជា​កូន​របស់​លោក​សេម៉ា‌យ៉ា ជា​ចៅ​របស់​លោក​កាឡាល ជា​ចៅ​ទួត​របស់​លោក​យេឌូ‌ថិន។ លោក​បេរេ‌គា​ជា​កូន​របស់​លោក​អេសា ជា​ចៅ​របស់​លោក​អែល‌កាណា ដែល​រស់​នៅ​តាម​ភូមិ​របស់​ពួក​នថូ‌ផា។


មក​ទល់​នឹង​ពេល​នោះ ពួក​គេ​តែងតែ​យាម​នៅ​ខ្លោង​ទ្វារ​ស្តេច នៅ​ប៉ែក​ខាង​កើត។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ពួក​ឆ្មាំ​ទ្វារ​នៃ​ជំរំ​កូន​ចៅ​លេវី។


ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​តែង‌តាំង​អ៊ីមុាំ​ជា​ក្រុមៗ តាម​មុខ‌ងារ​របស់​ពួក​គេ ដូច​ស្តេច​ទត ជា​ឪពុក​បាន​ចាត់​ចែង​ទុក​មក។ ស្តេច​តែង‌តាំង​ក្រុម​លេវី​ឲ្យ​បំពេញ​មុខ‌ងារ​របស់​ខ្លួន​ដែរ គឺ​ច្រៀង​សរសើរអុលឡោះ‌តាអាឡា និង​ជួយ​ក្រុម​អ៊ីមុាំ ក្នុង​ការ‌ងារ​ប្រចាំ​ថ្ងៃ ដូច​មាន​ចែង​ទុក។ ស្តេច​ក៏​បាន​ចាត់​ឲ្យ​អ្នក​យាម​ទ្វារ ប្រចាំ​ការ​នៅ​មាត់​ទ្វារ​នីមួយៗ តាម​ក្រុម​របស់​ខ្លួន​ដែរ។ នេះ​ជា​វិន័យ​ដែល​ស្តេច​ទត ជា​ជំនិត​របស់​អុលឡោះ​បាន​បង្គាប់​ទុក។


ក្រុម​យាម​ទ្វារ​ជា​កូន​ចៅ​របស់​លោក​សា‌លូម កូន​ចៅ​របស់​លោក​អេធើរ កូន​ចៅ​របស់​លោក​ថាល់‌ម៉ូន កូន​ចៅ​របស់​លោក​អ័ក‌គូប កូន​ចៅ​របស់​លោក​ហាធី‌ថា និង​កូន​ចៅ​របស់​លោក​សូបាយ មាន​១៣៩​នាក់


ក្រុម​យាម​ទ្វារ​មាន: លោក​អ័ក‌គូប លោក​ថាល‌ម៉ូន និង​បង​ប្អូន​របស់​គេ ជា​អ្នក​យាម​ទ្វារ​ដែល​មាន​គ្នា​ទាំង​អស់ ១៧២​នាក់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម